ផ្លូវថ្មីទទឹង ៣០ម៉ែត្រពីម្ដុំ Aeon សែនសុខទៅមហាវិថីឈ្នះឈ្នះ នឹងបើកការដ្ឋានសប្ដាហ៍ក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ នឹងបើកការដ្ឋានសាងសង់ផ្លូវថ្មីមួយខ្សែ ទទឹង ៣០ម៉ែត្រ ចាប់ពីម្ដុំផ្សារទំនើបអេអន ម៉ល សែនសុខ ដល់មហាវិថី ឈ្នះឈ្នះ នៅដើមសប្ដាហ៍ក្រោយ។ នេះបើយោងតាមមន្ទីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីព្រឹកថ្ងៃទី ០៤ កញ្ញា នេះ។

មហាវិថីថ្មីនេះ មានទីតាំងស្ថិតនៅស្របប្រឡាយមេខាងជើងរាជធានីភ្នំពេញ ចាប់ពីផ្លូវលេខ ១០០៣ (ផ្លូវបត់ចូលផ្សារទំនើបអេអន ម៉ល សែនសុខ) ដល់មហាវិថី ឈ្នះឈ្នះ ក្នុងខណ្ឌឫស្សីកែវ។

ផ្លូវនេះ មានប្រវែងជិត ៦គីឡូម៉ែត្រ មានទទឹង ៣០ម៉ែត្រ ជាប្រភេទផ្លូវបេតុង មានសួនច្បារកណ្តាល ២ម៉ែត្រ ផ្លូវ១២ម៉ែត្រ សងខាង ដែលអាចឱ្យរថយន្តធ្វើចរាចរណ៍បាន៣គន្លងទៅ ៣គន្លងមក និងមាន១គន្លងទៅ មកសម្រាប់ម៉ូតូ ហើយមានចិញ្ចើមផ្លូវសងខាង២ម៉ែត្រសម្រាប់អ្នកថ្មើរជើង ជាមួយនឹង ការដាក់លូនៅសងខាងផ្លូវទំហំ៨តឹកផងដែរ។

គម្រោងនេះនឹងត្រូវប្រើប្រាស់រយៈពេល ៦ ខែដើម្បីសាងសង់ ក្នុងគោលបំណងកាត់បន្ថយការកកស្ទះចរាចរ នៅតំបន់ភាគខាងជើងរាជធានីភ្នំពេញនាពេលបច្ចុបន្ន ។ នេះបើតាមឲ្យដឹងពី លោក សាំ ពិសិដ្ឋ  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញ ក្នុងគេហទំព័រក្រសួងព័ត៌មានក្នុងថ្ងៃដដែលនេះ។

គួរបញ្ជាក់ផងដែរថា ការសម្ពោធបើកការដ្ឋានសាងសង់មហាវិថីនេះ នឹងត្រូវធ្វើឡើងនៅដើមសប្ដាហ៍ក្រោយ ក្រោមអធិបតីភាពឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ។

ដើម្បីកាត់បន្ថយការស្ទះចរាចរណ៍ និងបង្កើនសោភ័ណភាពក្នុងក្រុង រដ្ឋបាលរាជធានីភ្នំពេញបាន និងកំពុងធ្វើការយ៉ាងសកម្ម។ គម្រោងថ្មីៗរួមមាន ការពង្រីកផ្លូវនៅមុខទីស្ដីការគណៈរដ្ឋមន្ត្រី រហូតដល់ភ្លើងស្ដុបក្ដាន់ពីរ ការពង្រីកផ្លូវចំណុចច្រមុះជ្រូកសូគីម៉ិចក្បាលថ្នល់ និងការកែសម្រួលចរាចរណ៍ចំណុចវត្តនាគវ័ន្ន ជាកដើម។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]