រដ្ឋគ្រោងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់ខ្នាតធំ លើដីជាង ៥០ហិកតា នៅកំពង់ឆ្នាំង

អាជ្ញាធរក្រុងកំពង់ឆ្នាំង កំពុងរៀបចំបោះបង្គោលព្រំដី ៥០ហិកតា ក្នុងតំបន់បឹងធំ ដើម្បីត្រៀមសាងសង់អាងប្រព្រឹត្តកម្មទឹកកខ្វក់កម្រិតស្ដង់ដារមួយ ក្នុងក្រុងកំពង់ឆ្នាំង នាពេលឆាប់ៗខាងមុខនេះ។ នេះបើយោងតាមកិច្ចប្រជុំភាគីពាក់ព័ន្ធ កាលពីថ្ងៃទី២២ ខែ សីហា ឆ្នាំ២០២១។ លោកជំទាវ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង មិនទាន់បញ្ជាក់ពីពេលវេលាសាងសង់ និងថវិកាសម្រាប់គម្រោងនេះនៅឡើយ ប៉ុន្តែលោកជំទាវ បានបញ្ជាក់បន្ថែមថាអាងប្រព្រឹត្...

អាន​បន្ថែម

តំបន់អង្គស្នួលកំពុងមានសក្ដានុពល ត្រឹម ៨ ខែដំបូង ទាក់ទាញរោងចក្រ១០គម្រោង តម្លៃជាង ៣៦លានដុល្លារ

ត្រឹមរយៈពេល៨ ខែដំបូង នៃឆ្នាំ២០២១ ស្រុកអង្គស្នួលនៃខេត្តកណ្ដាល បានទាក់ទាញគម្រោងវិនិយោគដែលអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សរុបយ៉ាងហោច ១០ គម្រោង តម្លៃសរុបជាង ៣៦,៥ លានដុល្លារ។ គម្រោងថ្មីចុងក្រោយ ត្រូវបានអនុម័តកាលពីថ្ងៃទី ២០ ខែសីហា នេះ ដែលជាគម្រោងរោងចក្ររោងចក្រកាត់ដេរសម្លៀកបំពាក់ ១កន្លែង តម្លៃសរុប ២,៤ លានដុល្លារអាមេរិក ដែលវិនិយោគដោយក្រុមហ៊ុន AUSPICIOUS BAG & SHOES ACCESSORIES CO., LT...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២១ សីហា ២០២១)

<div class="youtube"> https://www.youtube.com/watch?v=PUdEhpGcnik&t=97s </div> មាតិកាប្រចាំសប្តាហ៍ ២១ សីហា ២០២១៖ #1 កម្ពុជាបាននាំយករ៉ែមាសជាលើកដំបូងទៅបន្សុទ្ធនៅក្រៅប្រទេសហើយ [អានបន្ថែម] #2 ក្រសួងដែនដីបង្កើតក្រុមការងារពិសេសមួយមករៀបចំដីធ្លីខេត្តព្រះសីហនុឡើងវិញ [អានបន្ថែម] #3 ក្រសួងសេដ្ឋកិច្ច៖ កម្ពុជានឹងមានកំណើន ៤,៨% នៅឆ្នាំ២០២២ [អានបន្ថែម] #4 រដ្ឋអនុម័តបញ្ចេញកញ្ចប់ថវិកា ១...

អាន​បន្ថែម

ធនាគារពិភពលោកផ្ដល់កម្ចីជួយសាងសង់ទីលានចាក់សំរាមស្ដង់ដាថ្មីមួយនៅខេត្តកណ្ដាល

រដ្ឋបាលខេត្តកណ្ដាលសម្រេចជ្រើសរើសតំបន់មេទឹកព្រែករាំង ស្ថិតក្នុងភូមិព្រែករាំង ឃុំទឹកវិល ស្រុកស្អាង ដើម្បីបង្កើតទៅជាទីលានចាក់សំរាមស្ដង់ដារថ្មី ទិសដៅធ្វើឱ្យប្រសើរឡើងនូវការគ្រប់គ្រងសំរាម សំណល់រឹង និងប្លាស្ទិកនៅទូទាំងខេត្ត។ នេះបើតាមកិច្ចចុះពិនិត្យទីតាំងផ្ទាល់របស់ឯកឧត្តម ប្រាក់ សំអឿន អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល កាលថ្ងៃទី២០ ខែសីហា។ ឯកឧត្តម ប...

