- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
ក្រុមហ៊ុន Arup ចង់សហការជាមួយកម្ពុជា សង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ដូចនៅសិង្ហបុរី
ក្រុមហ៊ុន Ave Arup Limited ប្រចាំប្រទេសកម្ពុជា ចង់សហការជាមួយកម្ពុជា ដើម្បីសាងសង់ប្រព័ន្ធដឹកជញ្ជូនរថភ្លើង MRT ឲ្យដូចនៅប្រទេសសិង្ហបុរី។ នេះបើតាមកិច្ចពិភាក្សាការងារក្រសួងសាធារណការ និងដឹកជញ្ជូន កាលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២។ ថ្លែងក្នុងជំនួបពិភាក្សានោះ តំណាងក្រុមហ៊ុន Arup ប្រចាំប្រទេសកម្ពុជា វៀតណាម ថៃ និងអង់គ្លេស បានលើកឡើងថា គោលបំណងនៃជំនួបនេះ គឺដើម្បីស្វែងយល់បន្ថែមអំពីការរីកចម្រើន និងការអភិវឌ្ឍហេដ្ឋា...
អានបន្ថែមក្រុមហ៊ុនអន្តរជាតិល្បី ៤ ប្រកាសពង្រីកខ្លួនចូលផ្សារទំនើប ជីប ម៉ុង ២៧១ ដែលត្រៀមបើកឆាប់ៗនេះ
ក្រុមហ៊ុនល្បីៗលំដាប់អន្តរជាតិចំនួន៤ បានប្រកាសពង្រីកខ្លួនក្នុងមណ្ឌលផ្សារទំនើបខ្នាតយក្ស ជីប ម៉ុង ២៧១ មេហ្គាម៉ល ជាផ្លូវការនៅថ្ងៃទី១០ ខែសីហា ឆ្នាំ២០២២ តាមរយៈពិធីអនុស្សារណៈនៃការយោគយល់គ្នាជាមួយក្រុមហ៊ុន ជីប ម៉ុង រីថែល ធ្វើឡើងនៅឯសណ្ឋាគារ ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ។ ក្រុមហ៊ុនទាំងនោះរួមមាន៖ ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្ស Samsung ក្រុមហ៊ុនផ្គត់ផ្គង់គ្រឿងអេឡិចត្រូនិកមកពីប្រទេសជប៉ុន Kohnan ក្រុមហ៊ុនបម្រើសេវា...
អានបន្ថែមស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ គ្រោងដាក់ដំណើរការនៅខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា គ្រោងដាក់ដំណើរការស្ពានតភ្ជាប់កោះនរា ទៅផ្លូវជាតិលេខ១ នៅខែកញ្ញាខាងមុខ ខណៈបច្ចប្បន្នការដ្ឋានស្ពាននេះ បានសម្រេចជាង ៩០ភាគរយ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍កោះនរា បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា ការដ្ឋានសាងសង់កំពុងបន្តតាមការគ្រោងទុក ដោយរំពឹងថានៅខែកញ្ញាខាងមុខ និងអាចដាក់ឱ្យប្រើប្រាស់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ទូច សំណាង ថ្លែងថា៖ “ស្ពានហ្នឹង...
អានបន្ថែមរដ្ឋបានចេញអាជ្ញាបណ្ណបូមខ្សាច់ស្ទឹង និង ទន្លេ គិតជាផ្ទៃប្រមាណជា ២ពាន់ហិកតា
ក្រសួងរ៉ែ និងថាមពល បានពន្យល់ពីការចេញអាជ្ញាបណ្ណបូមខ្សាច់ពីទន្លេ និងស្ទឹង ខណៈក្រសួងបានចេញអាជ្ញាបណ្ណបូមខ្សាច់មានផ្ទៃដីសរុប ២ពាន់ហិកតា។ ឯកឧត្តម អ៊ឺង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានរ៉ែ និងជាអ្នកនាំពាក្យក្រសួងរ៉ែ និងថាមពល ទទួលស្គាល់ថា ការទាញយកធនធានរ៉ែសំណង់ ជាពិសេសខ្សាច់ តែងតែរងការរិះគន់ពីសាធារណជន លើករណីបាក់ច្រាំងកន្លងមក។ ថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃទី៩ ខែសីហា ឯកឧត្តម បញ្ជាក់ថា មុននឹង...
