រដ្ឋបាលខេត្តព្រះសីហនុស្នើប្រជាជនឱ្យរុះរើសំណង់ស៊ីចំណីផ្លូវ ដើម្បីសាងសង់វិថី៧មករាថ្មី

រដ្ឋបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី ១ ធ្នូ នេះ បានបង្ហាញពីគម្រោងស្ថាបនាឡើងវិញនូវវិថី៧មករា ឬផ្លូវលេខ២០០ ដែលផ្លូវពាត់ជុំវិញមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជាស្នើឱ្យប្រជាជនរុះរើសំណង់ណា ដែលមានផលប៉ះពាល់ដល់ការសាងសង់នេះ។ ផ្លូវលេខ២០០ នឹងជាផ្លូធំមានទទឹង ៤០ ម៉ែត្រ ដោយសាងសង់ឡើងក្នុងគោលបំណង អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លើកស្ទួយសោភ័ណ្ឌភាពទីក្រុង និងសុវត្ថិភាពសាធារណៈ ផងដែរ។ ដើម្បីសម្រេចតាមផែនការ រដ្ឋបាលខេ...

អាន​បន្ថែម

រោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា អាចនឹងសាងសង់ឆាប់ៗ

គម្រោងរោងចក្រថាមពលអគ្គិសនីដើរដោយខ្យល់ដំបូងបង្អស់នៅកម្ពុជា ដែលសិក្សាដោយក្រុមហ៊ុន The Blue Circle (Cambodia) ជិតឈានដល់ដំណាក់កាលសាងសង់ហើយ ដោយនៅពេលនេះ ក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃអគ្គិសនីលក់ចេញទៅអគ្គិសនីកម្ពុជា។ លោក ជា សោភ័ណ នាយកគ្រប់គ្រងអភិវឌ្ឍន៍នៃក្រុមហ៊ុន The Blue Circle (Cambodia) បានឲ្យដឹងថា បច្ចុប្បន្នក្រុមហ៊ុនកំពុងពិភាក្សាលើតម្លៃលក់ចេញទៅអគ្គិសនីកម្ពុជា ហើយនៅពេល EDC ព្រមទទួលតម្លៃចុងក្រោយហើយ ...

អាន​បន្ថែម

សមាគមអ្នកសាងសង់កម្ពុជាពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលនឹងត្រូវធ្វើនៅខែធ្នូខាងមុខនេះ

សមាគមអ្នកសាងសង់កម្ពុជាបានសម្រេចពន្យារកម្មវិធីសំណេះសំណាលធុរកិច្ច ដែលគ្រោងនឹងប្រព្រឹត្តនៅថ្ងៃទី ១៨ ខែធ្នូ ខាងមុខនេះ ដោយសាររដ្ឋាភិបាលហាមប្រាមមិនឱ្យមានការជួបជុំ ក្រោយព្រឹត្តិការណ៍ «សហគមន៍២៨វិច្ឆិកា» នេះ។ លោក ជីវ ស៊ីវផេង អ្នកគ្រប់គ្រងទូទៅនៃអគ្គលេខាធិការដ្ឋានរបស់សមាគមបានមានប្រសាសន៍ថា៖ « ដោយជម្ងឹឆ្លងរាតត្បាតកូវីដ១៩ បានកើតឡើងក្នុងសហគម អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានសមាគម បានណែនាំឲ្យពន្យារពេលនៃការរៀបចំកម្មវិ...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (២៨ វិច្ឆិកា ២០២០)

<div class="youtube"> https://www.youtube.com/watch?v=CA6ejpToD8A </div> មាតិកាប្រចាំសប្តាហ៍ ២៨ វិច្ឆិកា ២០២០៖ #1. ក្រុមហ៊ុនចិននឹងសាងសង់រោងចក្រថាមពលធ្យូងថ្មតម្លៃជាង១ពាន់លានដុល្លារនៅកោះកុង [អានបន្ថែម] #2. រដ្ឋត្រូវការថវិកា ៩១ លានដុល្លារ ដើម្បីជួសជុលហេដ្ឋារចនាសម្ព័ន្ធខូចខាតដោយសារទឹកជំនន់ [អានបន្ថែម] [អានបន្ថែម] #3. រោងចក្រផលិតឥដ្ឋដោយស្វ័យប្រវត្តិ បើកដំណើរការនៅខេត្តកំពត ...

