ពានរង្វាន់អចលនទ្រព្យកម្ពុជា 2017 ផ្តោតសំខាន់ទៅលើការអភិវឌ្ឍដែលរៀបចំយ៉ាងមានជំនាញ
កម្មវិធីផ្តល់ពានរង្វាន់ដ៏មានកិត្យានុភាពដែលកោតសរសើរចំពោះគំនិតច្នៃប្រឌិតក្នុងវិស័យអចលនទ្រព្យដែលមានការលូតលាស់យ៉ាងឆាប់រហ័សរបស់កម្ពុជា
ភ្នំពេញ ប្រទេសកម្ពុជា – ថ្ងៃទី 24 ខែមីនា ឆ្នាំ 2017
អ្នកអភិវឌ្ឍន៍ផ្នែកអចលនទ្រព្យដ៏សំខាន់បំផុតរបស់កម្ពុជា ត្រូវបានផ្តល់កិត្តិយសតាមម្មវិធី PropertyGuru Cambodia Property Awards ប្រចាំឆ្នាំលើកទីពីរនៅពេលល្ងាចនៃការបើកកម្មវិធី ការទទួលទានអាហារពេលល្ងាច និងការទំនាក់ទំនងជាមួយភ្ញៀវជាង 300 នាក់ នៅសណ្ឋាគារ
Sofitel Phnom Penh Phokeethra។
ពានរង្វាន់បូរី ប៉េង ហួត គ្រុប(អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាន Grand Star Platinum ដែលទទួលបានការសាទរ) កាលពីឆ្នាំមុន បានទទួលពានរង្វាន់ចំនួនបីបន្ថែមទៀត ដូចជា ពានរង្វាន់កោតសរសើរធដ៏ធំជាងគេប្រចាំឆ្នាំ – អ្នកអភិវឌ្ឍន៍ល្អបំផុត (កម្ពុជា)។
គណៈវិនិច្ឆ័យឯករាជ្យបាននិយាយថា “ក្រុមបុរី ប៉េង ហួត គឺជាក្រុមហ៊ុនមួយដែលបានកែប្រែទេសភាពលំនៅដ្ឋានរបស់កម្ពុជា”។បុរី ប៉េង ហួត គឺជាអ្នកអភិវឌ្ឍន៍ដែលមានគំនិតច្នៃប្រឌិត មានយុទ្ធសាស្ត្រ និងអភិវឌ្ឍ ដោយធ្វើការជ្រើសរើសទីតាំងដោយប្រុងប្រយ័ត្នដើម្បីធ្វើការសាងសង់ប្រកបដោយនិរន្តរភាព។
ជាមួយនឹងគម្រោងសាងសង់លំនៅដ្ឋានដែលមានការសាទរ ដូចជា គម្រោង Grand Star Platinumជាដើម ក្រុមហ៊ុននេះបានលើកកម្ពស់វិស័យអចលនទ្រព្យនៅក្នុងស្រុក ដោយការអនុវត្តការអនុវត្តល្អបំផុតនៅក្នុងទីផ្សារអន្តរជាតិដោយក្តីរំភើប។
ការរកបានមេដាយសម្រាប់ការអភិវឌ្ឍលំនៅដ្ឋានល្អបំផុត (ភ្នំពេញ) និងការឌីហ្សាញស្ថាបត្យកម្មទិដ្ឋភាពទេសភាពល្អបំផុត អ្នកអភិវឌ្ឍន៍ត្រូវបានសាទរចំពោះការប្រើប្រាស់បច្ចេកវិទ្យារបស់ខ្លួន និងការដំកល់ផលប្រយោជន៍លើទំនាក់ទំនងរបស់ខ្លួនអតិថិជន ដោយ “ការក្លាយខ្លួនជាអ្នកអភិវឌ្ឍន៍ដំបូងគេរបស់រាជាណាចក្រ
ដែលបានបង្កើតកម្មវិធីទូរសព្ទសម្រាប់ការចុះឈ្មោះភ្ញៀវ។”
ពានរង្វាន់ដ៏ធំមួយទៀតនៅល្ងាចនោះ គឺភ្នំពេញស៊ីធីសេនធ័រដែលប្រាថ្នាដណ្តើមរង្វាន់ចំនួនប្រាំ ដែលត្រូវបានប្រមូលពានរង្វាន់មួយសម្រាប់គម្រោងនីមួយៗដែលបានជ្រើសរើស៖គម្រោង The EDGE ជាគម្រោងអភិវឌ្ឍន៍លក់រាយដែលមានលក្ខណៈជាខ្មែរជាមួយនឹងទីធ្លាត្រូវតាមការចង់បានសម្រាប់អ្នកជួល គម្រោង
Residence90 ជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានលំដាប់ខ្ពស់ដែលគេកត់សម្គាល់អំពីភាពល្អឥតខ្ចោះផ្នែកស្ថាបត្យកម្មរបស់វា និងគម្រោង The Vanguard ជាស្នាក់ការកណ្តាលរបស់ក្រុមហ៊ុនមេ ជាមួយកាលបរិច្ឆេទប្រកួតប្រជែងដែលរំពឹងទុកលើកក្រោយនៅឆ្នាំនេះ។ គម្រោងដែលឈ្នះទាំងបីនេះ គឺស្ថិតនៅក្នុងគម្រោងអភិវឌ្ឍន៍ភ្នំពេញស៊ីធីសេនធ័រ ដែលមានគោលដៅក្លាយជាទីតាំងពាណិជ្ជកម្ម និងលំហែកាយប្រកបដោយនិរន្តរភាព និងប្រណិត នៅក្នុងរាជធានីនៅត្រឹមឆ្នាំ 2025។
