ផ្ទៃដីបឹងតាមោក(កប់ស្រូវ)ទំហំជាង ២៩០ហិកតា នឹងក្លាយជាទីតាំងអគ្គបញ្ជាការដ្ឋានកងទ័ព

រដ្ឋាភិបាល កាលពីថ្មីៗនេះ បានសម្រេចប្រគល់ផ្ទៃដីបឹងតាមោក(កប់ស្រូវ) ទំហំជិត ៣០០ ហិចតា (២.៩៨៥.៤៧២ម៉ែត្រក្រឡា) ឱ្យក្រសួងការពារជាតិ សម្រាប់ចាត់ចែងរៀបចំទីតាំងអគ្គបញ្ជាការដ្ឋាននៃកងយោពលខេមរភូមិន្ទ និងប្រើប្រាស់ជាកន្លែងដឹកនាំបញ្ជាយុទ្ធសាស្ត្រយូរអង្វែង។ នេះបើយោងតាមអនុក្រឹត្យលេខ ៩០ អនក្របក ចុះថ្ងៃទី ២២ មិថុនា ២០២០។

ប្រភពដដែលនេះបានឱ្យដឹងថា ក្រសួងការពារជាតិនឹងត្រូវសិក្សា និងរៀបចំច្រករំដោះទឹក ទទឹង៦០ ម៉ែត្រទៅកាន់អាងស្តុកទឹកទាំងមូលដូចក្នុងប្លង់។ បន្ថែមពីនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏នឹងត្រូវបង្កើតគណៈកម្មការមួយ ដើម្បីជួយគាំទ្របច្ចេកទេសក្នុងការបោះបង្គោលព្រំដីកំណត់ហេដ្ឋារចនាសម្ព័ន្ធ និងពិនិត្យផលប៉ះពាល់ផងដែរ។

កន្លងមក រដ្ឋាភិបាលធ្លាប់បានកាត់ផ្ទៃដី បឹងតាមោកនេះ ចំនួនបីដងរួចមកហើយ។ តួយ៉ាង កាលពីថ្ងៃទី ២៧ មេសា ២០២០ រដ្ឋាភិបាលបានសម្រេចដោះដូរផ្ទៃបឹងតាមោក ទំហំ ៣០ ហិកតា ទៅឲ្យលោកស្រី គីម ហ៊ាង ជាមួយនឹងផ្ទៃដីនៅទីតាំងដី ៣ កន្លែងផ្សេងៗគ្នាទៀត។ (អានបន្ថែម)

កាលពីដើមខែមិនាកន្លងទៅ ផ្ទៃដីបឹងតាមោក ទំហំ ៨៣ហិកតា ក៏ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ (អានបន្ថែម)

ឯកាលពីខែ សីហា ឆ្នាំ ២០១៨ រាជរដ្ឋាភិបាល ក៏បានយល់ព្រម ជាគោលការណ៍យកដីចំនួន ២០ ហិកតា នៃបឹងតាមោក សាងសង់ផ្សារផ្គត់ផ្គង់បន្លែ ផ្លែឈើ និងជាចំណតរថយន្ត និងអនុញ្ញាតរើផ្សារបន្លែពីផ្សារដើមគរ ទៅផ្សារថ្មីនៅបឹងតាមោកវិញ។

គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) សង្កាត់គោករកា ខណ្ឌព្រែកភ្នៅ រាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ កុម្ភៈ ២០១៦ កំណត់ផ្ទៃបឹងមានទំហំ ជាង ៣ពាន់ហិកតា ក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]