សាលាក្រុងគ្រោងសង់ស្ពានអាកាសថ្មីមួយទៀត ត្រង់ស្ដុបផ្សារស៊ិនជូរីផ្លាហ្សា នៅឆ្នាំក្រោយ

រដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងសាងសង់ស្ពានអាកាសថ្មីមួយកន្លែងទៀត នៅចំណុចភ្លើងស្តុបផ្សារស៊ិនជូរីផ្លាហ្សានេះ ដើម្បីសម្រួលចរាចរណ៍ដល់បងប្អូនប្រជាពលរដ្ឋដែលឆ្លងកាត់ផ្លូវលេខ ២០០៤ ផ្លូវសហព័ន្ធរុស្ស៊ី និងផ្លូវលេខ ២០១១ ។ គម្រោងកសាងស្ពានអាកាសនេះ ត្រូវបានលើកឡើងក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី២០ ខែធ្នូ ដឹកនាំដោយឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ជាមួយនឹងកងកម្លាំងទាំងពីរប្រភេទ មន្ទីរពាក់ព័ន្ធ និងអាជ្ញាធរខណ្ឌទា...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៣០ម៉ឺនដុល្លារ សង់អគារសិក្សានិងប្រព័ន្ធទឹកក្នុងខេត្ត ៣

រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយឥតសំណងជាង ២៨ម៉ឺនដុល្លារ ដល់ខេត្តស្ទឹងត្រែង រតនគីរី និងកំពង់ស្ពឺ ដើម្បីសាងសង់អគារសិក្សា និងស្តារប្រព័ន្ធធារាសាស្ត្រ។ យោងតាមសេចក្តីប្រកាសព័ត៌មានស្ថានទូតជប៉ុនប្រចាំកម្ពុជា ថវិកាទាំងនេះ គឺស្ថិតនៅក្រោមជំនួយឥតសំណងសម្រាប់គម្រោងទ្រង់ទ្រាយតូចសន្តិសុខមនុស្សជាតិ (ជំនួយឥតសំណងគូសាណូណិ)។ កិច្ចសន្យានេះ ត្រូវបានចុះហត្ថលេខាដោយលោក មិកាមិ ម៉ាសាហ៊ីរ៉ូ ឯកអគ្គរាជទូតប្រទេសជប៉ុនប្...

អាន​បន្ថែម

កម្ពុជា-វៀតណាម កំពុងពន្លឿនការងារបើកដំណើរការច្រកព្រំដែនឡើងវិញ

កម្ពុជា-វៀតណាម កាលថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២១ បានប្រជុំពិភាក្សាការងាររួមគ្នា ដើម្បីពន្លឿនកិច្ចព្រមព្រៀងប៉ុស្តិ៍ត្រួតពិនិត្យច្រកទ្វារព្រំដែនគោក ពិសេសឈានទៅបើកដំណើរការច្រកព្រំដែនរវាងប្រទេសទាំងពីរឡើងវិញឆាប់ៗនេះ។ ក្នុងឱកាសដឹកនាំកិច្ចប្រជុំនេះ ឯកឧត្តម សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ បានឱ្យដឹងថា៖ «រដ្ឋាភិបាលកម្ពុជាបច្ចុប្បន្ន កំពុងតែបើកដំណើរការប្រទេសឡើងវិញស្ទើរទាំងស្រុងហើយ បន្ទាប់ពីកម្ពុជាមានស្ថានភាព...

អាន​បន្ថែម

មានដីក្នុងតំបន់សក្ដានុពលឧស្សាហកម្ម ចង់សង់រោងចក្រជួល គួរធ្វើដូចម្ដេចទើបចំណេញ?

ការវិនិយោគដោយសាងសង់រោងចក្រ ឬឃ្លាំងទុកជួល ត្រូវបានគេសង្កេតឃើញថា កំពុងរីកដុះដាលក្នុងប្រទេសកម្ពុជា នាប៉ុន្មានឆ្នាំចុងក្រោយនេះ។ យ៉ាងណា សម្រាប់និន្នាការក្នុងឆ្នាំ២០២២ ខាងមុខ អ្នកជំនាញខាងអចលទ្រព្យយល់ថា ចំពោះអ្នកដែលមានដីទំហំចាប់ពី១ ទៅ ២ហិកតា នៅតំបន់សក្ដានុពល មិនគួរយកដីទំនេរនោះទៅសង់រោងចក្រ ឬឃ្លាំងទុកជួលនោះទេ។ តើហេតុអ្វីបានជា អ្នកជំនាញខាងអចលទ្រព្យយល់ឃើញបែបនេះ? អ្នកជំនាញផ្នែកអចលនទ្រព្យនៅកម្ពុជា និងជាប...

