ផ្សារទំនើប K MALL លើផ្ទៃដី ៦ហិកតា គ្រោងនឹងមានវត្តមានលើផ្លូវវេងស្រេងក្នុងឆ្នាំ២០២១

ផ្សារទំនើប K MALL ដែលកំពុងសាងសង់លើផ្ទៃដីទំហំ ៦ហិកតា តាមបណ្ដោយផ្លូវវេងស្រេង គ្រោងនឹងបើកដំណើរការក្នុងឆ្នាំ ២០២១ ខាងមុខនេះ។ នេះយោងតាមសេចក្ដីប្រកាសព័ត៌មាន របស់ក្រុមហ៊ុន Urbanland កាលពីថ្ងៃទី ២០ កក្កដា នេះ។

គម្រោងនេះមានទីតាំងស្ថិតនៅតាមបណ្ដោយផ្លូវវេងស្រេង ប្រមាណ ២, ៥គីឡូម៉ែត្រពីសង្កាត់ស្ទឹងមានជ័យ។ ផ្សារទំនើប K Mall នេះគឺជាផ្នែកមួយនៃគម្រោង ខេអិមអេស (KMS Park) ដែលគម្រោងមេនេះ នឹងរួមមាន ផ្ទះអាជីវកម្មទំនើប (shop house) ចំនួន ៤០ ខ្នង ផ្សារសហគមន៍កម្ពស់ ៣ជាន់ អគារការិយាល័យកម្ពស់ ៩ ជាន់ កីឡាដ្ឋានបាល់ទាត់ និងសួនច្បារលំហែរកាយផងដែរ។

គួរបញ្ជាក់ផងដែរថា កាលពីថ្មីៗ ក៏មានការបើកសម្ភោធ ផ្សារទំនើបបែបសហគមន៍ថ្មីមួយ គឺ Khalandale Mall ដែលបានបន្ថែមបរិមាណផ្គត់ផ្គង់ក្នុងទីផ្សារសរុបប្រមាណ ៣,៧១%។

ទាក់ទងនឹងទីផ្សារទំនើបនេះដែរ ភ្នាក់ងារអចលនទ្រព្យ CBRE បានឱ្យដឹង ដោយសារតែវិបត្តិកូវីដ ទីផ្សារមួយនេះ គិតត្រឹមចុងខែមិថុនា គឺស្ថិតនៅអវិជ្ជមាន ពោលគឺ ដក១៩% ក្រោមបន្ទាត់គោល ប៉ុន្តែ CBRE ព្យាករណ៍ថា វិស័យនេះនឹងមានសន្ទុះឡើងវិញ នៅឆមាសទី ២ នៃឆ្នាំ២០២០។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]