តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច?

ការសាងសង់គម្រោងអភិវឌ្ឍន៍នីមួយៗ រមែងមានការងារមួយចំនួនដែលស្មុគស្មាញ នឹងសាំយ៉ាំ ដែលបង្កជាការលំបាក ពិសេសសម្រាប់អ្នកអភិវឌ្ឍដែលទើបតែចូលមកប្រឡូកក្នុងវិស័យសំណង់ថ្មីៗ។ ប៉ុន្តែការងារស្មុគស្មាញទាំងនេះអាចដោះស្រាយបាន តាមរយៈក្រុមហ៊ុនពិគ្រោះយោបល់សំណង់។ តើសេវាកម្មពិគ្រោះយោបល់សំណង់គឺជាអ្វី? ចាំបាច់យ៉ាងដូចមេ្ដច? សេវាកម្មលើការងារសាងសង់ គឺសេវាកម្មដែលផ្ដល់ដោយក្រុមហ៊ុនប្រឹក្សាយោបល់ ឬផ្តល់ដំបូន្មានជំនាញទៅលើការងារស...

អាន​បន្ថែម

អគារសួនច្បារអាកាសខ្ពស់បំផុតលើពិភពលោក តម្លៃ ២ពាន់លានដុល្លារ គ្រោងបើកការដ្ឋានឆ្នាំនេះ

អគារធនាគារ Southbank តម្លៃជាង ២ ពាន់លានដុល្លារនៅទីក្រុង Melbourne នៃប្រទេសអូស្រ្តាលី នឹងក្លាយជាអគារសួនច្បារលើអាការ ឬ Vertical Garden Tower ខ្ពស់ជាងគេបំផុតនៅលើពិភពលោក ក្រោយសាងសង់រួចនៅពេល ៥ឆ្នាំខាងមុខ។ យោងតាមរបាយការណ៍របស់គេហទំព័រ Architecture & Design គម្រោងនេះនឹងត្រូវសាងសង់ ដោយក្រុមហ៊ុន Beulah និងត្រូវបានរចនាប្លង់ដោយ UNStudio និង Cox Architecture ដែលសុទ្ធសឹងតែជាក្រុមហ៊ុនល្បីល្បាញ។ អគារ So...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២០ កុម្ភៈ ២០២១)

<div class="youtube"> https://www.youtube.com/watch?v=fgtpJ7hVFiE&t=1s </div> មាតិកាប្រចាំសប្តាហ៍ ២០ កុម្ភៈ ២០២១៖ #1 គម្រោងពង្រីកកំពង់ផែទឹកជ្រៅជំហានទី ១ តម្លៃជាង២០០ លានដុល្លារ គ្រោងបញ្ចប់នៅឆ្នាំ ២០២៣ [អានបន្ថែម] #2 ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ដ៏ធំដំបូងគេនៅភ្នំពេញ គ្រោងបើកការដ្ឋានសាងសង់នៅចុងខែមេសា [អានបន្ថែម] #3 ការសិក្សាគម្រោងផ្លូវរថភ្លើងទាំង ៣ ប្រភេទនឹងបញ្ចប់នៅខែមី...

អាន​បន្ថែម

រដ្ឋបាលខេត្តព្រះសីហនុ ស្នើចិនជួយអភិវឌ្ឍលើកកម្ពស់ប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រដ្ឋបាលខេត្តព្រះសីហនុ បានដាក់សំណើរទៅកាន់ប្រទេសចិន តាមរយៈលោកប្រធានការិយាល័យកុងស៊ុលចិន ឱ្យជួយអភិវឌ្ឍលើកម្ពស់ផ្លូវដែកកម្ពុជាកាន់តែប្រសើរឡើង ជាពិសេសលើការងារបច្ចេកទេស។ នេះបើយោងតាមជំនួបសម្តែងការគួរសមរវាង អភិបាលខេត្តព្រះសីហនុឯកឧត្តម គួច ចំរើន និងលោក JIANG WEI ប្រធានតំណាងការិយាល័យកុងស៊ុលចិនប្រចាំខេត្តព្រះសីហនុត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ កន្លងទៅនេះ។ ឯកឧត្តម គួច ចំរើន បានលើកឡើងថា បច្ចុប្បន្នខេត្តព្រះសីហ...

