- នាទីស្វែងយល់
- នាទីស្វែងយល់
- ព័ត៌មានសំណង់
- ព័ត៌មានអចលនទ្រព្យ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសំណង់
- ព័ត៌មានសមាគម
- Uncategorized @km
- ព័ត៌មានជាវីដេអូ
- ព័ត៌មានសមាគម
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានអន្តរជាតិ
- បទយកការណ៍ខ្លី
- ការផ្តោតអារម្មណ៍របស់សមាគម
- នាទីស្វែងយល់
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានសំណង់
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានក្នុងស្រុក
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានអន្តរជាតិ
- ព័ត៌មានសមាគម
- ព័ត៌មានជាវីដេអូ
- ព័ត៌មានជាវីដេអូ
- បទយកការណ៍ខ្លី
- ព័ត៌មានប្រចាំសប្តាហ៍
- ព័ត៌មានប្រចាំសប្តាហ៍
- បទយកការណ៍ខ្លី
ក្រសួងនឹងប្រើអគ្គិសនីលើប្រព័ន្ធដឹកជញ្ជូនសាធារណៈនៅភ្នំពេញដើម្បីបន្ថយការបំពុលបរិស្ថាន
ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រើអគ្គិសនីដើម្បីដំណើរការលើបណ្តាញដឹកជញ្ជូនសាធារណៈនៅរាជធានីភ្នំពេញ ដែលនេះជាផ្នែកមួយនៃការចូលរួមកាត់បន្ថយនៃការបញ្ចេញឧស្ម័នពុលពីវិស័យដឹកជញ្ជូន។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូនបានលើកឡើងដូច្នេះនៅក្នុងកិច្ចពិភាក្សា (Panel Discussion) លើប្រធានបទ «អគ្គិសនីភាវូបនីយកម្មនៃយានយន្តដើម្បីអនាគតបៃតងសម្រាប់កម្ពុជា» នៅថ្ងៃទី៤ ខែវិច្ឆិកានេះ។ ឯកឧត្តម ...
អានបន្ថែមរដ្ឋរៀបចំផែនទីបណ្ដាញផ្លូវជាតិឡើងវិញ ដើម្បីគ្រប់គ្រងនិងជួសជុលដោយមានប្រសិទ្ធភាព
ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងធ្វើបច្ចុប្បន្នភាពបញ្ជីសារពើភណ្ឌបណ្ដាញផ្លូវជាតិ ផ្លូវខេត្ត និងផ្លូវថ្នល់នានាទូទាំងប្រទេស និងរៀបចំចេញជាផែនទីបណ្ដាញផ្លូវបែបគ្រប់ជ្រុងជ្រោយថ្មី ដើម្បីធានាបាននូវការគ្រប់គ្រងប្រកបដោយប្រសិទ្ធភាព។ ការធ្វើបច្ចុប្បន្នភាពផ្លូវថ្នល់នេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំ នៅថ្ងៃទី៣ ខែវិច្ឆិកានេះ ដឹកនាំដោយ ឯកឧត្តម លឹម ស៊ីដេនីន រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្រុ...
អានបន្ថែមរដ្ឋគ្រោងដាក់រមណីយដ្ឋានមួយកន្លែងក្នុងខេត្តព្រៃវែងជាតំបន់ការពារធម្មជាតិ
ក្រសួងបរិស្ថាន បានគ្រោងដាក់រមណីយដ្ឋានវប្បធម៌ និងប្រវត្តិសាស្រ្ត នគរភ្នំ-ឈើកាច់បាភ្នំ ស្ថិតក្នុងស្រុកបាភ្នំ នៃខេត្តព្រៃវែង ជាតំបន់ការពារធម្មជាតិ។ នេះបើតាមកិច្ចប្រជុំកាលពីថ្ងៃទី ០៣ ខែវិច្ឆិកា ឆ្នាំ២០២១។ កិច្ចប្រជុំនេះ បានធ្វើឡើងដោយមានការចូលរួមពីតំណាងក្រសួងការពារជាតិ តំណាងក្រសួងមហាផ្ទៃ តំណាងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ តំណាងរដ្ឋបាលខេត្តព្រៃវែង និងភាគីពាក់ព័ន្ធដទៃទៀត។ គ្រប់ភាគីបានឯកភាពជាគោលការ...
អានបន្ថែមនាទីស្វែងយល់ ភាគទី៩៩៖ កិច្ចសន្យាសាងសង់ កិច្ចសន្យាហ៊ុមព័ទ្ធការដ្ឋាន និងកិច្ចសន្យាភ្ជាប់ព្រំជាអ្វី? សំខាន់ដូចម្ដេច?
