ពេលរដ្ឋពង្រីកផ្លូវចូលដីឯកជន តើអ្នកនឹងទទួលបានសំណងឬទេ?

មួយរយៈពេលចុងក្រោយនេះ ឃើញថាមានគម្រោងស្ថាបនា និងពង្រីកហេដ្ឋារចនាសម្ព័ន្ធផ្លូវជាច្រើន។ ស្របគ្នានេះ ក៏ឃើញថា មានផ្ទះសម្បែង និងសំណង់ជាច្រើន ត្រូវបានវាយកម្ទេច ឬបញ្ជាឱ្យរុះរើក្នុងអំឡុងពេលសាងសង់។ លើសពីនេះ ឃើញថាអ្នកខ្លះទទួលបានសំណងពីរដ្ឋ ឯអ្នកខ្លះទៀតមិនបានអ្វីទាំងអស់។ មកស្វែងយល់ថា មូលហេតុអ្វី?

បើតាមផ្លូវច្បាប់ លោកអ្នកអាចនឹងទទួលបានសំណង ឬមិនបានសំណង គឺវាអាស្រ័យលើច្រើនកត្តា ដោយផ្អែកលើច្បាប់ ៣ ធំៗ គឺ៖

១) ច្បាប់ភូមិបាលឆ្នាំ២០០១
២) អនុក្រឹត្យលេខ ១៩៧ ស្តីពីការគ្រប់គ្រងដីចំណីតាមបណ្តាញផ្លូវជាតិ និងផ្លូវរថភ្លើង ឆ្នាំ២០០៩
៣) អនុក្រឹត្យលេខ ៨៦ អនក្រ.បក ឆ្នាំ១៩៩៧ ស្តីពីលិខិតអនុញ្ញាតសាងសង់

ក្នុងករណីដែលរដ្ឋត្រួតពិនិត្យឃើញថា ការកាន់កាប់ដី ឬសំណង់របស់អ្នកផ្ទុយនឹងច្បាប់ទាំង ៣ខាងលើ ជាស្វ័យប្រវត្តិ អ្នកនឹងមិនទទួលបានសំណងឡើយ។

ប៉ុន្តែក្នុងករណីដែលការកាន់កាប់ដី ឬសំណង់របស់អ្នក ស្របតាមច្បាប់ទាំង ៣ខាងលើ អ្នកនឹងទទួលបានសំណងពីរដ្ឋទាំងសម្រាប់តម្លៃដី និងតម្លៃសំណង់លើដី។

ប៉ុន្តែករណីខ្លះវានឹងស្មុគស្មាញ ឧទាហរណ៍ដូចជានៅពេលដែលការកាន់កាប់ដី ឬសំណង់ របស់អ្នកគឺស្របតាមច្បាប់ណាមួយ តែបែរជាទៅផ្ទុយនឹងច្បាប់ណាមួយផ្សេងទៀតទៅវិញ។ ក្នុងករណីនេះ អ្នកអាចនឹងបានសំណងខ្លះ-អត់ខ្លះ ឯករណីខ្លះទៀតគឺមិនបានសំណងតែម្តង។

ករណីទាំងនោះមានដូចជា៖

ករណីទី ១៖ អ្នកកាន់កាប់ដីផ្ទុយពីច្បាប់ទាំង ៣ខាងលើ ក៏ពិតមែន ប៉ុន្តែអ្នកកាន់កាប់មុនឆ្នាំ ១៩៩៧ ដែលមុនច្បាប់ទាំង ៣ ចូលជាធរមាន ដូច្នេះ អ្នកនឹងទទួលបានសំណង១០០% ទាំងតម្លៃដី និងផ្ទះ

ករណីទី ២៖ អ្នកកាន់កាប់ដីស្របតាមច្បាប់ភូមិបាល ២០០១ និងអនុក្រឹត្យលេខ១៩៧ ឆ្នាំ ២០០៩ ហើយ តែសំណង់អគារលើដីរបស់អ្នកគឺផ្ទុយនឹងអនុក្រឹត្យលេខ ៨៦ អនក្រ.បក ឆ្នាំ១៩៩៧ ដូច្នេះអ្នកនឹងទទួលបានសំណងត្រឹមតែតម្លៃដីប៉ុណ្ណោះ មិនបានសំណងលើសំណង់អគារលើដីទេ។

ករណីទី ៣៖ អ្នកកាន់កាប់ដីស្របតាមច្បាប់ភូមិបាល ២០០១ ប៉ុន្តែការកាន់កាប់ខុសនឹងអនុក្រឹត្យលេខ ១៩៧ ឆ្នាំ២០០៩ ត្រូវសួរថាដីអ្នកកាន់កាប់នោះ មុនឬក្រោយឆ្នាំ ២០០៩។ បើមុនឆ្នាំ២០០៩ ច្បាប់មិនអនុវត្តឱ្យថយក្រោយទេ អ្នកនឹងទទួលបានសំណង ប៉ុន្តែបើក្រោយឆ្នាំ ២០០៩ អ្នកនឹងមិនទទួលបានសំណងអ្វីទាំងអស់។

ដូច្នេះ ក្នុងនាមជាម្ចាស់សំណង់ ពិសេសអ្នកដែលទិញបន្តពីអ្នកដទៃ ត្រូវសិក្សាឱ្យបានច្បាស់ថាសំណង់នោះស៊ីចំណីផ្លូវឬទេ។ ពោលគឺត្រូវទៅសិក្សាបញ្ជាក់ជាមួយអាជ្ញាធរមូលដ្ឋាន និងសុរិយោដី ជាមុនសិន ដើម្បីបញ្ជៀសបញ្ហា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]