អាន​បន្ថែម

វិនិយោគិនអន្តរជាតិជាច្រើនកំពុងចាប់ឱកាសទិញអចលនទ្រព្យតម្លៃទាបនៅសហរដ្ឋអាមេរិក

អត្ថបទផ្សព្វផ្សាយ៖ បើយោងតាមទិន្នន័យរបស់ក្រុមហ៊ុន Golden Gate Global ក្នុងមួយរយៈពេលចុងក្រោយនេះ វិនិយោគិនបរទេសកំពុងទទួលបានឱកាសទិញលំនៅដ្ឋាននៅសហរដ្ឋអាមេរិកក្នុងតម្លៃទាប ពោលគឺជាមធ្យមត្រឹមតែ ៣០០,០០០ ដុល្លារប៉ុណ្ណោះ ដែលនេះចាត់ទុកថាជាតម្លៃមួយដែលល្អ បើប្រៀបធៀបទៅនឹងតម្លៃអចលនទ្រព្យនៅប្រទេសធំៗផ្សេងទៀតលើពិភពលោក។ កត្តានេះ សឱ្យឃើញថា ការវិនិយោគលើអចលនទ្រព្យនៅសហរដ្ឋអាមេរិក គឺជាសក្ដានុពលមួយសម្រាប់អ្នកមានថវិកាវ...

អាន​បន្ថែម

UNESCO បារម្ភថាគម្រោងរីសតតម្លៃជាង ៣៥០ដុល្លាររបស់ NagaCorp នៅសៀមរាប អាចប៉ះពាល់ដល់ប្រាសាទអង្គរវត្ត

អង្គការយូណេស្កូ បានសម្ដែងក្ដីព្រួយបារម្ភថា គម្រោងរមណីយដ្ឋានមិនមែនកាស៊ីណូដ៏ធំតម្លៃជាង ៣៥០ លានដុល្លាររបស់ក្រុមហ៊ុន NagaCorp អាចនឹងជះឥទ្ធិពលអវិជ្ជមានដល់ទឹកដីប្រាសាទអង្គរវត្ត ដែលជាបេតិកភ័ណ្ឌពិភពលោក ទោះបីក្រុមហ៊ុនអះអាងថាទីតាំងគម្រោងគឺនៅក្រៅតំបន់អភិរក្សក្ដី។ អង្គការយូណេស្កូ បានចេញសេចក្ដីប្រកាសព័ត៌មានកាលពីថ្ងៃទី ១៧ កុម្ភៈ ថា លទ្ធផលនៃកិច្ចប្រជុំនៃគណៈកម្មាធិការអន្តរជាតិសម្រាប់រមណីយដ្ឋានអង្គរ (ICC) បានឱ្...

អាន​បន្ថែម

ឯកឧត្តម ស៊ុន ចាន់ថុល ជំរុញឱ្យពន្លឿនការស្ថាបនាផ្លូវជាតិលេខ ២ និង ២២ ក្រោយមានការយឺតយ៉ាវ

ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសារធារណការ និងដឹកជញ្ជូន បានស្នើឱ្យក្រុមហ៊ុនបន្ថែមគ្រឿងចក្រ និងធនធានមនុស្ស ដើម្បីពន្លឿនបញ្ចប់ការស្ថាបនាផ្លូវជាតិលេខ ២ និង២២ តាមផែនការ ខណៈការងារបច្ចុប្បន្នទើបសម្រេចបាន ២៧% ប៉ុណ្ណោះក្រោយសាងសង់អស់រយៈពេលជាង ១៥ ខែ មកនេះ ពោលគឺយឺតជាងផែនការជិតពាក់កណ្ដាល។ ឯកឧត្តមបានឱ្យដឹងក្នុងកិច្ចចុះពិនិត្យគុណភាពនៃការដ្ឋានផ្លូវទាំង ២ខ្សែនេះ កាលពីថ្ងៃទី១៩ ខែកុម្ភៈ ថា៖ «ផ្លូវទាំងនេះ ត...

អាន​បន្ថែម

តំបន់ព្រៃស នៃខណ្ឌដង្កោ គ្រោងនឹងស្វាគមន៍គម្រោងបូរីខ្នាតធំ មួយទៀតក្នុងពេលឆាប់ៗនេះ

អត្ថបទផ្សព្វផ្សាយ៖ បុរី ប៉េង អុីម គម្រោងទី២ បានបើកលក់ជាផ្លូវការហើយ ចាប់ពីថ្ងៃទី ១៩ ខែកុម្ភៈ នេះតទៅ ដែលគម្រោងនឹងលាតសន្ធឹងលើផ្ទៃដីទំហំ ៣ ហិកតា ឬស្មើនឹងផ្ទះ ២៤៥ ខ្នង ក្នុងតំបន់ព្រៃស នៃខណ្ឌដង្កោ។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កញ្ញា អ៊ឹង ប៉សាំង អគ្គនាយករង បុរី ប៉េង អ៊ីម បានឱ្យដឹងថា៖ «គម្រោងនេះ នឹងផ្ដល់ជូនផ្ទះ ៣ ប្រភេទ គឺផ្ទះអាជីវកម្ម វីឡាកូនកាត់ B និងវីឡាកូនកាត់ C ដែលគ្រប់ប្រភ...

