កំពង់ផែទេសចរណ៍ថ្មីនៅកែបតម្លៃជិត ២លានដុល្លារ នឹងចាប់ផ្តើមសាងសង់នៅថ្ងៃទី ១៥ កញ្ញា នេះ

គម្រោងវិនិយោគសាងសង់កំពង់ផែទេសចរណ៍ថ្មីនៅខេត្តកែប ឬស្គាល់ទូទៅថាជាផែសេះស នឹងត្រូវបើកការដ្ឋានជាផ្លូវការនៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ដែលជាការវិនិយោគរបស់ឯកជនក្រោមទុន ១,៩ លានដុល្លារអាមេរិក។ បើតាមសេចក្តីប្រកាសរបស់រដ្ឋបាលខេត្តចុះថ្ងៃទី ០១ ខែកញ្ញា ការសាងសង់នឹងប្រើរយៈពេល ប្រមាណ ២ឆ្នាំ ពោលគឺនឹងបញ្ចប់ក្នុងអំឡុងចុងឆ្នាំ២០២៣។ ក្រោយសាងសង់រួច អ្នកវិនិយោគឯកជន អាចធ្វើអាជីវកម្មភាស៊ីចំណតជលយានរយៈពេល១៥ឆ្...

អាន​បន្ថែម

ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp ប្រកាសខាត ៧៧លានដុល្លារ ក្នុងឆមាសទី១ឆ្នាំ ២០២១

ក្រុមហ៊ុនកាស៊ីណូយក្ស NagaCorp បានប្រកាសខាតទុន ៧៧,២លានដុល្លារ នៅក្នុងឆមាសទី១ឆ្នាំ២០២១ នេះ បន្ទាប់ពីក្រុមហ៊ុនប្រកាសបិទទ្វារតាំងពីខែមីនា ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩នៅកម្ពុជា។ ទោះជាក្រុមហ៊ុនខាតក្ដី ក្រុមហ៊ុនក៏នៅតែមានប្រាក់ចំណូលវិជ្ជមាន ជាមួយនឹងចំណូលដុលពីការលេងហ្គេមសរុប ១២៩,៣ លានដុល្លារអាមេរិក និងប្រាក់ចំណេញមុនកាតកងចំណាយផ្សេងៗ (EBITDA) ១១,២ លានដុល្លារ។ នេះបើយោងតាមរបាយការណ៍ក្រុមហ៊ុនច...

អាន​បន្ថែម

ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា

ក្រសួងបរិស្ថានស្នើឱ្យអូស្ដ្រាលីបង្កើតមជ្ឈមណ្ឌលថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជារដ្ឋាភិបាលកម្ពុជា កាលពីថ្មីៗនេះ បានស្នើឱ្យអូស្ដ្រាលីជួយបង្កើតមជ្ឈមណ្ឌលចែករំលែកចំណេះដឹង ស្ដីពីថាមពលឧស្ម័នអីដ្រូសែននៅកម្ពុជា ទិសដៅចង់ជំរុញការផលិតអគ្គីសនីស្អាត ដើម្បីចូលរួម ដោះស្រាយបញ្ហាបម្រែបម្រួលអាកាសធាតុ។ ផែនការនេះ ត្រូវបានលើកឡើងនៅក្នុងកិច្ចប្រជុំអនឡាញមួយ កាលពីថ្ងៃទី៣០ ខែសីហា រវាង រដ្ឋមន្រ្តីក្រសួងបរិស្ថាន ឯកឧត្តម សាយ សំ...

អាន​បន្ថែម

រាជរដ្ឋាភិបាលសម្រេចបង្កើតឃុំ-សង្កាត់ថ្មីចំនួន ៦ និងកែប្រែព្រំប្រទល់ឃុំចំនួន ២

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចបង្កើតឃុំ-សង្កាត់ថ្មី ចំនួន៦ និងកែប្រែព្រំប្រទល់រដ្ឋបាលឃុំចំនួន០២ នៅក្នុងខេត្តចំនួន ៦ ។ នេះបើតាមអនុក្រឹត្យ ៨ច្បាប់ លេខ១៥០ ដល់ ១៥៧ ចុះថ្ងៃទី ២០ ខែសីហា ដូចៗគ្នា។ ឃុំ-សង្កាត់ថ្មីចំនួន០៦ នោះ រួមមាន ឃុំបួរវិល ឃុំអូរកណ្តៀរសែនជ័យ ឃុំភ្នំក្រាំងដីមាស ឃុំយាយម៉ៅពេជ្រនិល សង្កាត់អូរជ្រៅ និងសង្កាត់អូរឫស្សី។ ឃុំសង្កាត់ទាំងនោះ មានទីតាំងស្ថិតនៅក្នុងខេត្តបាត់ដំបង ក្រចេះ កំពង់ឆ្នា...

