ជប៉ុន និងសិង្ហបូរី គ្រោងសាងសង់អគារអភិវឌ្ឍចម្រុះខ្នាតយក្សជាប់ស្ថានីយរថភ្លើងដំបូងបង្អស់នៅហ្សាការតា

រូបភាពដោយ៖ GCR ក្រុមហ៊ុនជប៉ុន Mitsubishi និងក្រុមហ៊ុនអភិវឌ្ឍន៍របស់សិង្ហបុរី Surbana Jurong នឹងរួមគ្នាសាងសង់អគារអភិវឌ្ឍន៍ចម្រុះខ្នាតយក្សដំបូងបង្អស់មួយនៅទីក្រុងហ្សាការតា នៃប្រទេសឥណ្ឌូនេស៊ី។ នេះបើយោងតាមសារព័ត៌មាន Global Construction Review កាលពីពេលថ្មីៗនេះ។ គម្រោងនេះ នឹងត្រូវអភិវឌ្ឍលើផ្ទៃដីប្រមាណ ៦ហិកតា ភ្ជាប់ទៅនឹងស្ថានីយរថភ្លើង Cisauk ក្នុងសង្កាត់ Intermoda នៃតំបន់ Bumi Serpong Damai (BSD) ប្រ...

អាន​បន្ថែម

កម្ពុជានិងជប៉ុនចុះហត្ថលេខាជាផ្លូវការលើកិច្ចសន្យាសាងសង់រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បឹងជើងឯក

មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ និងក្រុមហ៊ុន Kubota Metawater Joint venture កាលពីព្រឹកថ្ងៃទី២០ ខែមេសា នេះ បានចុះហត្ថលេខាលើកិច្ចសន្យាសាងសង់គម្រោងរោងចក្រប្រពឹត្តិកម្មទឹកកខ្វក់នៅបឹងជើងឯកជាផ្លូវការហើយ ដោយគ្រោងបើកការដ្ឋានចុងខែមេសានេះ។ ការចុះហត្ថលេខាលើកិច្ចសន្យាលើគម្រោងខាងលើនេះ គឺធ្វើឡើងបន្ទាប់ពីក្រុមហ៊ុនឯកជនជប៉ុន Kubota Metawater Joint Venture កាលពីថ្ងៃទី ១២ ខែមេសា បានឈ្នះការដេញថ្លៃ ទទួលប...

អាន​បន្ថែម

អគារបៃតងជាប់ចំណាត់ថ្នាក់ទាំង៥ លើពិភពលោកប្រចាំឆ្នាំ២០២១ មានអគារអ្វីខ្លះ

រូបភាពដោយ Procore បញ្ហាបម្រែបម្រួលអាកាសធាតុគឺជាហានិភ័យប្រឈមមួយ។ កត្តានេះបានធ្វើឱ្យស្ថាបត្យករនៅជុំវិញពិភពលោក បាននឹងកំពុងធ្វើការរចនាប្លង់អគារ ឱ្យមានភាពច្នៃប្រឌិត និងប៉ះពាល់ដល់បរិស្ថានតិចតួចបំផុត ឬហៅម្យ៉ាងទៀតថាអគារបៃតង។ ក្រុមហ៊ុនល្បីល្បាញអាមេរិកមួយ Procore Technologies, Inc បានចាត់លំដាប់ប្លង់អគារបៃតងដែលប្រកបដោយភាពច្នៃប្រឌិតខ្ពស់ជាងគេទាំង ៥ ក្នុងឆ្នាំ ២០២១ ដូចតទៅ៖ គម្រោង Valley នៅប្រទេសហូឡង់ ...

អាន​បន្ថែម

ហេតុអ្វីគេមិនសង់រោងចក្រសូឡានៅសមុទ្រខ្សាច់សាហារ៉ា ដែលធំ និងក្ដៅជាងគេលើលោក?