គម្រោងច្រើនជាង 30 គម្រោង ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ ខេត្តសៀមរាប និងខេត្តព្រះសីហនុ បានចូលរួមនៅក្នុងការប្រកួតប្រជែងក្នុងឆ្នាំនេះ។ មានពានរង្វាន់ចំនួន 17 ត្រូវបានផ្តល់ឱ្យ រាប់បញ្ជូលទាំងលិខិតសរសើរពិសេសសម្រាប់ការអភិវឌ្ឍបៃតងសម្រាប់ការវិនិយោគ MTP (ជាអ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានPhumBarang នៅខេត្តសៀមរាប) ដែលជាពានរង្វាន់ពីរលើកនៅឆ្នាំនេះ។
ប្រធានគណៈវិនិច្ឆ័យលោក SornSeap ដែលជាស្ថាបនិក និងជានាយកគ្រប់គ្រងក្រុមហ៊ុន Key Real Estate Co Ltd បានថ្លែងថា“ដោយមានការអំណោយផលពីអាកាសធាតុនៅអនុតំបន់ត្រូពិចរបស់ខេត្តសៀមរាបគម្រោងPhumBarangបានបង្អួតអំពីភាពឆើតឆាយនៃការរស់នៅប្រកបដោយផាសុកភាព និងប្រព័ន្ធបឺតខ្យល់បែបធម្មជាតិ ដែលអាចធន់នឹងកម្លាំងខ្យល់ ពន្លឺថ្ងៃ និងរដូវភ្លៀង”
លោកបានបន្ថែមថា អ្នកអភិវឌ្ឍន៍នៅប្រទេសកម្ពុជាគួរប្រកាន់យកការអនុវត្តក្នុងការសាងសង់បៃតង និងប្រកបដោយនិរន្តរភាព។ “យើងទាំងអស់គ្នាត្រូវតែមើលគោលការណ៍ណែនាំស្តីពីបរិស្ថានរបស់ប្រទេសកម្ពុជា ត្រូវពិចារណាអំពីការផ្តួចផ្តើមគំនិតបៃតងនិងខំបង្កើតបច្ចេកវិទ្យាថ្មីៗដែលអាចជួយកាត់បន្ថយការបំផ្លិចបំផ្លាញបរិស្ថាន។ អ្នកអភិវឌ្ឍន៍ និងអតិថិជនគួរតែគិតអំពីរុក្ខជាតិសម្អាតផ្លូវខ្យល់ចេញចូល និងទឹក ដើម្បីផ្លាស់ប្តូរទឹកដែលចេញពីកន្លែងរបស់ខ្លួនមុនពេលបញ្ចេញទៅក្នុងលូទឹកស្អុយសាធារណៈ។”
គណៈអធិបតីនៃល្ងាចនេះគឺ ឯកឧត្តមទេសរដ្ឋមន្ត្រី ជា សុផារ៉ា ទេសរដ្ឋមន្រី្ត រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោកបានអបអរសាទរចំពោះជោគជ័យនៃវិស័យអចលនទ្រព្យកម្ពុជា នៅក្នុងសន្ទរកថាបើករបស់លោក។
អ្នកឈ្នះធំជាងប្រចាំប្រទេសកម្ពុជា នឹងបន្តឈានទៅមុខទៀត ជាមួយនឹងពានរង្វាន់ PropertyGuru Asia Property Awards ប្រកួតប្រជែងគ្នាលើកទីពីរ នៅខែវិច្ឆិកា និង Sands Expo and Convention Center នៅសិង្ហបុរី ដើម្បីប្រជែងជាបន្ត សម្រាប់អ្នកទទួលពានរង្វាន់ “ល្អបំផុតប្រចាំនៅអាស៊ី”។
លោក Hari V. Krishnan, ប្រធាននាយកប្រតិបត្តិនៃ PropertyGuru Group, បាននិយាយថា “យើងសូមអបអរចំពោះអ្នកអភិវឌ្ឍ ដែលបានចូលរួមក្នុងការប្រជែងយកពានរង្វាន់ Cambodia Property ។ គម្រោងដ៏អស្ចារ្យរបស់ពួកគេ បានបំផុសគំនិត និងកែច្នៃបន្ថែមសម្រាប់អនាគតនៃប្រទេសកម្ពុជាក្នុងវិស័យអចលនទ្រព្យ ដែលនៅមានឱកាសច្រើនទៀត។ ដោយសាររង្វាន់នេះ អ្នកប្រើប្រាស់កាន់តែមានទំនុកចិត្ត ទោះគេជាអ្នកទិញដំបូង ឬជាជនបរទេស ឬជាអ្នកវិនិយោគ។ ចំណេះដឹងអំពីអចលនទ្រព្យ គឺជាការចាំបាច់ណាស់សម្រាប់វប្បធម៌របស់ PropertyGuru។ យើងចង់ឲ្យអ្នកឈ្នះ បន្តទៅប្រជែងផ្ដាច់ព្រ័ត្រក្នុងប្រទេសសិង្ហបុរី ។