អាន​បន្ថែម

ចិន នឹងជួយលើកកម្ពស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុជាបណ្ដុំវិស័យឧស្សាហកម្មកំរិត ២.០

តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នឹងក្លាយជាបណ្ដុំកិច្ចសហប្រតិបត្តិការឧស្សាហកម្មទ្វេភាគី រវាងខេត្តព្រះសីហនុ និងខេត្តជាំងស៊ី ប្រទេសចិន។ នេះជាការគូសបញ្ជាក់របស់មន្រ្តីជាន់ខ្ពស់កម្ពុជា និងចិន ក្នុងកិច្ចប្រជុំកាលពីថ្ងៃទី១៧ ខែធ្នូ កន្លងទៅ។ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ និងឯកឧត្តម ទូ ហ្សាវកាង (Du Xiaogang) លេខាបក្សនៃគណៈកម្មាធិការបក្សកុម្មុយនីស្តចិន ទីក្រុងវូស៊ី ខេត្តជាំងស៊ី បានដឹកនាំកិច្ចប្រជ...

អាន​បន្ថែម

កម្ពុជា និងថៃ គ្រោងបើកច្រកទ្វារព្រំដែន ៤កន្លែង ឡើងវិញឆាប់ៗនេះ

អាជ្ញាធរខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអាជ្ញាធរខេត្តស្រះកែវ នៃប្រទេសថៃ បានពិភាក្សាលើការបើកច្រកព្រំដែនឡើងវិញ ដែលត្រូវបានបិទបណ្តោះអាសន្ន ដោយសារបញ្ហាកូវីដ១៩។ ការពិភាក្សានេះ ធ្វើឡើងរវាងមន្រ្តីជាន់ខ្ពស់ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង និងអភិបាលខេត្តស្រះកែវ កាលពីថ្ងៃទី ១៥ ខែធ្នូ កន្លងទៅ។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានក្នុងស្រុកថៃ Thaiger កាលពីថ្ងៃទី១៦ ធ្នូ កន្លងទៅ។ លទ្ធផលនៃកិច្ចប្រជុំ គឺភ...

អាន​បន្ថែម

ក្រសួងរៀបចំដែនដី៖ ៣ចំណុចធំៗ ត្រូវបានផ្លាស់ប្តូរ ក្រោយពេលមានច្បាប់ស្ដីពីសំណង់

វិស័យសំណង់នៅកម្ពុជា ឃើញថាមានរបៀបរៀបរយជាងមុនស្ទើរគ្រប់ផ្នែក ចាប់តាំងពីច្បាប់សំណង់ថ្មីត្រូវបានអនុវត្តកាលពីឆ្នាំ២០១៩មក ពិសេសលើអនុវិស័យធំៗ៣។ នេះជាការលើកឡើងរបស់ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងជំនួបជាមួយលោកស្រី Kamei Haruko ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកម្ពុជាជប៉ុន JICA នៅកម្ពុជា កាលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១។ កន្លងមកប្រទេសជប៉ុន បានជួយជ្រោម...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១៨ ធ្នូ ២០២១)

<div class="youtube"> https://youtu.be/dX4L2LMjGdI </div> មាតិកាប្រចាំសប្តាហ៍ ១៨ ធ្នូ ២០២១៖ #1 លី យ៉ុងផាត់ គ្រុប គ្រោងសាងសង់កំពង់ផែទឹកជ្រៅថ្មីមួយកន្លែងលើដីជិត ៥០០ ហិកតា នៅកោះកុង [អានបន្ថែម] #2 WB ថា កំណើនឥណទានវិស័យសំណង់ និងអចលនទ្រព្យ នៅតែជាហានិភ័យសម្រាប់សេដ្ឋកិច្ចកម្ពុជា [អានបន្ថែម] #3 អ្នកជំនាញថា ២ ឆ្នាំខាងមុខ វិស័យដីឡូតិ៍អាចនឹងជាប់គាំង បើសិនមិនផ្លាស់ប្ដូររបៀបអភិវឌ្ឍ [អានបន្...