រូបភាពដោយ  the conversation ថាមពលអគ្គិសនីដែលបានចេញពីបន្ទះសូឡា បាននឹងកំពុងពេញនិយមណាស់នាពេលបច្ចុប្បន្ន ព្រោះវាមិនប៉ះពាល់ដល់បរិស្ថាន និងសន្សំសំច័យខ្ពស់។ ប៉ុន្តែជាទូទៅ រោងចក្របន្ទះសូឡាអាចសាងសង់បានលុះត្រាតែមានទីធ្លាធំ ហើយមានកម្តៅថ្ងៃខ្លាំង។ បើនិយាយពីទីធ្លាធំ ហើយក្ដៅ មិនមានកន្លែងណាដែលស័ក្ដសម្យជាងសមុទ្រខ្សាច់សាហារ៉ាទេ។ ប៉ុន្តែហេតុអ្វីប្រទេសមហាអំណាចធំៗមិនសាងសង់រោងចក្រសូឡាខ្នាតយក្សនៅទីនោះ? វាលខ្សា...

អាន​បន្ថែម

ផ្សារបោះដុំបន្លែធំជាងគេនៅភ្នំពេញត្រូវបានប្ដូរទីតាំងទៅខេត្តកណ្ដាល

ក្រោយមានករណីឆ្លងជាច្រើន កាលពីថ្មីៗនេះ អាជ្ងាធររាជធានីភ្នំពេញ បានសម្រេចបិទផ្សារដើមគរ ១៤ថ្ងៃ ដោយជាបណ្ដោះអាសន្ន អាជីវករអាចបើកលក់នៅទីតាំងថ្មី នៅខេត្តកណ្តាលវិញ។ នេះបើយោងរដ្ឋបាលរាជធានីភ្នំពេញ កាលពីថ្ងៃទី ១៨ ខែ មេសា កន្លងមកនេះ។ ផ្សារបន្លែថ្មីជាបណ្តោះអាសន្ននេះ មានទីតាំងនៅតាមផ្លូវជាតិលេខ២ ជិតវង្វង់មូលកួរស្រូវ ចម្ងាយប្រមាណ ១៤គីឡូម៉ែត្រពីផ្សារដើមគរចាស់។ មកដល់ពេលនេះ មានបន្លែបង្ការមួយចំនួនបានដឹកចូលទៅក្នុងទី...

អាន​បន្ថែម

ទំហំវិនិយោគសំណង់ឆ្នាំ២០២០ មានសរុបជាង ៧,៧ពាន់លានដុល្លារ ធ្លាក់ចុះ៣២%

របាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្មីៗនេះបានបង្ហាញថា ទុនវិនិយោគលើវិស័យសំណង់ដែលត្រូវអនុម័តនៅក្នុងឆ្នាំ ២០២០ មានសរុបប្រមាណ ៧ ៧៥៣ លានដុល្លារអាមេរិក ដែលធ្លាក់ចុះ ៣២% បើធៀបនឹងឆ្នាំ ២០១៩។ របាយការណ៍ដដែលបញ្ជាក់ទៀតថា ផ្ទៃក្រឡាសរុបរបស់គម្រោងដែលត្រូវអនុម័តទាំងអស់នេះ មានប្រមាណ ១៧ លានម៉ែត្រការ៉េ ដែលធ្លាក់ចុះ ២៧%។ យ៉ាងណាមិញ ក្រសួងសេដ្ឋកិច្ចមិនបានបញ្ជាក់ពីចំនួនគម្រោងសរុបដែលអនុម័តនោះទេ ប៉ុន...

អាន​បន្ថែម

ពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជិត ១០០% ហើយគ្រោងបញ្ចប់ជាស្ថាបពរនៅខែក្រោយ

ការដ្ឋានសាងសង់ពហុកីឡដ្ឋានជាតិមរតកតេជោ សម្រេចបានប្រមាណជាង ៩៥% ហើយ ដោយគ្រោងនឹងបញ្ចប់ជាស្ថាពរនៅថ្ងៃទី ៣១ ឧសភា ខាងមុខនេះ។ នេះបើយោងតាម គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។ ពហុកីឡដ្ឋានដ៏ធំមួយនេះ សាងសង់ដោយក្រុមហ៊ុនរបស់ចិន China State Construction Engineering Corporation នៅលើផ្ទៃដីជាង ៩៤ហិកតា ក្នុងសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ។ គម្រោងនេះ បានបើកការដ្ឋានសាងសង...