អាន​បន្ថែម

ទុនវិនិយោគសំណង់ និងអចលនទ្រព្យ ចុះបញ្ជីតាមប្រព័ន្ធអនឡាញថ្មីរបស់រដ្ឋមានដល់ ១,២ ពាន់លាន

គិតត្រឹមថ្ងៃទី ២៤ ខែសីហា មានក្រុមហ៊ុនសរុប ៧ ៧១៥ ដែលបានចុះបញ្ជីអាជីវកម្ម តាមថ្នាលបច្ចេកវិទ្យាព័ត៌មានថ្មីរបស់រដ្ឋ ឬស្មើនឹងទុនវិនិយោគសរុបជិត ៣ប៊ីលានដុល្លារ ដែលក្នុងនោះ ទុនវិនិយោគពីក្រុមហ៊ុនសំណង់ និងអចលនទ្រព្យមានដល់ទៅ ១,២ ប៊ីលានដុល្លារ។ យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី0១ កញ្ញា នេះ ក្នុងចំណោម ក្រុមហ៊ុនសំណង់ទាំងអស់បានចុះបញ្ចីច្រើនជាងគេ គឺមានដល់ទៅ ២៥% ឬស្មើនឹងទុន ៧៥០លានដុល្ល...

អាន​បន្ថែម

កម្ពុជាត្រៀមរៀបចំបទបញ្ញត្តិថ្មីគ្រប់គ្រងនិងរឹតបន្ដឹងការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស

អង្គការពលកម្មអន្តរជាតិ ILO និងក្រសួងការងារ បានក្រើនឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើការប្រើសម្ភារសំណង់ដែលមានធាតុអាសបេស្តុស ព្រោះវាជាឃាតករលាក់មុខគ្រោះថ្នាក់ខ្លាំងដល់សួត ខណៈកំពុងត្រៀមចេញបទបញ្ញត្តិថ្មីគ្រប់គ្រង និងរឹតបន្ដឹងសម្ភារៈសំណង់ប្រភេទនេះ។ ថ្លែងក្នុងកិច្ចប្រជុំ រវាងភាគីពាក់ព័ន្ធ កាលថ្ងៃទី៣១ ខែសីហា កន្លងទៅ។ ឯកឧត្តម អិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានឱ្យដឹងថា កន្លងមក...

អាន​បន្ថែម

ផ្លូវជាតិធំៗ ១០ខ្សែ និងស្ពាន ៦ បានដាក់សម្ពោធឱ្យប្រើប្រាស់ក្នុងរយៈពេល ៤ឆ្នាំចុងក្រោយនេះ

ផ្លូវជាតិធំៗ ចំនួន១០ខ្សែ និងស្ពានចំនួន៦ ត្រូវបានដាក់ឱ្យប្រើប្រាស់ នៅក្នុងរយៈពេល ៤ ឆ្នាំចុងក្រោយនេះ ហើយគិតត្រឹមខែសីហា ឆ្នាំ២០២១ គម្រោងកសាងផ្លូវ និងស្ពានជាច្រើនទៀត កំពុងស្ថិតក្នុងការសាងសង់។ ក្រសួងសាធារណការ និងដឹកជញ្ជូន បានបង្ហាញវឌ្ឍនភាពនៃវិស័យសាធារណការរបស់ខ្លួន នៅក្នុងកម្មវិធីផ្សាយបន្តផ្ទាល់តាមរយៈហ្វេសប៊ុក កាលថ្ងៃទី ៣០ សីហា កន្លងទៅ ដោយមាន ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជ...

អាន​បន្ថែម

CDC អនុម័តគម្រោងវិនិយោគជប៉ុនជាង ២១០គម្រោង តម្លៃ ៣ពាន់លាន ត្រឹមខែកក្កដា ឆ្នាំ២០២១

គិតត្រឹមខែកក្កដា ឆ្នាំ២០២១ នេះ ក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា បានសម្រេចអនុម័តឱ្យក្រុមហ៊ុនជប៉ុនវិនិយោគលើគម្រោងសរុបចំនួនប្រមាណ ២១១ គម្រោង ក្នុងទំហំទឹកប្រាក់សរុបប្រមាណជាង ៣ ពាន់លានដុល្លារអាមេរិក ដែលភាគច្រើនជាគម្រោងវិនិយោគក្នុងវិស័យកម្មន្តសាល មិនមែនវាយនភ័ណ្ឌ។ នេះបើយោងតាមកិច្ចប្រជុំលើកទី២២ នៃគណៈកម្មាធិការចម្រុះកម្ពុជា-ជប៉ុន តាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២១។ ក្នុងនោះ គម្រោងវិនិយោគជប៉...

