ផ្លូវកៅស៊ូ ប្រវែងជាង១ម៉ឺនម៉ែត្រ  នៅស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការហើយ

ផ្លូវកៅស៊ូ DBST ប្រវែង១០.៩០០ម៉ែត្រ  ស្ថិតនៅក្នុងស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ត្រូវបានសម្ពោធឱ្យប្រើប្រាស់ផ្លូវការ ក្រោមអធិបតីភាពរបស់ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៦ កញ្ញា ២០២២។ នេះបើតាមការចុះផ្សាយរបស់រដ្ឋបាលខេត្តស្ទឹងត្រែង នៅថ្ងៃទី០៧ កញ្ញា ២០២២។

ផ្លូវមួយខ្សែនេះ ជាប្រភេទ DBST ដែលមានប្រវែងជាង ១០.៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ (ផ្លូវខេត្តលេខ៣៧៩អា) និងបានដាក់លូមូលមុខកាត់ ១០០ ទទឹងផ្លូវប្រវែង ១២ម៉ែត្រ ចំនួន១០ កន្លែង។

ម្យ៉ាងទៀតផ្លូវនេះត្រូវបានស្ថាបនាឡើង ជាពីរដំណាក់កាល _ទី១ ចាប់ផ្តើមសាងសង់នៅឆ្នាំ២០២១ ចំនួន ៤.៤០០ ម៉ែត្រ និង _ទី២ ចាប់ផ្តើមសាងសង់ក្នុងឆ្នាំ២០២២ ប្រវែង ៦.៥០០ ម៉ែត្រ ហើយត្រូវបានបញ្ចប់ជាស្ថាពរ នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅនេះ។

ឯកឧត្តម ស្វាយ សំអ៊ាង បានថ្លែងថា ផ្លូវមួយខ្សែនេះគឺជាសមិទ្ធផលមួយថ្មីបន្ថែមទៀតដែលរាជរដ្ឋាភិបាលបានផ្តល់ជូនប្រជាពលរដ្ឋតាមរយៈរដ្ឋបាលខេត្តសម្រាប់ប្រើប្រាស់។

ទន្ទឹមនោះឯកឧត្តមអភិបាលខេត្តបានសំណូមពរដល់ប្រជាពលរដ្ឋទាំងអស់សូមមេត្តានាំគ្នាចូលរួមថែរក្សាការពារ នូវរាល់សមិទ្ធិផលចាស់ថ្មីរបស់រាជរដ្ឋាភិបាល ដើម្បីប្រើប្រាស់បានយូរអង្វែង និងជាប្រយោជន៍ដល់កូនចៅជំនាន់ក្រោយៗរបស់យើងទាំងអស់គ្នា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]