ផ្សារទំនើបបែបធម្មជាតិនឹងបើកដំណើរការនៅខែធ្នូឆ្នាំ២០១៨

ផ្សារទំនើប Midtown Community Mall ដែលមានទីតាំងនៅតាមបណ្តោយផ្លូវ ២០០៤ កែងទៅនឹងផ្លូវ ១៣B ត្រូវបានរចនាឡើងដោយមានការបំពាក់ទៅដោយគ្រឿងតុបតែងជាឈើជាមួយនឹងការរចនាទីធ្លារសម្បូរទៅដោយរុក្ខជាតិបៃតង ដែលទាំងអស់នេះនឹងផ្តល់នូវបទពិសោធន៍ថ្មីមួយទៀតសម្រាប់ភ្ញៀវដែលដើរកំសាន្តក្នុងតំបន់ផ្សារ Midtown។ ផ្សារទំនើបនេះនឹងដាក់ឲ្យដំណើរការនៅក្នុងខែធ្នូ ឆ្នាំ២០១៨។

លើសពីនេះទៅទៀតដំបូលរបស់ផ្សារទំនើប Midtown គឺត្រូវបានបំពាក់ដោយផ្ទាំងកញ្ចក់ដែលនឹងផ្តល់ពន្លឺគ្រប់គ្រាន់សម្រាប់ផ្សារខណៈបរិវេណរបស់ផ្សារនឹងត្រូវដាំដោយដើមឈើជាច្រើនដែលនឹងអនុញ្ញាតឲ្យលំហូរខ្យល់ចេញចូលមានភាពងាយស្រួល។ ផ្សារទំនើបនេះមានហាងសម្រាប់ជួលប្រមាណ ៣២ហាង ដែលផ្នែកកម្សាន្តមានប្រមាណ ៤៤ភាគរយ ផ្នែកភោជនីយដ្ឋាន ៣២ភាគរយ និងផ្នែកផ្សារទំនើបមានប្រមាណ ២៣ភាគរយ។

ផ្សារទំនើប Midtown នេះដែរនឹងត្រូវគ្រប់គ្រងការជួលទាំងស្រុងដោយក្រុមហ៊ុនដោយ CBRE Cambodia។

សូមបញ្ជាក់ថា ផ្សារទំនើប Midtown នេះគឹត្រូវបានអភិវឌ្ឍន៍ឡើងដោយក្រុមហ៊ុន Kao Cheng International Co., Ltd. មានផ្ទៃក្រឡាសរុបចំនួន ៨.៥០០ម៉ែត្រការ៉េ ហើយត្រូវបានបង្កើតឡើងដោយផ្អែកលើចំណុចសំខាន់ពីររួមមានបង្កើតអគារដែលមាននិរន្តរភាព និងបង្កើតកន្លែងសម្គាល់ថ្មីមួយទៀតសម្រាប់ប្រជាជន។ អានបន្ថែម

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]