អាន​បន្ថែម

ក្រសួងនឹងពង្រីកផ្នែកខ្លះនៃផ្លូវលេខ៨ ទៅជា ៤ គន្លង គ្រោងបើកការដ្ឋានឆ្នាំ ២០២៤ ក្រោមកម្ចីពីចិន

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងចាក់កៅស៊ូមួយស្រទាប់បន្ថែមទៀត និងពង្រីកផ្នែកខ្លះនៃផ្លូវជាតិលេខ ៨ ជា ៤គន្លង ដោយការដ្ឋានរំពឹងថានឹងចាប់ផ្ដើមនៅឆ្នាំ ២០២៤ ខាងមុខ ខណៈគម្រោងត្រូវបានបញ្ចូលក្នុងផែនការ ៥ ឆ្នាំរំកិល ត្រៀមសុំកម្ចីពីចិន រួចរាល់ហើយ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងវេទិកាផ្សាយបន្តផ្ទាល់កាលពីថ្ងៃចន្ទកន្លងទៅ។ ឯកឧត្តម មានប្រសាសន៍ថា៖ «គម្រោងកែល...

អាន​បន្ថែម

ក្រោយជោគជ័យលើគម្រោង៣ ធំៗ Urban Hub Cambodia បន្តគ្រងទីផ្សារ ទោះក្នុងវិបត្តិកូវីដក្ដី

ក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យហុងកុងធំជាងគេនៅកម្ពុជា និងជាអ្នកអភិវឌ្ឍន៍ដែលទទួលបានពានរង្វាន់ច្រើនជាងគេសរុបជាង ២០រង្វាន់ មកពីទូទាំងពិភពលោក Urban Hub Cambodia នៅតែបន្តដឹកនាំវិស័យអភិវឌ្ឍន៍លំនៅឋាននៅកម្ពុជា បើទោះបីជាវិបត្តិកូវីដកំពុងក្ដៅគគុកក្ដី។ ភាពជោគជ័យនេះ សឱ្យឃើញតាមរយៈអត្រាការលក់ ដោយមកទល់បច្ចុប្បន្ន គម្រោងទី៤ របស់ខ្លួន Urban Village Phase 2 បានលក់ដាច់អស់ជាង ១៣០០ យូនីត ក្នុងរយៈពេលតិចជាង ២ឆ្នាំ។ ក្រ...

អាន​បន្ថែម

ក្រសួងដែនដីជប៉ុន និង JICA សម្រេចចាប់ផ្ដើមអនុវត្តគម្រោង ៤ ធំៗ ជំរុញសៀមរាបជាក្រុងឆ្លាតវៃ

ក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និងទេសចរណ៍នៃប្រទេសជប៉ុន ក៏ដូចជាទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) សម្រេចព្រមព្រៀងចាប់ផ្ដើមអនុវត្តគម្រោងធំៗ ៤ នៅក្នុងក្រុងសៀមរាប ទិសដៅជំរុញប្រែក្លាយក្រុងនេះជាក្រុងឆ្លាតវៃឆាប់ៗ។ នេះបើយោងតាមកិច្ចប្រជុំ និងការចុះហត្ថលេខាលើកំណត់ហេតុប្រជុំ រវាងភាគីទាំងពីរខាងលើ ជាមួយនឹងរដ្ឋបាលខេត្តសៀមរាប កាលពីថ្ងៃទី ៣០ ខែសីហា កន្លងទៅ។ ឯកឧត្តម ទៀ សីហា អភិបាលខេត្ត...

អាន​បន្ថែម

កម្ពុជា វៀតណាម ព្រមព្រៀងគ្នាលើចំណុចតភ្ជាប់ផ្លូវល្បឿនលឿនហើយ ខណៈការសិក្សានឹងបញ្ចប់ចុងឆ្នាំ

កម្ពុជា និងវៀតណាមបានចុះហត្ថលេខាព្រមព្រៀងគ្នារួចរាល់ហើយ លើចំណុចតភ្ជាប់ និងលើកិច្ចសហការ គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត-ម៉ុកបៃ សម្រាប់ប៉ែកកម្ពុជា និងហូជីមិញ-ម៉ុកបៃ-បាវិត សម្រាប់ប៉ែកវៀតណាម។ បើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ៣០ សីហា រដ្ឋាភិបាលនៃប្រទេសទាំង ២ ក៏បាននិងកំពុងពន្លឿនការងាររៀងៗខ្លួនដើម្បីឱ្យគម្រោងនេះក្លាយជាការពិតឆាប់ៗ។ ឯកឧត្តម ថ្លែង...

អាន​បន្ថែម