អាន​បន្ថែម

រដ្ឋលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានសម្រេចលុបចោលកម្មវិធីសម្ពោធស្ពានស្ទឹងត្រង់-ក្រូចឆ្មារ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី០៧ ខែធ្នូ ខាងមុខ ដោយសារព្រឹត្តិការណ៍«សហគមន៍២៨វិច្ឆិកា»។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ សម្ដេចបានឱ្យដឹងថា៖ «ខ្ញុំបានស្នើឱ្យឯកឧត្តម ស៊ុន ចាន់ថុលលុបចោលកម្មវិធ...

អាន​បន្ថែម

ផ្លូវចំនួន ៣៨ ខ្សែនៅសៀមរាប បើកការដ្ឋានសាងសង់ជាផ្លូវការហើយ

គម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ ខ្សែនៅសៀមរាប បានបើកការដ្ឋានជាស្ថាពរហើយ ក្រោមអធីបតីភាពរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពី ព្រឹកថ្ងៃទី ៣០ វិច្ឆិកានេះ។ ខ្សែផ្លូវសរុបទាំង៣៨ នេះមានប្រវែង ១០៨,៧៤ គីឡូម៉ែត្រ ដោយគ្រោងប្រើប្រាស់ថវិកាជាតិសរុបប្រមាណ១៤០លានដុល្លារអាមេរិក។ គម្រោងនេះនឹងសាងសង់រយៈ ១៣ខែ ដោយគ្រោងនឹងនៅចុងឆ្នាំ ២០២១ ខាងមុខនេះ។ បន្ថែមពីនេះ ថវិការប្រមាណ ៩ លានដុល្លារអាមេរិកទៀត នឹងត្រូវបានចំណាយ...

អាន​បន្ថែម

សម្ដេចបង្វែរថវិកាសល់ពីការសាងសង់ផ្លូវនៅសីហនុ ៥ លានដុល្លារ មកកែលម្អដងស្ទឹងសៀមរាបវិញ

ថវិកាដែលសេសសល់ពីការសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ ខ្សែរនៅព្រះសីហនុ នឹងត្រូវយកមកប្រើប្រាស់ក្នុងការកែលម្អដងស្ទឹងសៀមរាបឡើងវិញ ដែលមានប្រវែងជិត ៩ គីឡូម៉ែត្រ ដើម្បីជួយបង្កើនភ្ញៀវទេសចរក្នុងស្រុកឱ្យកាន់តែច្រើន។ នេះបើតាមការឱ្យដឹងរបស់សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីបើកការដ្ឋានសាងសង់ និងកែលំអរផ្លូវទាំង ៣៨ខ្សែ ក្នុងក្រុងសៀមរាប កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែវិច្ឆិកា នេះ។ (អានបន្ថែម) សម្ដេចបានមានប្រ...

អាន​បន្ថែម

ចិនចុះហត្ថលេខាជាមួយកម្ពុជាជំរុញប្រព័ន្ធផ្កាយរណប Bei Dou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ

ក្រសួងសាធារណការ និងដឹកជញ្ជូន និងសាជីវកម្មឧស្សាហកម្មមហាកំផែងចិន (CGWIC) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពីការជំរុញប្រព័ន្ធផ្កាយរណប BeiDou និងបច្ចេកវិទ្យាចាប់រលកសញ្ញាពីចម្ងាយ (Remote Sensing) នៅកម្ពុជា កាលពីថ្ងៃទី២៥ ខែវិច្ឆិកា នេះ។ កិច្ចសហប្រត្តិការនេះ សំដៅទៅលើកម្មវិធីឧស្សាហកម្មចំនួន ២ គឺ ថ្នាលព័ត៌មាន ឬទម្រព័ត៌មានតាមដានត្រួតពិនិត្យយានយន្តជាតិ "NCVSP" និងប្រព័ន្ធតាមដានត្រួតពិនិត្យនាវា “VM...

អាន​បន្ថែម

តើប្រភេទដីអាចសាងសង់បាន និងដីកម្រិតការសាងសង់ គឺជាអ្វី? ខុសគ្នាយ៉ាងដូចម្ដេច?