អាន​បន្ថែម

រដ្ឋនឹងសង់ហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីក្នុងភូមិដាច់ស្រយាលមួយចំនួននៅកំពតឱ្យបានត្រឹមឆ្នាំ ២០២២

រដ្ឋបាលខេត្តកំពត និងសេវាករអគ្គិសនី ប្តេជ្ញានឹងពន្លឿនសាងសង់ហេដ្ឋារចនាសម្ព័ន្ធ តភ្ជាប់អគ្គិសនី ឱ្យដល់ប្រជាពលរដ្ឋជាង ២០០ គ្រួសារ នៅឃុំស្រយាល ៣ នៅខេត្តកំពត ឱ្យបានត្រឹមដើមឆ្នាំ ២០២២។ នេះជាការលើកឡើងពី ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពត ក្នុងឱកាសចុះជួប និងដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ កាលថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២១។ ឯកឧត្តម ជាវ តាយ បានឱ្យដឹងថា៖ « បច្ចុប្បន្ន ពលរដ្ឋ២០០គ្រួសារ នៅភូមិចំនួន៥ ក្នុងឃុំចំនួន៣ ...

អាន​បន្ថែម

ក្រសួងកំពុងពន្លឿនបញ្ចប់ការរៀបរៀងយុទ្ធសាស្ត្រអភិវឌ្ឍន៍ផ្លូវដែកទ្រង់ទ្រាយធំនៅកម្ពុជា

ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពន្លឿនបញ្ចប់ការរៀបចំផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា ដោយត្រៀមដាក់ស្នើសុំការឯកភាពពីប្រមុខរាជរដ្ឋាភិបាលឆាប់ៗ។ ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍កាលពីថ្ងៃទី១៩ ខែសីហា ថា យុទ្ធសាស្រ្តអភិវឌ្ឍន៍ផ្លូវដែកនៅកម្ពុជា គឺដើម្បីឆ្លើយតបនឹងកំណើននៃការដឹកជញ្ជូនកាន់តែកើនឡើងជាបន្តបន្ទាប់។ ឯកឧត្តម ស៊ុន ចាន់ថុល ថ្លែងថា៖ «ទំហំនៃក...

អាន​បន្ថែម

ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ នឹងបញ្ចប់ការសាងសង់នៅខែមីនាឆ្នាំក្រោយ

គម្រោងសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅតម្លៃ ២២លានដុល្លារ គ្រោងនឹងបញ្ចប់នៅខែមីនា ឆ្នាំ២០២២ ខណៈបច្ចុប្បន្នការសាងសង់សម្រេចបាន ៨០% ។ នេះបើយោងតាមមន្ទីរសាធារណការ និងដឹកជញ្ជូន រាជធានីភ្នំពេញកាលពីថ្ងៃទី២០ ខែសីហា។ បច្ចុប្បន្ន ផ្នែកខ្លះនៃគម្រោងត្រូវបានបើកឱ្យដំណើរការជាបណ្តោះអាសន្នហើយ ដើម្បីសម្រួលចរាចរណ៍ជូនប្រជាពលរដ្ឋ។ ស្ពានអាកាស និងផ្លូវក្រោមដីនេះ កំពុងសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (O...

អាន​បន្ថែម

គម្រោងលើកកម្ពស់ផ្លូវជាតិធំៗ ៣ ខ្សែ នឹងត្រូវបើកការដ្ឋានឆាប់ៗនេះ

ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងបើកការដ្ឋានលើកគុណភាពផ្លូវជាតិសំខាន់ៗ ៣ខ្សែ ពីកៅស៊ូស្រទាប់ស្តើង(DBST) ទៅជាផ្លូវបេតុងកៅស៊ូ (AC) ក្នុងពេលឆាប់ៗខាងមុខនេះ។ ផ្លូវទាំង ៣ខ្សែ រួមមាន ផ្លូវជាតិលេខ៤១ ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ដោយមកទល់បច្ចុប្បន្ន ក្រសួងបានចុះកិច្ចសន្យាសាងសង់រួចហើយ រង់ចាំតែថ្ងៃបើកការដ្ឋានប៉ុណ្ណោះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងកិច្ច...

