ពានរង្វាន់ចំនួន ១៧ ត្រូវបានបង្ហាញនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា
ពានរង្វាន់សរុបចំនួន ១៧ ត្រូវបានបង្ហាញទៅកាន់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យឆ្នើមរបស់ប្រទេស នៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាលើកទី ២ ដែលធ្វើឡើងនៅថ្ងៃទី ២៤ ខែមីនា នៅសណ្ឋាគារសូហ្វីតែលភ្នំពេញផូគីត្រា ដោយមានភ្ញៀវចូលរួមប្រមាណជា ៣០០ មកពីឧស្សាហកម្មផ្សេងៗ។
ក្នុងចំណោមគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ ក្រុមហ៊ុន បុរីប៉េងហួត គ្រុប ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Grand Star Platinum ដែលជាម្ចាស់ជើងឯកឆ្នាំមុន ដណ្តើមបានពានរង្វាន់ចំនួនបីបន្ថែមទៀតនៅឆ្នាំនេះ រួមមាន ពានរង្វាន់គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានល្អបំផុត (ភ្នំពេញ) ពានរង្វាន់ការរចនាស្ថាបត្យកម្មល្អបំផុត និងពានរង្វាន់ធំបំផុតប្រចាំឆ្នាំ – ពានរង្វាន់អ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា)។
អ្នកឈ្នះធំមួយទៀតគឺបេក្ខជនដែលបានចូលរួមចំនួនប្រាំដង Phnom Penh City Center ដែលបានឈ្នះពានរង្វាន់ក្នុងគ្រប់គម្រោងនីមួយៗដែលខ្លួនដាក់ចូលរួមប្រកួតប្រជែងដូចជា ៖ The EDGE (ការអភិវឌ្ឍន៍លក់រាយខ្មែរនូវទីតាំងសម្រាប់ជួល) Residence 90 (ការអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ខ្ពស់ដែលត្រូវបានកត់សម្គាល់ចំពោះឧត្តមភាពនៃស្ថាបត្យកម្មរបស់គម្រោង) The Vanguard (ទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុននៃក្រុមហ៊ុនមេដែលរំពឹងថានឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំនេះ)។ គម្រោងដែលឈ្នះពានរង្វាន់ទាំងបីនេះមានទីតាំងស្ថិតនៅក្នុងការអភិវឌ្ឍរបស់ Phnom Penh City Center ដែលមានបំណងក្លាយជាសង្កាត់ពាណិជ្ជកម្ម និងកម្សាន្តដែលទំនើប និងប្រកបដោយនិរន្តរភាព នៅក្នុងទីក្រុងត្រឹមឆ្នាំ ២០២៥។
ក្រៅពីនេះក៏មានពានរង្វាន់ការទទួលស្គាល់ពិសេសលើការអភិវឌ្ឍន៍បៃតង ដល់ក្រុមហ៊ុន MTP Invest ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន ភូមិបារាំង នៅខេត្តសៀមរាប និងជាអ្នកឈ្នះពានរង្វាន់ទ្វេដងឆ្នាំនេះសម្រាប់កន្លែងផ្តល់សេវារស់នៅប្រកបដោយផាសុខភាព និងប្រព័ន្ធខ្យល់ចេញចូលធម្មជាតិដែលទប់ទល់នឹងខ្យល់បក់ខ្លាំង ពន្លឺព្រះអាទិត្យ និងរដូវកាលមូសុង។
លោក សន សៀប នាយកប្រតិបត្តិក្រុមហ៊ុន Key Real Estate Co., Ltd. និងជាប្រធានគណៈកម្មការដាក់ពិន្ទុឯករាជ្យ បានជំរុញឲ្យអ្នកអភិវឌ្ឍន៍ចាប់យកការអនុវត្តន៍ការសាងសង់បៃតង និងមាននិរន្តរភាព។ “យើងត្រូវពិនិត្យមើលគោលការណ៍ណែនាំបៃតងរបស់ប្រទេសកម្ពុជា យកចិត្តទុកដាក់លើការផ្តួចផ្តើមបៃតង និងជម្រុញឲ្យមានបច្ចេកវិទ្យាថ្មីដែលអាចជួយកាត់បន្ថយការបំផ្លាញបរិស្ថាន។ អ្នកអភិវឌ្ឍន៍ និងអ្នកប្រើប្រាស់គួរតែគិតអំពីចរាចរណ៍ខ្យល់ និងរោងចក្រប្រពឹត្តកម្មទឹកសម្រាប់ការបម្លែងទឹកកខ្វក់ពីទីតាំងអចលនទ្រព្យមុនបង្ហូរចូលទៅក្នុងប្រព័ន្ធលូសាធារណៈ”។
ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលជាភ្ញៀវកិត្តិយសក្នុងកម្មវិធីបានអបអរសាទរចំពោះភាពជោគជ័យនៃវិស័យអចលនទ្រព្យនៅកម្ពុជានៅក្នុងសុន្ទរកថាគន្លឹះរបស់ឯកឧត្តម។
អ្នកឈ្នះកំពូលៗនៅក្នុងប្រទេសកម្ពុជា នឹងឈានទៅចូលរួមក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យអាស៊ី PropertyGuru ចុងក្រោយរយៈពេលពីរថ្ងៃ នៅខែវិច្ឆិកានេះ នៅឯមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍Sands ប្រទេសសឹង្ហបុរី ដើម្បីប្រកួតប្រជែងដណ្តើមរង្វាន់ថ្នាក់តំបន់ជាច្រើន និងគ្រងតំណែង “the best in Asia”។
លោក Hari V. Krishnan នាយកប្រតិបត្តិនៃក្រុមហ៊ុន PropertyGuru Group បានអបអរសាទរដល់អ្នកអភិវឌ្ឍន៍ដែលបានចូលរួមក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជា ដោយបានអះអាងថា គម្រោងឆ្នើមរបស់ពួកគេជម្រុញ និងបង្កើតអនាគតនៃវិស័យអចលនទ្រព្យនៅកម្ពុជា។ “…ដោយសារតែពានរង្វាន់នេះ អតិថិជនត្រូវបានផ្តល់អំណាចដើម្បីធ្វើការសម្រេចចិត្តផ្នែកអចលនទ្រព្យប្រកបដោយទំនុកចិត្ត ថាតើពួកគេជាអ្នកទិញលើកដំបូង ជាអ្នកជួលមកពីបរទេស ឬវិនិយោគិនមានលេខសំគាល់។ចំណេះដឹងអចលនទ្រព្យគឺមានសារៈសំខាន់ក្នុងវប្បធម៌របស់យើងនៅ PropertyGuru…”
- Video Advertisement -