អានបន្ថែមផ្លូវសំខាន់១ខ្សែនៅខេត្តព្រៃវែង ចាប់ផ្តើមសាងសង់ជាផ្លូវការហើយ
ផ្លូវសំខាន់១ខ្សែនេះ ជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST ) និងបេតុង មានប្រវែង ១០,៦៧៩ គីឡូម៉ែត្រនៅខេត្តព្រៃវែង បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ ក្រោមវត្តមានឯកឧត្ដម អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ កាលថ្ងៃទី ០៩ ខែសីហា ឆ្នាំ២០២២។ គម្រោងសាងសង់ផ្លូវនេះ មានទីតាំងតភ្ជាប់ពីភូមិជីផុច ឃុំជីផុចទៅដល់ភូមិព្រហ៊ារ ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង សាងសង់ឡើងដោយស្ថិតក្នុងក្របខណ្ឌគម្រោ...
អានបន្ថែមក្រុមហ៊ុនថ្មីមួយទៀត កំពុងសាកល្បងអាជីវកម្មចម្រាញ់រ៉ែមាសនៅព្រះវិហារ
ក្រុមហ៊ុន Delcom Campuchea PLC Ltd បានចាប់ផ្តើមផលិតកម្មចម្រាញ់រ៉ែមាសសាកល្បងកាលពីដើមខែសីហានេះ ដែលស្ថិតនៅក្នុងខេត្តព្រះវិហារ បច្ចុប្បន្នទទួលបានទិន្នផលសរុបប្រមាណ ២០គីឡូ។ ឯកឧត្តម អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ ក្រសួងរ៉ែ និងថាមពល បានលើកឡើងនៅក្នុងសន្និសីទសារព័ត៌មានស្តីពី សមិទ្ធផលសម្រេចបានរយៈពេល៥ឆ្នាំកន្លងមក របស់ក្រសួងរ៉ែ និងថាមពល នៅទីស្តីការគណៈរដ្ឋមន្រ្តី នៅថ្ងៃទី ៩ ខែ សីហា ឆ្នាំ ២០...
អានបន្ថែមក្រសួងកំពុងជំរុញការតភ្ជាប់ជើងហោះត្រង់ពីកោះត្រល់ មកខេត្តសៀមរាប
ក្រសួងទេសចរណ៍ កំពុងសិក្សាពីការរៀបចំកញ្ចប់ទស្សនកិច្ចទេសចរណ៍ពិសេសៗ ដើម្បីជំរុញចលនាទេសចរទៅកាន់ខេត្តសៀមរាប ក្នុងឱកាសនោះដែរ ក្រសួងក៏បានជំរុញការតភ្ជាប់ជើងហោះហើរត្រង់ពីកោះត្រល់ មកកាន់ខេត្តសៀមរាបផងដែរ។ នេះបើយោងតាមកិច្ចប្រជុំស្តីពីការគ្រប់គ្រងនិងអភិវឌ្ឍន៍ទេសចរណ៍សៀមរាប-អង្គរ កាលថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២។ ឯកឧត្ដម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានថ្លែងក្នុងកិច្ចប្រជុំនេះថា ក្រសួងកំពុងសិក្សាជាមួយស្ថានប័នព...
អានបន្ថែមឆមាសទី១-២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ទាំង៥ ផលិតស៊ីម៉ង់ត៍បាន ៤,៦លានតោន
ក្នុងឆមាសទី១ ២០២២ រោងចក្រផលិតស៊ីម៉ង់ត៍ចំនួនប្រាំ នៅកម្ពុជា ផលិតស៊ីម៉ង់ត៍បានបរិមាណ ៤,៦លានតោន សម្រាប់ចូលរួមផ្គត់ផ្គង់ដល់វិស័យសាងសង់ក្នងស្រុក។ ក្រសួងរ៉ែ និងថាមពល បានបង្ហាញតួលេខបរិមាណផលិតស៊ីម៉ង់ត៍ ក្នុងសន្និសីទសារព័ត៌មាននៅអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី៩ ខែសីហា។ ក្រសួងមិនបានបង្ហាញតួលេខ ដើម្បីប្រៀបធៀបក្នុងរយៈពេលដូចគ្នាកាលពីឆ្នាំមុនទេ ប៉ុន្តែក្រសួងបញ្ជាក់ថា គិតត្រឹមចុងឆ្នាំ២០២១ រោងចក្រ...