<div class="youtube"> https://youtu.be/MgXUJM3KTLU </div> រាល់ការងារសាងសង់ ត្រូវតែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាតសាងសង់ពីអាជ្ញារធរមានសមត្ថកិច្ចណាមួយ ទៅតាមប្រភេទទំហំនៃគម្រោងសាងសង់ ដោយត្រូវភ្ជាប់ឯកសារចាំបាច់មួយចំនួនមកជាមួយ។ មកស្វែងយល់ទាំងអស់គ្នាអំពីឯកសារទាំងនោះ? ចុច Subscribe នៅលើ Construction & Property TV Channel និងចូលរួមក្នុងបណ្តាញព័ត៌មានតេឡេក្រាម Construction & Proper...
អានបន្ថែមធនាគារ Prince បោះទុន១៥លានដុល្លារ លើគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី តាមរយៈមូលបត្របំណុល
ក្រុមហ៊ុន Cambodia Airport Investment Co.,Ltd (CIAC) ដែលជាអ្នកអភិវឌ្ឍគម្រោងអាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី សម្រេចលក់មូលបត្របំណុលមានការធានា (guaranteed bond) តម្លៃ ១៥លានដុល្លារ ឱ្យទៅធនាគារ Prince ដើម្បីប្រមូលទុនបន្ថែមទៅសាងសង់ព្រលានភ្នំពេញថ្មី នៅក្នុងខេត្តកណ្តាល។ មូលបត្របំណុលមានការធានានេះ ត្រូវបានធានាដោយក្រុមហ៊ុន Oversea Cambodia investment Corporation LTD (OCIC) ដែលជាក្រុមហ៊ុនមេរបស់ក្រុមហ៊ុន C...
អានបន្ថែមបារាំងសម្រេចផ្ដល់កម្ចី ២៣លានដុល្លារដល់កម្ពុជាដើម្បីស្តារប្រព័ន្ធធារាសាស្រ្ត
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍន៍(AFD) សម្រេចផ្តល់កម្ចីចំនួន ២០លានអឺរ៉ូ (ប្រមាណ២៣លានដុល្លារ) ដល់កម្ពុជា ដើម្បីស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត នៅក្នុងខេត្តបាត់ដំបង និងបន្ទាយមានជ័យ។ ជាមួយគ្នានេះ កម្ពុជាក៏នឹងទទួលបានជំនួយឥតសំណង់ជាង ៣៤ម៉ឺនដុល្លារទៀត ពីបារាំង សម្រាប់ស្តារឡើងវិញនូវស្ទឹងស្វាយចេក ក្នុងខេត្តបន្ទាយមានជ័យ ផងដែរ។ លោក FABRICE Έtienne ដែលជាលេខាទី១ នៃស្ថានទូតសាធារណរដ្ឋបារាំងប...
អានបន្ថែមផ្សារទំនើប Century Plaza បញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់
ការដ្ឋានផ្សារទំនើបសិនជូរីផ្លាហ្សា (Century Plaza) ដែលស្ថិតនៅខណ្ឌពោធិ៍សែនជ័យ បានបញ្ចប់ការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ជាស្ថាពរ ក្រោយសាងសង់អស់ពេលមួយរយៈធំ តាំងពីខែវិច្ឆិកា ឆ្នាំ២០១៩។ ពិធីសម្ពោធការបញ្ចប់ផ្នែកគ្រឿងបង្គុំធ្វើឡើងនៅថ្ងៃទី៣ ខែវិច្ឆិកា ក្រោមអធិបតីភាពអភិបាលរងរដ្ឋបាលរាជធានីភ្នំពេញ លោក នួន ផារ័ត្ន។ ថ្លែងនៅក្នុងពិធីនេះ លោក នួន ផារ័ត្ន ការបញ្ចប់ជាស្ថាពរនូវការសាងសង់ផ្នែកគ្រឿងបង្គុំសំណង់ នៃគម្...
អានបន្ថែមក្នុងត្រីមាសទី ៣ ពាក្យសុំកម្ចីទិញផ្ទះកើន ៣៩% ខណៈទំហំកម្ចីកើន៥៦%
ចំនួនការដាក់ពាក្យស្នើសុំកម្ចីអចលនទ្រព្យនៅកម្ពុជា ក្នុងត្រីមាសទី៣ ឆ្នាំ២០២១ កើនឡើង ៣៩% ខណៈទំហំទឹកលុយកម្ចីក៏បានកើន ៥៦% ផងដែរ បើធៀបនឹងត្រីមាសទី២ ក្នុងឆ្នាំដដែលនេះ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី (ស៊ីប៊ីស៊ី) កាលពីថ្មីៗនេះ។ របាយការណ៍ដដែលបន្តថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២១ ចំនួនពាក្យស្នើសុំកម្ចីអចលនទ្រព្យមានសរុប ១៥៣.១២០សំណើ ឬស្មើនឹងប្រមាណ ១១,៦០% នៃពាក្យស្នើសុំឥណទានសរុប...