អាន​បន្ថែម

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាអនុម័តគម្រោងវិនិយោគធំៗ ចំនួន ៣ តម្លៃជាង ៨ លានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ថ្មីៗនេះ បានសម្រេចអនុម័តឱ្យឯកជនបោះទុនសរុបជាង ៨ លានដុល្លារ សាងសង់រោងចក្រ ៣ កន្លែង នៅរាជធានីភ្នំពេញ ខេត្តកណ្ដាល និងខេត្តកំពង់ស្ពឺ។ ក្រុមហ៊ុនទី ១ គឺក្រុមហ៊ុន VANZEL PRINTING & PACKAGING (CAMBODIA) CO., LTD គ្រោងបោះទុនប្រមាណ ២,១ លានដុល្លារអាមេរិក សាងសង់រោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់ និងបោះពុម្ព នៅផ្លូវជាតិលេខ៣ ភូមិអន្លង់រមៀតខាងលិច ឃុំអន្លង់រមៀត ស្រុកកណ្តាល...

អាន​បន្ថែម

ក្រុមហ៊ុន New Zealand បង្ហាញបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ

ក្រុមហ៊ុនសំណង់នូវែលសេឡង់ Fletcher Building កាលពីថ្មីៗនេះ បានសម្រេចការសិក្សាលើបច្ចេកវិទ្យាផលិតស៊ីម៉ង់ត៍ចេញពីសំបកកង់ឡានចាស់ៗ ដែលនឹងអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័នពុល បានដល់ទៅជាង ១៣០០០ តោនក្នុង១ឆ្នាំ។ បើយោងតាមសារព័ត៌មាន Global Construction Review ក្រុមហ៊ុននឹងយកសំបកកង់ឡានចាស់ៗ សរុបជាង ៣ លានកង់ ទៅដុតនៅក្នុងរោងចក្រនៅសីតុណ្ហភាព ១៤០០ អង្សាសេ ដើម្បីផលិតស៊ីម៉ងត៍។ ក្រុមហ៊ុនបញ្ជាក់ទៀតថា ការប្រើប្រាស់សំបក...

អាន​បន្ថែម

ផ្លូវល្បឿនលឿនទាំង ៧ តម្លៃជាង ៦,៥ ពាន់លានដុល្លារ នឹងជំរុញវិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដរទន្លេមេគង្គ

ផ្លូវល្បឿនលឿនចំនួន ៧ ប្រវែងសរុប ១ពាន់គីឡូម៉ែត្រ ដែលបានចំណាយថវិកាប្រមាណ ៦,៥ ពាន់លានដុល្លារ កំពុងលេចរូបរាងជាបណ្ដើរៗ ដែលនឹងជួយជំរុញដល់វិស័យដឹកជញ្ជូននៅតំបន់ដីសណ្ដទន្លេមេគង្គរួមមានកម្ពុជា និងរៀតណាម ឱ្យកាន់តែប្រសើរឡើង។ បើយោងតាមសារព័ត៌មានវៀតណាម VnExpress គម្រោងទាំង ៧ រួមមានដូចតទៅ៖ ១. គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan គម្រោងផ្លូវល្បឿនលឿន Trung Luong-My Thuan មានប្រវែងសរុប ៥១ គីឡូម៉ែត្រ បើកកា...

អាន​បន្ថែម

លិខិតអនុញ្ញាតអាជីវកម្មអចលនវត្ថុ មាន ២ប្រភេទធំៗ ពេលទិញត្រូវសុំមើលលិខិតអនុញ្ញាតប្រភេទមួយណា?

រាល់ការធ្វើអាជីវកម្មអភិវឌ្ឍដីឡូតី៍ ខុនដូ អគារការិយាល័យ អគារផ្សារ និងលំនៅឋាននានា ក្នុងគោលបំណងសម្រាប់ការលក់ ឬជួលរយៈពេលវែង ត្រូវមានអាជ្ញាបណ្ណពីក្រសួង ឬលិខិតអនុញ្ញាតពីមន្ទីរជាមុនសិន។ បើយោងតាមប្រកាសលេខ ០៨៩ សហវ.ប្រក ចុះថ្ងៃទី ២០ ខែមករា ឆ្នាំ២០២០ ស្តីពីការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍអចលនវត្ថុ អាជ្ញាបណ្ណ និងលិខិតអនុញ្ញាតអាជីវកម្មនេះទៀតសោត ចែកចេញជា ២ ប្រភេទធំៗគឺ៖ ១) អាជ្ញាបណ្ណ ឬលិខិតអនុញ្ញាតប្រភេទទី១ សម...

អាន​បន្ថែម