ផ្សារទំនើបម៉ាក្រូ គ្រោងពង្រីកឲ្យបាន៩សាខានៅកម្ពុជា

ផ្សារម៉ាក្រូ ជាផ្សារបោះដុំដ៏ធំមួយ ដែលមានមូលដ្ឋាននៅប្រទេសថៃ បានសម្លឹងឃើញសក្តានុពលក្នុងការវិនិយោគផ្សារបោះដុំ និងឃ្លាំងស្តុកទំនិញ ដោយគ្រោងពង្រីកឲ្យបាន ៩ សាខានៅទូទាំងប្រទេសកម្ពុជា បន្ទាប់ពីសាខាទីមួយ របស់ខ្លូនបើកដំណើរការចុងឆ្នាំនេះ។

បើតាមការចុះផ្សាយរបស់ទូរទស្សសន៍ ភីអិនអិន កាលពីថ្ងៃទី ៤ ខែកញ្ញា កន្លងមកនេះ លោក ថាណាភុប ប្រាកខនសុង នាយកគ្រប់គ្រងទូទៅផ្សារម៉ាក្រូ បាននិយាយថា បច្ចុប្បន្នដំណើរការសាងសង់ នៃការសា ខាទី១ សម្រេចបាន ៧០ ភាគរយហើយ។ លោកបានបញ្ជាក់ថា ក្រោយពីគម្រោងទី១នេះ បានបញ្ចប់ ក្រុមហ៊ុនគ្រោងនឹងពង្រីកគម្រោងទី២ ក្នុងពេលឆាប់ៗខាងមុខ ហើយគ្រោងពង្រីកឲ្យបានដល់ ៩សាខា នៅទូទាំងប្រទេសកម្ពុជា។

ប្រជាជនកម្ពុជាដែលនិយមចូលចិត្ត ដែលទិញឥវ៉ាន់ទំនិញតាមហាងទំនើប នឹងទទួលបានបទពិសោធន៍ថ្មីក្នុងការជ្រើ សរើសទំនិញតាមរយៈការបើកសាខាដំបូងនៃផ្សារទំនើបរបស់ថៃមួយនេះ។

គួររំឮកថា លឹកថា ផ្សារទំនើបម៉ាក្រូ បានបើកការដ្ឋានសាងសង់កាលខែមិថុនា ឆ្នាំ២០១៧ មានទំហំផ្ទៃក្រឡានៃការសាង សង់ អគារ១០ពាន់ម៉ែត្រការ៉េ កម្ពស់២ជាន់ ដោយគ្រប់លើផ្ទៃដី ៥ ហិកតា ស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ បឹងពុងពោងពាយ ខណ្ឌសែនសុខ ជិតផ្សារទំនើប AEON Mall ទី២

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]