ផលិតផលក្បឿងបេតុង និងទុយោរបស់ ជីបម៉ុង ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO ស្ថាប័នអន្តរជាតិមានមូលដ្ឋាននៅប្រទេសស្វីស

ក្រុមហ៊ុន ជីប ម៉ុង អ៊ីនដាស្រ្ទីស៍ ទទួលបានវិញ្ញាបនបត្រស្តង់ដារ ISO 9001:2015 ស្តីពីគុណភាពនៃផលិតផលក្បឿងបេតុង និងទុយោក្នុងពេលដំណាលគ្នាពីស្ថាប័នស្តង់ដារអន្តរជាតិដែលមានមូលដ្ឋាននៅប្រទេសស្វីស។ តាមរយៈការវិនិយោគរបស់ក្រុមហ៊ុនលើបច្ចេកវិទ្យាទំនើបចុងក្រោយមកពីប្រទេសអ៊ីតាលី ការប្រើប្រាស់វត្ថុធាតុដើមដែលមានគុណភាពល្អឥតខ្ចោះ ស្ថាប័ន Guidance Independent Certifications Ltd. បានទទួលស្គាល់កម្រិតស្តង់ដារផលិតកម្ម ក៏ដូ...

អាន​បន្ថែម

សំណង់ដ៏ធំស្កឹមស្កៃនៃពហុកីឡដ្ឋានជាតិមរតកតេជោសម្រេចបានជាង៥០ភាគរយហើយ

សម្លេងកាំជ្រួចបានលាន់លឺយ៉ាងរំពងពាស់ពេញតំបន់អភិវឌ្ឍន៍ទីក្រុងរណបថ្មីនៃសង្កាត់ព្រែកតាសេក ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ ដើម្បីអបអរការបញ្ចប់គ្រឿងបង្គុំសំខាន់ៗនៃសំណង់ពហុកីឡដ្ឋានជាតិមរតកតេជោដ៏ធំស្កឹមស្កៃដែលជានិម្មិតរូបនៃទំនាក់ទំនងដ៏ផ្អែមល្អែមរបស់ប្រទេសកម្ពុជា និងចិន។ លាតសណ្ធឹងលើផ្ទៃក្រឡាសំណង់ប្រមាណជា ៨២.៤០០ ម៉ែត្រការ៉េ ពហុកីឡដ្ឋានជាតិមរតកតេជោ បានសម្រេចការសាងសង់ប្រមាណជា ៥០ភាគរយហើយ កាលពីថ្ងៃទី១២ ខែឧសភា ...

អាន​បន្ថែម

សរុបព្រឹត្តិការណ៍ព័ត៌មានសំណង់និងអចលនទ្រព្យប្រចាំសប្តាហ៍ (១១ ឧសភា ២០១៩)

<div class="youtube"> https://www.youtube.com/watch?v=kUHRkJbIwa4 </div> មាតិកាប្រចាំសប្តាហ៍ ១១ ឧសភា ២០១៩៖ #1. រដ្ឋាភិបាលគ្រោងនឹងសាងសង់ប្រព័ន្ធចម្រោះទឹកកខ្វក់តម្លៃ២០០លានដុល្លារនៅខេត្តព្រះសីហនុ [អានបន្ថែម] #2. ក្រុមហ៊ុនចិនគ្រោងនឹងវិនិយោគលើអគ្គិសនីដើរដោយពន្លឺព្រះអាទិត្យអនុភាព ២០០មេហ្គាវ៉ាត់ [អានបន្ថែម] #3. សាលាក្រុងភ្នំពេញ និងទីក្រុងប៉ារីសសហការគ្នាសិក្សាប្លង់មេអភិវឌ្ឍន៍ភាគខាង...

អាន​បន្ថែម

ក្រសួងដែនដីអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ«សំណង់កម្ពុជា»ដើម្បីលើកកម្ពស់តម្លាភាពនៃវិស័យនេះ

ដើម្បីឆ្លើយតបទៅនឹងកំណើនយ៉ាងឆាប់រហ័សនៃវិស័យសំណង់នៅកម្ពុជា ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអំពាវនាវឲ្យពលរដ្ឋប្រើប្រាស់កម្មវិធីទូរសព្ទ «សំណង់កម្ពុជា ឬ Cambodia Construction » ដែលក្រសួងបានបង្កើតកាលពីពេលថ្មីៗ ក្នុងគោលបំណងដើម្បីជួយលើកកម្ពស់តម្លាភាពឧស្សាហកម្មមួយនេះ។ ថ្លែងនៅចំពោះមុខធុរកិច្ចជនប្រមាណជាង៣០០ នាក់នៅឯពិធីប្រគល់ពានរង្វាន់អចលនទ្រព្យកាលពីពេលថ្មីៗនេះ ឯកឧត្តម បណ្ឌិត ប៉ែន សុផល រដ្ឋលេខាធិក...