ក្នុងការរៀបចំទីក្រុង ឬទីប្រជុំជនមួយ រាជរដ្ឋាភិបាលបានបែងចែកប្រភេទដីសម្រាប់ប្រើប្រាស់ ដើម្បីឱ្យមានសណ្តាប់ធ្នាប់ និងធានានូវសមធម៌នគរូបនីយកម្ម។ កន្លងមក គេបានឱ្យនិយមន័យនៃការអភិវឌ្ឍដី និងទម្រង់នៃការអភិវឌ្ឍដីទាំង១២ ចំណុចដែលទាមទារឱ្យមានលិខិតអនុញ្ញាតអភិវឌ្ឍដីជាមុនសិនពីអាជ្ញាធរមានសមត្ថកិច្ច។ (អានបន្ថែម) ដោយឡែក តាមរយៈអនុក្រឹត្យលេខ៤២ អនក្រ.បក ចុះថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៥ ស្តីពីនគរូបនីយកម្ម រាជធានី ក្រុង ...

អាន​បន្ថែម

កម្ពុជាគ្រោងអភិវឌ្ឍក្រុងសែនមនោរម្យនិងស្រុកអូររាំងនៅមណ្ឌលគិរីជាក្រុងពហុបំណងនិងក្រុងរណប

ផែនការមេ ឆ្នាំ២០២០-២០៣៥ ដែលនឹងប្ដូរមុខមាត់ខេត្តមណ្ឌលគិរី ទៅជាគោលដៅទេសចរណ៍លំដាប់អន្តរជាតិ នឹងបញ្ចប់នៅចុងឆ្នាំ២០២០នេះ ហើយគ្រោងដាក់ឆ្លងរាជរដ្ឋាភិបាលនៅដើមឆ្នាំក្រោយ។ នេះបើយោងកិច្ចប្រជុំរបស់ក្រសួងទេសចរណ៍កាលពីថ្ងៃទី២៦ ខែវិច្ឆិកា កន្លងមកនេះ។ ក្នុងផែនការមេទាំងមូលរួមមានការអភិវឌ្ឍជាច្រើនកន្លែង ដែលក្នុងនោះក្រុងសែនមនោរម្យ នឹងត្រូវអភិវឌ្ឍ ទៅជាទីក្រុងពហុបំណង ដែលមានសកម្មភាពកម្សាន្តផ្សេងៗមានលក្ខណៈសម្បូរបែប។ លើ...

អាន​បន្ថែម

សណ្ឋាគារ Hyatt Regency ដំបូងបង្អស់នៅភ្នំពេញនឹងបើកដំណើរការដើមឆ្នាំក្រោយ

សណ្ឋាគារផ្កាយប្រាំតម្លៃជិត ២០០ លានដុល្លារ Hyatt Regency Phnom Penh គ្រោងនឹងបើកដំណើរការឆាប់ៗនៅដើមឆ្នាំក្រោយ ខណៈក្រុមហ៊ុនជីបម៉ុងគ្រុប ដែលជាម្ចាស់គម្រោងទើបតែធ្វើពិធីសែនក្រុងពាលីកាលពីថ្មីៗនេះ។ ពិធីសែនក្រុងពាលីសណ្ឋាគារលំដាប់ផ្កាយប្រាំនេះ ធ្វើឡើងកាលពីថ្ងៃទី ២៦ វិច្ឆិកា នេះ ដោយមានមានចូលរួមពីថ្នាក់ដឹកនាំជាន់ខ្ពស់ក្រុមហ៊ុន ជីប ម៉ុង រួមមាន លោកជំទាវអ្នកឧកញ៉ា ភាព ហៀក អ្នកឧកញ៉ា លាង ឃុន និងអ្នកឧកញ៉ា លាង ម៉េង...

អាន​បន្ថែម

បណ្តុំសហគ្រាសធុនតូចនិងមធ្យមតម្លៃ ៣០លានដុល្លារ របស់ឧកញ៉ា សៀ ឬទ្ធី នៅតាខ្មៅ បើកការដ្ឋានហើយ

គម្រោងបណ្តុំសហគ្រាសធុនតូច និងមធ្យម ឧស្សាហកម្ម ៤.០ តម្លៃជិត ៣០លានដុល្លារ របស់ក្រុមហ៊ុន WorldBridge Industrial Developments Co., Ltd. បានបើកការដ្ឋានហើយការពីព្រឹកថ្ងៃទី ២៧ វិច្ឆិកា នេះ។ កម្មវិធីបើកការដ្ឋាននេះ ធ្វើឡើងក្រោមអធីបតីភាព ឯកឧត្តម ចម ប្រសិទ្ធិ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងលោកឧកញ៉ា សៀ ឬទ្ធី ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន វើលដ៍ប្រ៊ីដគ្រុប និងភ្ញៀវកត្តិយសដទៃទ...

អាន​បន្ថែម