លោក Terry Blackburn, ស្ថាបនិកនិងជាអ្នកគ្រប់គ្រងPropertyGuru Asia Property Awards, បាននិយាយថា “អចលនទ្រព្យនៅកម្ពុជា គឺជាទីផ្សារដ៏រំភើបបំផុតមួយ នៅអាស៊ី ពេលបច្ចុប្បន្ន។ ភ្នំពេញ សៀមរាប និងព្រះសីហនុ សុទ្ធតែកំពុងបង្កើនការចាប់អារម្មណ៍ពីជនបរទេស នៅប៉ុន្មានឆ្នាំចុងក្រោយនេះ។ អាស៊ានបានក្លាយជាតំបន់ដែលមានសមាហរណកម្មកាន់តែខ្លាំងក្នុងពាណិជ្ជកម្ម អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគ ដែលកំពុងស្វែងរកឱកាស នៅក្នុងប្រទេសថ្មីៗ ហើយប្រទេសកម្ពុជា គឺជាបញ្ជីរបស់មនុស្សជាច្រើន ដោយសារតែការអភិវឌ្ឍប្រកបដោយគុណភាព នៃអ្នកអភិវឌ្ឍនៅកម្ពុជា ដែលត្រូវបានទទួលស្គាល់នៅក្នុងពានរង្វាន់នេះ។”
ដោយមានការផ្សាយបន្តផ្ទាល់តាមបណ្ដាញព័ត៌មាននៅកម្ពុជា ពានរង្វាន់ Cambodia Property Awards 2017 ត្រូវបានគាំទ្រដោយ Royal HM Trading Ltd and Jotun (Cambodia); official property portal Realestate.com.kh; សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអង់គ្លេស ដៃគូប្រព័ន្ធផ្សព្វផ្សាយ The Phnom Penh Post, Southeast Asia GLOBE, Construction & Property, និងទស្សនាវដ្ដី Property Report អ្នកផ្គត់ផ្គង់អន្តរជាតិInternational Diversity Distributor (IDD); អង្គការមនុស្សធម៌ CARE International; និងគណៈវិនិច្ឆ័យផ្លូវការរបស់ BDO, ក្រុមហ៊ុនសវនកម្មនិងគណនេយ្យធំលំដាប់ទីប្រាំក្នុងពិភពលោក ដឹកនាំដោយលោក Lim Seng Siewនៅប្រទេសកម្ពុជា។
មុនពេលមានកម្មវិធីភោជនីយហារ និងព្រឹត្តិការណ៍នេះ និពន្ធនាយកនៃ Property Report នឹងរៀបរាប់អំពីលក្ខណៈប្រចាំឆ្នាំនៃអចលនទ្រព្យកម្ពុជា ដោយផ្ដោតលើអានុភាពនិងសមិទ្ធផលទូទាំងព្រះរាជាណាចក្រ។
សំបុត្រនិងឱកាសចូលរួមជាដៃគូសម្រាប់ព្រឹត្តិការណ៍ Cambodia Property Awards 2017 នៅសេសសល់នៅឡើយ។ សម្រាប់ព័ត៌មានលម្អិត សូមអ៊ីមែលទៅ info@asiapropertyawards.comឬទូរសព្ទទៅលេខ +66 (02) 204 9555
សម្រាប់ព័ត៌មានបន្ថែម អំពីកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជា សូមអ៊ីមែលទៅ info@asiapropertyawards.com ឬសូមមើលវិបសាយAsiaPropertyAwards.com/Cambodia-Property-Awards/
បញ្ជីឈ្មោះអ្នកឈ្នះ និងអ្នកទទួលបានការស្ងើចសរសើរខ្លាំងនៅក្នុងកម្មវិធីផ្ដល់ពានរង្វាន់ PropertyGuru Cambodia Property ឆ្នាំ 2017 ៖
រង្វាន់អ្នកអភិវឌ្ឍន៍
អ្នកអភិវឌ្ឍន៍ល្អបំផុត
អ្នកឈ្នះ៖ បូរី ប៉េងហួត គ្រុប
រង្វាន់នៃអ្នកល្អបំផុតក្នុងចំណោមអ្នកល្អបំផុត
ការអភិវឌ្ឍន៍ខុនដូ ល្អបំផុត (កម្ពុជា)
អ្នកឈ្នះ៖ Habitat ដោយ Habitat
ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (កម្ពុជា)
អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប
