ផ្ទៃដីបឹងតាមោក ៨៣ ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ

ផ្ទៃដីបឹងតាមោក (បឹងកប់ស្រូវ) ទំហំ ៨៣ហិកតា ត្រូវបានរាជរដ្ឋាភិបាលសម្រេចកាត់ជូនរដ្ឋបាលរាជធានីភ្នំពញ ដើម្បីអភិវឌ្ឍសួន និងឧទ្យានធម្មជាតិសាធារណៈ។ ក្នុងសេចក្តីសម្រេចនោះ ក៏មានរាប់បញ្ចូលគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ដូចជាសំណង់អគារ និងគម្រោងសាងសង់នាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ របស់ក្រសួងមហាផ្ទៃផងដែរ។

ដី ៨៣ ហិកតានេះ ត្រូវបានបែងចែកជា ២ ផ្នែក។ ផ្នែកទី១ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោក (បឹងកប់ស្រូវ) ទំហំ៨ហិកតា ស្ថិតនៅសង្កាត់គោករកាខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ដើម្បីសាងសង់អគារ និងហេដ្ឋារចនាសម្ព័ន្ធនាយកដ្ឋានកណ្តាលសន្តិសុខ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ក្រសួងមហាផ្ទៃ។ ចំនែកទី ២ រាជរដ្ឋាភិបាលយល់ព្រមផ្តល់ផ្ទៃបឹងតាមោកទំហំ ៧៥ ហិកតា ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងបង្កើតសួន ព្រមទាំងឧទ្យានធម្មជាតិសាធារណៈ។

ការសម្រេចនេះ យោងតាមលិខិតលេខ០១៦.២០ លស.គចុះថ្ងៃទី៥ ខែមីនាឆ្នាំ២០២០របស់ រដ្ឋបាលរាជធានីភ្នំពេញ។ លិខិលេខ ១២៨.ខន .០២០ សជ ណ ចុះថ្ងៃទី៩ ខែមីនា ឆ្នាំ២០២០ របស់ខុទ្ទកាល័យ សម្តេចតេជោ និងយោងតាមចំណារដ៏ខ្ពង់ខ្ពស់បំផុត របស់ សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាណាចក្រកម្ពុជា ចុះថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០។

គួរបញ្ជាក់ដែរថា បឹងតាមោក (បឹងកប់ស្រូវ) ស្ថិតនៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ត្រូវបានគ្រប់គ្រងដោយអនុក្រឹត្យលេខ២០ អនក្របក ចុះថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៦ កំណត់ផ្ទៃបឹងមានជាង ៣ពាន់ ហិកតា (៣២៣៥, ៧ហិកតា) ក្នុងរាជធានីភ្នំពេញជាសម្បត្តិសាធារណៈរបស់រដ្ឋ ។ សម្រាប់ស្ថានភាពបច្ចុប្បន្ននៃតំបន់នេះ គេសង្កេតឃើញមានសកម្មភាពអភិវឌ្ឍន៍មួយចំនួន ដូជាមានការបបង្កើតផ្សារផ្គត់ផ្គង់បន្លែ និងចំណតរថយន្តសម្រាប់រាជធានីភ្នំពេញ តាំងពីឆ្នាំ២០១៨ រៀងមក៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]