អាន​បន្ថែម

UNDP និង ក្រសួងសាធារណការគ្រោងសាងសង់ស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុង ៥

ក្រសួងសាធារណការ និងដឹកជញ្ជូន និង UNDP កំពុងសិក្សាលទ្ធភាពបង្កើតទីតាំងស្ថានីយសាករថយន្តអគ្គិសនី នៅខេត្តក្រុងចំនួន៥ ទូទាំងប្រទេស ក្នុងនោះខេត្តបាត់ដំបង និងសៀមរាប ក៏ជាខេត្តទិសដៅផងដែរ។ នេះបើយោតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់ក្នុងខេត្តទាំង ២ របស់ ឯកឧត្តម ឈួន វ៉ន់ អគ្គនាយកនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក កាលថ្ងៃទី១៥ -១៧ ខែធ្នូ កន្លងទៅ។ ទីតាំងក្នុងខេត្តទាំង ២ នេះ គឺផ្នែកមួយនៃជំនួយរបស់ UNDP ដែលគ្រោងនឹងជួ...

អាន​បន្ថែម

វិមានកីឡដ្ឋានមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ បើកសម្ពោធជាផ្លូវការនៅថ្ងៃសៅរ៍នេះ

«វិមានកីឡដ្ឋាន» ដែលជាសំណង់ធំជាងគេនៃពហុកីឡដ្ឋានជាតិមរតកតេជោ តម្លៃជិត ១៦០លានដុល្លារ ត្រូវបានដាក់សម្ភោធជាផ្លូវការហើយ នៅថ្ងៃសៅរ៍នេះ។ ពិធីសម្ភោធដាក់ឱ្យប្រើប្រាស់នៃវិមានកីឡាដ្ឋាន ត្រូវបានធ្វើឡើងនៅក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា ដោយមានអ្នកចូលរួមប្រមាណ ១៥ ០០០នាក់។ វិមានកីឡដ្ឋាន គឺជាសំណង់ធំជាងគេក្នុងចំណោមសំណង់នានា នៅក្នុង...

អាន​បន្ថែម

ក្រុមហ៊ុន Nestle គ្រោងសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់

ក្រុមហ៊ុន Nestle ដែលជាក្រុមហ៊ុនផលិតអាហារ និងភេសជ្ជៈអន្តរជាតិខ្នាតធំ បានបង្ហាញគម្រោងមកវិនិយោគសាងសង់រោងចក្រផលិតនៅក្នុងប្រទេសកម្ពុជាផ្ទាល់ ដើម្បីកាត់បន្ថយការចំណាយលើការដឹកជញ្ជូននាំចូលផលិតផលពីក្រៅប្រទេសមកលក់នៅកម្ពុជា។ គម្រោងនេះត្រូវបានលើកឡើងដោយ លោក Chandana Fernando នាយកគ្រប់គ្រងប្រចាំប្រទេស នៃការិយាល័យតំណាងក្រុមហ៊ុន Nestle នៅប្រទេសថៃ ក្នុងជំនួបជាមួយ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម...

អាន​បន្ថែម

ជប៉ុននឹងជួយបង្កើតស្ថានីយ និងប្រព័ន្ធវាស់វែងដីធ្លីប្រើផ្កាយរណប CORS និង GNSS នៅកម្ពុជា

ទីភ្នាក់ងារ JICA បាន និងកំពុងជួយគាំទ្រកម្ពុជាក្នុងការកសាងស្ថានីយវាស់វែងអចិន្ត្រៃយ៍ដោយផ្កាយរណប CORS ក៏ដូចជាគ្រោងនឹងផ្ដល់ជំនួយបន្ថែមដើម្បីបង្កើតប្រព័ន្ធបណ្ដាញវាស់វែងដីធ្លីដោយឧបករណ៍ទំនើប GNSS នៅទូទាំងប្រទេសកម្ពុជាឆាប់ៗនេះ។ គម្រោងទាំង២ ត្រូវបានពិភាក្សាក្នុងជំនួប រវាង ឯកឧត្ដម ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី Kamei Haruko ប្រធាន JICA នៅកម្ពុជា កាលពីថ្ងៃទី ១៦ ខែធ...

អាន​បន្ថែម