អានបន្ថែមចិននឹងបង្កើតរោងចក្រដ៏ធំមួយ កែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ
មជ្ឈមណ្ឌល Cambodia (Xiamen) Commercial Center ដែលជាតំណាងមជ្ឈមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំទីក្រុង Xiamen នៃខេត្ត Fujian កំពុងសហការជាមួយក្រុមហ៊ុន Southeast Yandu (Xiamen) Industrial Development Co., Ltd គ្រោងនឹងសាងសង់រោងចក្រកែច្នៃទឹកមាត់ត្រចៀកកាំនៅកម្ពុជាឆាប់ៗនេះ ដើម្បីនាំចេញទៅប្រទេសចិន។ នេះបើតាមពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា (MOU) ស្តីពី " ការនាំចេញផលិតផលសំបុកត្រចៀកកាំទៅក...
អានបន្ថែមមេដឹកនាំអាស៊ាន ប្តេជ្ញាចិត្តជួយការពារតំបន់ជីវៈចម្រុះនៅកម្ពុជា ខណៈបច្ចុប្បន្នមាន ៤១%នៃផ្ទៃដីសរុប
កម្ពុជា មានទីតាំងអភិរក្សជីវៈចម្រុះ ជាតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ចំនួន ៧៦ ទីតាំង ស្មើនឹង ៤១% នៃផ្ទៃដីប្រទេស។ នេះបើតាមបញ្ជាក់របស់ក្រសួងបរិស្ថាន កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ ក្រសួងបរិស្ថាន បាននឹងកំពុងខិតខំចុះបញ្ជីដីធ្លី និងការបោះបង្គោលព្រំតំបន់ទាំងនោះ និងរៀបចំឧទ្យានរបស់កម្ពុជា ទៅតាមបទដ្ឋានបច្ចេកទេស ដែលមានកន្លែងសម្រាកសម្រាប់មនុស្ស និងជម្រកសម្រាប់សត្វព្រៃ។ ជាមួយគ្នានេះដែរ នៅ...
អានបន្ថែមរដ្ឋលើកលែងឱ្យសណ្ឋាគារ ឬផ្ទះសំណាក់តូច &មធ្យម មិនបាច់ស្នើសុំចំណាត់ថ្នាក់ទៀតទេ
សណ្ឋាគារ និងសេវាកម្មស្នាក់នៅទេសចរណ៍ ខ្នាតតូច និងមធ្យម មិនតម្រូវឱ្យដាក់ពាក្យស្នើសុំចំណាត់ថ្នាក់ ពីក្រសួងទេសចរណ៍ទៀតទេ ដែលជាជួយកាត់បន្ថយចំណាយ និងពេលវេលាក្នុងការបើកឡើងវិញក្រោយវិបត្តិកូវីដ។ នេះបើយោងតាមប្រកាសក្រសួងទេសចរណ៍ ចុះថ្ងៃទី៤ ខែសីហា ឆ្នាំ២០២២។ ការលើកលែងនេះ ធ្វើឡើងក្នុងគោលបំណងជំរុញដល់ការបើកដំណើរការអាជីវកម្មជាប្រភេទសហគ្រាសធុនតូច និងមធ្យម ក្នុងដំណាក់កាលងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ និងចាប់អនុវត្...
អានបន្ថែមអាជ្ញាធរបញ្ជាឱ្យបិទដេប៉ូខ្សាច់ ៤ទីតាំង នៅតាមបណ្តោយផ្លូវជាតិលេខ២
លោក ស៊ុយ សេរិទ្ធ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញរួមជាមួយនឹងមន្ត្រីពាក់ព័ន្ធ បានចុះបិទដេប៉ូខ្សាច់៤ទីតាំង នៅផ្លូវជាតិលេខ២ សង្កាត់ចាក់អង្រែក្រោម និងចាក់អង្រែលើ ក្រោយពីមិនអនុវត្តតាមការណែនាំរបស់អាជ្ញាធររាជរាជធានីភ្នំពេញ។ នេះបើតាមវិទ្យុជាតិកម្ពុជា កាលពីថ្ងៃទី០៨ ខែសីហា ឆ្នាំ២០២២។ លោកស៊ុយ សេរិទ្ធ បានឱ្យដឹងថា ការចុះបិទ ដេប៉ូខ្សាច់ចំនួន៤ទីតាំងខាងលើនេះ ធ្វើឡើងទៅតាមបទបញ្ជារបស់ឯកឧត្តម ឃួង ស្រ...
អានបន្ថែម