អាន​បន្ថែម

សណ្ឋាគារផ្កាយ៥ ស្ដង់ដារអន្តរជាតិប្រេនWyndham ដំបូងបង្អស់បើកទ្វារជាផ្លូវការនៅខេត្តព្រះសីហនុ

សណ្ឋាគារ Howard Johnson Plaza by Wyndham Blue Bay ដែលជាសណ្ឋាគារផ្កាយ ៥ ស្ដង់ដារអន្តរជាតិប្រេន Wyndham ដំបូងបង្អស់នៅកម្ពុជា បានបើកទ្វារជាផ្លូវការនៅតាមបណ្តោយឆ្នេរឯករាជ្យនៃខេត្តព្រះសីហនុ។ នេះបើយោងតាមគេហទំព័រសារព័ត៌មាន PR Newswire។ បើយោងតាមប្រភពដដែល នេះជាលើកទីមួយហើយដែល ក្រុមហ៊ុនផ្គត់ផ្គង់ និងគ្រប់គ្រងសេវាកម្មបដិសណ្ឋារកិច្ចឈានមុខគេមួយលើពិភពលោក Wyndham Hotels & Resorts មកបើកសណ្ឋាគារនៅកម្ពុជា។ ...

អាន​បន្ថែម

ដីជាង ២២ ហិកតានៅខេត្តកំពង់ឆ្នាំងនឹងផ្លាស់ប្ដូរមុខមាត់ក្លាយជាលំនៅឋានតម្លៃសមរម្យ

ដីជាង ២២ ហិកតា នៅសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង នឹងត្រូវផ្លាស់ប្ដូរមុខមាត់ទៅជាគម្រោងលំនៅឋានតម្លៃសមរម្យដ៏ធំមួយ ដែលមកទល់បច្ចុប្បន្នគម្រោងនេះកំពុងស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ គម្រោងនេះត្រូវបានក្រុមការងារបច្ចេកទេសដែលដឹកនាំដោយឯកឧត្ដម បេងហុង សុជាតិ ខេមរ៉ូ អគ្គនាយកនៃអគ្គនាយកដ្ឋានលំនៅឋាន ចុះត្រួតពិនិត្យទីតាំងជាក់ស្ដែង កាលពីថ្ងៃទី ១៨ ខែកុម្ភៈ កន្លងមក។ ...

អាន​បន្ថែម

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងបើកការដ្ឋាននៅចុងខែកុម្ភៈនេះ

គម្រោងកីឡដ្ឋានខេត្តកំពង់ស្ពឺតម្លៃជាង ២ លានដុល្លារ នឹងត្រូវបើកការដ្ឋានសាងសង់ជាផ្លូវជាការ នៅថ្ងៃទី២១ ខែកុម្ភៈ នេះ ក្រោមអធិបតីភាពរបស់ ឯកឧត្តម ហ៊ុន ម៉ានី ដែលជាអ្នកតំណាងរាស្ដ្រមណ្ឌលខេត្តកំពង់ស្ពឺ។ អភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម រ៉ី សំណាង បានថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ថា៖ «កាលពីខែធ្នូឆ្នាំ ២០១៩ យើងធ្លាប់បើការដ្ឋានម្ដងហើយ តែគឺគ្រាន់បើកការសាងសង់របង ដោយឡែកនៅចុង...

អាន​បន្ថែម

ម៉ាឡេស៊ី និងជប៉ុន គ្រោងវិនិយោគ ៤១ លានដុល្លារសាងសង់ខ្សែបញ្ចូនថាមពលក្រោមដីនៅកម្ពុជា

ក្រុមហ៊ុនម៉ាឡេស៊ី PESTECH ដែលជាដៃគូគ្នាជាមួយនឹងក្រុមហ៊ុនជប៉ុន Furukawa Electric Co Ltd កាលពីថ្មីៗនេះ ទើបតែទទួលបានកិច្ចសន្យាពី អគ្គិសនីកម្ពុជា(EDC) ក្នុងការវិនិយោគសាងសង់ខ្សែបញ្ចូនថាមពលអគ្គិសនីក្រោមដីតម្លៃជាង ៤១ លានដុល្លាអាមេរិក នៅរាជធានីភ្នំពេញ។ បើយោងតាមសេចក្ដីប្រកាសរបស់ក្រុមហ៊ុន ការងារបែងចែកចេញជា ២ ផ្នែក គឺ ទី១ គម្រោងពង្រីកខែ្សបញ្ចូន និងបណ្ដាញចែកចាយអគ្គិសនីនៅរាជធានីភ្នំពេញដំណាក់កាលទី ២ (ប្រើប្រ...

អាន​បន្ថែម