ពន្ធប្រថាប់ត្រាលើអចលនទ្រព្យតម្លៃក្រោម ៧ ម៉ឺនដុល្លារ នឹងត្រូវលើកលែងពីខែកុម្ភៈនេះ

ពន្ធប្រថាប់ត្រាសម្រាប់អ្នកទិញអចលនទ្រព្យដែលមានតម្លែទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក នឹងត្រូវបានលើកលែង ក្នុងរយៈពេលមួយឆ្នាំ ដោយគិតពីខែ កុម្ភៈ ឆ្នាំ ២០២០ ដល់ខែមករា ឆ្នាំ ២០២១ សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍លំនៅឋាន ដែលបានចុះបញ្ជី។ លើសពីនេះ រាជរដ្ឋាភិបាលក៏អំពាវនាវដល់ក្រុមហ៊ុនអភិវឌ្ឍលំនៅឋានទាំងអស់ អោយបញ្ចុះថ្លៃផ្ទះ ទៅតាមលិទ្ធភាពដែលអាចធ្វើទៅបាន។ នេះបើយោងតាមការប្រកាសរបស់សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន។

សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមានប្រសាសន៍ដូច្នេះ ក្នុងការថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ ដោយបានប្រព្រឹត្តិទៅ នៅវិមានសន្តិភាព នៃទីស្តីការគណៈរដ្ឋមន្ត្រី កាលពីថ្ងៃចន្ទ ទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍អោយដឹងពី ចំនុចទី៥ នៃ វិធានការទ្រទ្រង់ ចំពោះវិស័យដែលមានសក្តានុពល ដោយត្រង់ចំនុចពន្ធប្រថាប់ត្រានេះ សម្តេច ហ៊ុន សែន បានបញ្ជាក់ថា ៖ «គឺត្រូវតែលើកលែងទៅលើលំនៅឋានដែលមានតម្លៃទាបជាង ៧ ម៉ឺនដុល្លារសហរដ្ឋអាមេរិក។

«ក្រៅពីនេះដែរ លំនៅឋានដែលបានដាក់លក់ក្នុងតម្លៃសមរម្យ និង លក់សម្រាប់មន្ត្រីរាជការនោះ មិនទាន់លក់អស់ ពេលនេះត្រូវបើកលក់អោយប្រជាជន ។ ទន្ទឹមនឹងនេះ បច្ចុប្បន្នផ្ទះ ដែលមានតម្លៃចាប់ ពី ១០ ម៉ឺនដុល្លារឬ លើសពីនេះ នឹងជាប់ពន្ធ តែប្រសិនជាផ្ទះលក់ក្នុងតម្លៃ ៤ ម៉ឺនដុល្លារ ទៅកាន់ ៦ ម៉ឺនដុល្លារ ពេលដែលចាប់ផ្តើមធ្វើការទិញ គឺមិនជាប់ពន្ធប្រថាប់ត្រានោះទេ» សម្ដេចបានបន្ត។

គោលបំណងនៃការលើកលែងពន្ធប្រថាប់ត្រានេះ សម្តេចបានមានប្រសាសន៍ថា ជាការធ្វើអោយអ្នកដែលជាម្ចាស់អភិវឌ្ឍន៍អចលទ្រព្យខ្នាតមធ្យម រួមជាមួយនឹង អ្នកដែលមានប្រាក់មធ្យម អាចទៅទិញផ្ទះបានថោក និង រួចពន្ធ ។

គួរបញ្ជាក់ដែរថា ពន្ធប្រថាប់ត្រាទៅលើអចលនទ្រព្យ ដែលមានដូចជា ដី ផ្ទះ អគារ និងប្រភេទសំណង់ផ្សេងៗ គឺត្រូវបានកំណត់ក្នុងអត្រា ៤ភាគរយ ទៅលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិអចលនទ្រព្យ ក្នុងទម្រង់ជាការលក់ អំណោយ វិភាគទានជាភាគហ៊ុន ជាអចលនទ្រព្យទៅក្នុងក្រុមហ៊ុន ឬក៏តាមវិធីផ្សេងៗដែលមានការផ្ទេរសិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

ADB ជួយកម្ពុជាសង់សាលាជាតិរដ្ឋបាលមូលដ្ឋានលើផ្ទៃដី ៨ហិកតា ក្នុងខណ្ឌព្រែកព្នៅ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានផ្តល់ហិរញ្ញប្បទានដល់ក្រសួ […]

ADB អនុម័តកម្មវិធីអភិវឌ្ឍន៍ ៧៣លានដុល្លារ ដើម្បីគាំទ្រកម្មវិធីអន្តរកម្មថាមពលនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកម្មវិធីអភិវឌ្ឍន៍តា […]

សម្តេច៖ ស្ពានភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-បាវិត អ្នកដំណើរមិនចាំបាច់បង់ប្រាក់ទេ

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា អ្នកដំណើរឆ្លងកាត […]

អូស្ត្រាលីផ្តល់ជំនួយ ៦៥លានដុល្លារ ដល់កម្ពុជាអភិវឌ្ឍវិស័យសំខាន់ៗ៤

ស្ថានទូតអូស្រា្តលីប្រចាំប្រទេសកម្ពុជា បានផ្តល់ហិរញ្ញប្ប […]

ស្ពានអរិយក្សត្រអាចនឹងសង់ចុងឆ្នាំ២០២៣ ដោយត្រូវចាំបំពេញនីតិវិធីសំខាន់ៗមួយចំនួនសិន

គម្រោងសាងសង់ស្ពានមិត្តភាពកម្ពុជា-កូរ៉េ (ផ្សារចាស់-ជ្រោយ […]