អានបន្ថែមបារាំង ផ្ដល់ជំនួយប្រមាណ៥០ម៉ឺនដុល្លារ ជួយលើកកម្ពស់វិស័យអាកាសចរស៊ីវិលកម្ពុជា
រដ្ឋាភិបាលបារាំង នឹងផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៤៥០ពាន់អឺរ៉ូ (ប្រមាណ៥០ម៉ឺនដុល្លារ) ដើម្បីអនុវត្តគម្រោងកសាងសមត្ថភាពក្នុងវិស័យអាកាសចរស៊ីវិលកម្ពុជា។ ការប្រកាសផ្តល់ជំនួយនេះ ត្រូវបានធ្វើឡើងក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងរវាងរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ឯកឧត្តម ម៉ៅ ហាវណ្ណាល់ រួមជាមួយលោក Damien CAZE អគ្គនាយកនៃអាជ្ញាធរអាកាសរចរណ៍ស៊ីវិលបារាំង (DGAC) និងលោកស្រី Ophélie BOURHIS នាយកទីភ្នាក់ងារបារា...
អានបន្ថែមនិស្សិតខ្មែរបង្ហាញរំបកគំហើញថ្មីប្រើដ្រូនប្រើសម្រាប់ពន្លត់អគ្គីភ័យក្នុងអគារខ្ពស់
ក្រុមនិស្សិតកម្ពុជាមួយក្រុមនៃវិទ្យាស្ថានជាតិពហុបច្ចេកទេសកម្ពុជា កំពុងរៀបចំដំឡើងដ្រូនដើរដោយថាមពលអគ្គិសនី ដើម្បីពន្លត់អគ្គិភ័យក្នុងអគារខ្ពស់ៗ។ នេះបើតាមជំនួបសំណេះសំណាលរវាងរដ្ធមន្រី្តក្រសួង ឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងក្រុមនិសិ្សត កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ បើតាមបទបង្ហាញរបស់ក្រុមនិស្សិត គម្រោងដំឡើងដ្រូននេះ មិនមែនត្រឹមតែអាចពន្លត់អគ្គិភ័យក្នុងអគារបានទេ តែក៏អាចប្រើក...
អានបន្ថែមរដ្ឋអនុញ្ញាតឧកញ៉ាល្បី១ រូប ប្ដូរមុខមាត់កោះទន្សាយ ជាតំបន់ទេសចរធម្មជាតិជាន់ខ្ពស់
រដ្ឋបាលខេត្តកែប សម្រេចចាប់ដៃជាមួយនឹង ក្រុមហ៊ុនឯកជនល្បីក្នុងស្រុក ទ្រី ភាព គ្រុប ខូអិលធីឌី ដើម្បីអភិវឌ្ឍកោះទន្សាយជាតំបន់ទេសចរណ៍ធម្មជាតិប្រណីតជាន់ខ្ពស់ក្នុងពេលអនាគតខាងមុខនេះ។ ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្តកែប បានឱ្យដឹងកាលពីថ្ងៃទី១ ខែវិច្ឆិកា នេះថា៖ «ថ្វីត្បិតយើងខិតខំអភិរក្សនូវធនធានធម្មជាតិដែលមានស្រាប់ ប៉ុន្តែទីតាំងខ្លះយើងក៏ត្រូវការអភិវឌ្ឍឱ្យក្លាយជាតំបន់មួយប្រកបដោយភាពស្រស់ស្អាត និងមានភាពទាក់ទាញផង...
អានបន្ថែមអគារមណ្ឌលសុខភាពក្រុងកោះរ៉ុងដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ
អគារមណ្ឌលសុខភាពក្រុងកោះរ៉ុង ដែលមានទីតាំងស្ថិតនៅភូមិកោះតូច សង្កាត់កោះរ៉ុង ក្រុងកោះរ៉ុង ត្រូវបានប្រកាសដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ កាលពីថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២១។ ឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ការដាក់ឱ្យប្រើប្រាស់នូវមណ្ឌលសុខភាពនេះ គឺជាការរំកិលសេវាសុខាភិបាលមកជិតប្រជាពលរដ្ឋ ដោយសារកន្លងមកនៅពេលមានអ្នកជំងឺ គឺត្រូវដឹកជញ្ជូនមកកាន់ដីគោក។ ក្រោយមានមណ្ឌលសុខភាពនេះ ប...
អានបន្ថែម