ពន្ធដារពន្យារពេលបង់ពន្ធអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ រហូតដល់ចុងខែតុលា

អគ្គនាយកដ្ឋានពន្ធដារ បានសម្រេចពន្យារថ្ងៃផុតកំណត់បង់ពន្ធលើអចលនទ្រព្យសម្រាប់ឆ្នាំ២០២១ ពីថ្ងៃ៣០ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២១ វិញ។

តាមសេចក្ដីជូនដំណឹងចេញថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២១ បានឱ្យដឹងថា ការផ្ដល់ពេលបន្ថែមនេះ គឺដោយសារតែនៅម្ចាស់អចលនទ្រព្យជាច្រើនមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធនៅឡើយ។

អគ្គនាយកដ្ឋានពន្ធដារបន្តថា អនុវត្តតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន ម្ចាស់អចលនទ្រព្យត្រូវមានកាតព្វកិច្ចប្រកាសបង់ពន្ធ បើផុតរយៈពេលកំណត់នេះ ម្ចាស់អចលនទ្រព្យនឹងត្រូវទទួលរងទោសទណ្ឌស្របតាមច្បាប់ស្តីពីសារពើពន្ធជាធរមាន។
លើសពីនេះ អគ្គនាយកដ្ឋានពន្ធដារបានបញ្ជាក់ថា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ និង បង្កភាពងាយស្រួល ដល់ម្ចាស់អចលនទ្រព្យ ពួកគេអាចបង់ពន្ធបានតាមរយៈកម្មវិធីតាមទូរស័ព្ទដៃ GDT Taxpayer App បាន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]