ផ្លូវថ្មីភ្ជាប់ទៅច្រកព្រំដែនកម្ពុជា-ថៃ សំពៅលូន នឹងបញ្ចប់ការសាងសង់ ចុងខែកក្កដា នេះ

មន្ទីរសាធារណការខេត្តបាត់ដំបង កំពុងពន្លឿនការស្ថាបនាផ្លូវកៅស៊ូថ្មីមួយខ្សែតភ្ជាប់ទៅច្រកព្រំប្រទល់កម្ពុជា-ថៃ ភ្នំដី នៅស្រុកសំពៅលូន ដើម្បីធ្វើយ៉ាងណាឱ្យបញ្ចប់បាននៅចុង ខែកក្កដា ឆ្នាំ២០២១ នេះ។

លោក ព្រួញ រិទ្ធថា ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង បានឱ្យដឹងក្នុងឱកាសចុះពិនិត្យការដ្ឋានថា ផ្លូវខេត្តលេខ ១៥៩២ នេះ មានប្រវែង ៣៦០ម៉ែត្រ និងទទឹង ៩ម៉ែត្រ ដោយបច្ចុប្បន្នក្រាលកៅស៊ូប្រភេទ DBST បានធ្វើទូទាំងស្រុកហើយ។

លោក បន្តថា «ក្រៅពីចាក់ក្រាលកៅស៊ូ ក្រុមការងារក៏នឹងដាក់ប្រព័ន្ធលូរំដោះទឹកភ្លៀងនៅតាមផ្លូវ ហើយក៏កំណត់ឱ្យប្រជាជននៅទីនោះចូលរួមដាក់លូ តាមមុខផ្ទះរបស់ខ្លួនផងដែរ»។

ផ្លូវនេះគឺមានទីតាំងស្ថិតនៅ ឃុំ សន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ដែលបច្ចុប្បន្នកំពុងសាងសង់ឡើងក្រោមកញ្ចប់ថវិការបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានលើកឡើងដែរថា ផ្លូវមួយខ្សែនេះ វាពិតជាមានសារៈសំខាន់ណាស់ ពិសេសសម្រាប់យានយន្តដឹកទំនិញចេញចូលទៅច្រកទ្វារព្រំដែន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]