អាន​បន្ថែម

ឯកឧត្ដម ស៊ុន ចាន់ថុល សរុបបច្ចុប្បន្នភាពគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗ ១២ គម្រោង នៅកម្ពុជា

ឯកឧត្ដមរដ្ឋមន្ត្រី ស៊ុន ចាន់ថុល កាលពីថ្ងៃទី ១៩ សីហា កន្លងមកនេះ បានដឹកនាំកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) តាមប្រព័ន្ធវីដេអូពីចម្ងាយ។ ក្នុងកិច្ចប្រជុំ ឯកឧត្ដមរដ្ឋមន្ត្រី បានសរុបបច្ចុប្បន្នភាព និងផែនការនៅពេលអនាគតសម្រាប់គម្រោងធំៗចំនួន ១២ ដូចខាងក្រោម៖ ១) ស្ពានក្រចេះ-កំពង់ធំ ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការសាងសង់រួចហើយ លើគម្រោងស្ពានឆ្លងក...

អាន​បន្ថែម

គម្រោងផ្លូវថ្មី ៧២គម តភ្ជាប់បាត់ដំបងទៅសៀមរាប បញ្ចប់ការសិក្សាហើយ

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួង និងក្រុមហ៊ុនឯកជន បានបញ្ចប់ការសិក្សារួចរាល់ហើយ សម្រាប់គម្រោងសាងសង់ផ្លូវថ្មីប្រវែង ៧២គម តភ្ជាប់ខេត្តបាត់ដំបង និងសៀមរាប ខណៈការដ្ឋានរំពឹងថានឹងចាប់ផ្ដើមក្នុងពេលឆាប់ៗ។ ឯកឧត្ដមបានមានប្រសាសន៍យ៉ាងដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់(IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ គួរ...

អាន​បន្ថែម

ស្ពានក្រចេះ-កំពង់ធំ៖ រដ្ឋចរចាជាមួយក្រុមហ៊ុនម៉ៅការចប់ហើយ គ្រោងបើកការដ្ឋានចុងឆ្នាំនេះ

ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា ក្រសួងបានបញ្ចប់ការចរចាជាមួយក្រុមហ៊ុនម៉ៅការរួចហើយ សម្រាប់គម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ខណៈការសាងសង់គ្រោងនឹងចាប់នៅចុងឆ្នាំនេះ។ ឯកឧត្ដម បានបញ្ជាក់ដូច្នេះ ក្នុងកិច្ចប្រជុំក្រុមការងារបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធ និងសមាហរណកម្មក្នុងតំបន់ (IRITWG) កាលពីថ្ងៃទី ១៩ សីហា កន្លងទៅ។ បើយោងតាមឯកឧត្តម ស្ពាននេះ មិត្តចិនបានព្រមព្រៀងផ្ដល់ថ...

អាន​បន្ថែម

ក្រសួងស្នើឱ្យអ្នកអភិវឌ្ឍន៍បញ្ចូលហេដ្ឋារចនាសម័ន្ធសម្រួលដល់ជនពិការក្នុងគម្រោងសាងសង់នានា

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានជំរុញឱ្យអ្នកអភិវឌ្ឍន៍ទាំងរដ្ឋ និងឯកជន ត្រូវគិតគូរបញ្ចូល និងសាងសង់ហេដ្ឋារចនាសម្ព័ន្ធដែលជួយសម្រួលដល់ជនពិការ ក្នុងគម្រោងនានារបស់ខ្លួន ទិសដៅដើម្បីបង្កើតសិទ្ធិស្មើភាពគ្នាក្នុងសង្គម។ នៅក្នុងលិខិតចុះថ្ងៃទី១៦ ខែសីហា ឯកឧត្តម ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានណែនាំឱ្យមន្ទីរររាជធានីខេត្ត យកចិត្តទុកដាក់អនុវត្តបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័...

អាន​បន្ថែម