រង្វាន់ពិសេស
ការទទួលស្គាល់ពិសេសក្នុងការអភិវឌ្ឍបៃតង
អ្នកឈ្នះ៖ Phum Barang ដោយ MTP Invest
រង្វាន់ផ្នែកអភីវឌ្ឍន៍
ការអភិវឌ្ឍន៍ខុនដូ ល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះ៖ Habitat ដោយ Habitat
អ្នកទទួលការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd
ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (ភ្នំពេញ)
អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប
អ្នកទទួលការស្ងើចសរសើរបំផុត៖ Residence90 ដោយ Phnom Penh City Center
ការអភិវឌ្ឍន៍លំនៅដ្ឋាន ល្អបំផុត (សៀមរាប)
អ្នកឈ្នះ៖Phum Barang ដោយ MTP Invest
អ្នកទទួលការស្ងើចសរសើរបំផុត៖ Les Bijoux d’Angkor ដោយ RGL Equity (Siem Reap) Co., Ltd
អ្នកអភិវឌ្ឍការិយាល័យល្អបំផុត
អ្នកឈ្នះ៖The Vanguard ដោយ Phnom Penh City Center
អ្នកទទួលការស្ងើចសរសើរបំផុត៖ The Gateway ដោយ TACC (C.R.) Ltd
ការអភិវឌ្ឍលក់រាយល្អបំផុត
អ្នកឈ្នះ៖Copper Cambodia ដោយ LMYP Co., Ltd
អ្នកទទួលការស្ងើចសរសើរបំផុត៖ The EDGE ដោយ Phnom Penh City Center
ការអភិវឌ្ឍន៍សណ្ឋាគារល្អបំផុត
អ្នកឈ្នះ៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd
អ្នកទទួលការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA
ការអភិវឌ្ឍប្រើប្រាស់ចម្រុះល្អបំផុត
អ្នកឈ្នះ៖ The Gateway ដោយ TACC (C.R.) Ltd
អ្នកទទួលការស្ងើចសរសើរបំផុត៖ D’Seaview ដោយ Camhomes (Under HLH Group)
រង្វាន់ផ្នែកឌីស្សាញ
ការឌីស្សាញស្ថាបត្យកម្មលំនៅដ្ឋានល្អបំផុត
អ្នកឈ្នះ៖ Residence90 ដោយ Phnom Penh City Center
អ្នកទទួលការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat
ការឌីស្សាញផ្នែកខាងក្នុងលំនៅដ្ឋានល្អបំផុត
អ្នកឈ្នះ៖ Habitat ដោយ Habitat
អ្នកទទួលការស្ងើចសរសើរបំផុត៖ Les Bijoux d’Angkor ដោយ RGL Equity (Siem Reap) Co., Ltd
ការឌីស្សាញស្ថាបត្យកម្មលក់រាយល្អបំផុត
អ្នកឈ្នះ៖ The EDGE ដោយ Phnom Penh City Center
ការឌីស្សាញស្ថាបត្យកម្មសណ្ឋាគារល្អបំផុត
អ្នកឈ្នះ៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA
ការឌីស្សាញផ្នែកខាងក្នុងសណ្ឋាគារល្អបំផុត
អ្នកឈ្នះ៖ Rosewood Phnom Penh ដោយ Vattanac Capital
អ្នកទទួលការស្ងើចសរសើរបំផុត៖ Courtyard ដោយ Marriott Phnom Penh by Khou Investment Co., Ltd
អ្នកទទួលការស្ងើចសរសើរបំផុត៖ Sun and Moon urban Hotel ដោយ Sun and Moon Hotel, LBL International and ADA
ការឌីស្សាញស្ថាបត្យកម្មទេសភាពល្អបំផុត
អ្នកឈ្នះ៖ Grand Star Platinum ដោយ បូរី ប៉េងហួត គ្រុប
អ្នកទទួលការស្ងើចសរសើរបំផុត៖ Habitat ដោយ Habitat
- Video Advertisement -