អាន​បន្ថែម

ក្រុមហ៊ុនអន្តរជាតិ៣គ្រោងបោះទុន៥០០លានដុល្លារអភិវឌ្ឍតំបន់បឹងវល្លិប្រេងក្នុងខេត្តកំពង់ស្ពឺ

រូបភាពដោយ brennenhuller.com ក្រុមហ៊ុនអន្តរជាតិចំនួន៣គ្រោងនឹងបោះទុន៥០០លានដុល្លារអាមេរិករួមគ្នាដើម្បីអភិវឌ្ឍតំបន់បឹងវល្លិប្រេង ក្នុងខេត្តកំពង់ស្ពឺ ឲ្យក្លាយជាមណ្ឌលកម្សាន្តលំដាប់ពិភពលោក នេះបើយោងតាមការឲ្យដឹងពីអភិបាលខេត្តដោយផ្ទាល់កាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៩។ ថ្លែងប្រាប់ទស្សនាវដ្តីសំណង់ និងអចលនទ្រព្យយើងខ្ញុំតាមសារអេឡិចត្រូនិចតេឡេក្រាម អភិបាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ ឯកឧត្តម វ៉ី សំណាង បានឲ្យដឹងថា...

អាន​បន្ថែម

ធនាគារពិភពលោក៖ ការថយចុះនៃសេដ្ឋកិច្ចចិន នឹងជះឥទ្ធិពលដល់វិស័យសំណង់និងអចលនទ្រព្យកម្ពុជា

រូបភាពដោយ អគ្គនាយកដ្ឋានពន្ធដារ ដោយសារប្រភពនៃទុនវិនិយោគនៅកម្ពុជាគឺភាគច្រើនបានមកពីប្រទេសចិន ការថយចុះនៃសេដ្ឋកិច្ចរបស់ចិនអាចធ្វើឲ្យវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជា ប្រឈមនឹងហានិភ័យ នេះបើយោងតាមរបាយការណ៍នៃការធ្វើបច្ចុប្បន្នសេដ្ឋកិច្ចរបស់ធនាគារពិភពលោក ចេញផ្សាយកាលពីសប្តាហ៍មុន។ ស្របពេលដែលធនាគារពិភពលោកបានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើនក្នុងរង្វង់ ៧ ភាគរយក្នុងឆ្នាំ ២០១៩នេះ ធនាគារពិភពលោកក៏បានក្រើន...

អាន​បន្ថែម

ក្រុមហ៊ុនផ្លូវដែកចិនចាប់ផ្តើមសិក្សាការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា

រូបភាពដោយ ក្រសួងសាធារណការ​ និងដឹងជញ្ជូន ក្រុមហ៊ុនសាជីវកម្មសាងសង់ផ្លូវដែកចិន (CRCC) បានចាប់ផ្តើមការសិក្សារបស់ខ្លួនក្នុងការធ្វើឲ្យប្រសើរឡើងប្រព័ន្ធផ្លូវដែកនៅកម្ពុជា និងការអភិវឌ្ឍន៍ប្រព័ន្ធដឹកជញ្ជូនក្នុងទីក្រុង ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។នេះបើយោងតាមព័ត៌មាននៅលើទំព័រហ្វ៊េសប៊ុក ក្រសួងសាធារណការ និងដឹកជញ្ជូន។ នៅក្នុងជំនួបជាមួយនឹងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី និងជារដ្ឋមន្ត្រី ក្រសួងសាធារណក...

អាន​បន្ថែម

បារាំងផ្តល់ហិរញ្ញប្បទាន ៣០លានដុល្លារអភិវឌ្ឍបណ្តាញបញ្ជូនអគ្គិសនីនៅកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា ទទួលបានហិរញ្ញប្បទានសហប្រតិបត្តិការ ដែលមានទឹកប្រាក់ ២៩.១លានអឺរ៉ូ ស្មើនឹង ៣០លានដុល្លារ ពីទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD) និងសហគមន៍អឺរ៉ុប ដើម្បីយកទៅអនុវត្តគម្រោងធ្វើទំនើបកម្មលើប្រព័ន្ធបណ្តាញបញ្ជូន និងចែកចាយអគ្គិសនី។ កិច្ចព្រមព្រៀងហិរញ្ញប្បទានសហប្រតិបត្តិការត្រូវបានចុះហត្ថលេខាដោយ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ...

អាន​បន្ថែម

ក្រុមហ៊ុនវៀតណាមតែមួយនាំចូលដែកជាង ៤ម៉ឺន តោនមកកម្ពុជាក្នុងរយៈពេល៣ខែ

ក្រុមហ៊ុនផលិតដែករបស់ប្រទេសវៀតណាម Hoa Phat Group បានប្រកាសថា ការលក់ដែករបស់ខ្លូនបានកើនឡើងជាង ២៨ ភាគរយក្នុងរយៈពេលបីខែដំបូង ដែលក្នុងនោះ កម្ពុជាបានទិញដែកពីក្រុមហ៊ុនចំនួនជាង ៤៥ ៤៣០ តោននៃដែកសរុប នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមហ៊ុន។ កាលពីចុងខែមេសា ក្រុមហ៊ុន Hoa Phat បានរាយការណ៍ថា ខ្លួនបានលក់ដែកចំនួនប្រហែលជា ៧០០ ០០០ តោនក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ ២០១៩ ដែលនេះគឹកើនឡើង ២៨,៦៨ ភាគរយ បើប្រៀបធៀបទៅនឹងរ...

អាន​បន្ថែម

រ៉ូយ៉ាល់គ្រុប ចាប់ដៃគូក្រុមហ៊ុនសឹង្ហបុរីអភិវឌ្ឍន៍អគារខុនដូរនៅខណ្ឌទួលគោក

រូបភាពដោយ Hong Lai Huat Group Limited ក្រុមហ៊ុន Royal Group និងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Hong Lai Huat Group Limited មកពីប្រទេសសឹង្ហាបុរី បានចាប់ដៃគូគ្នា អភិវឌ្ឍគម្រោងលំនៅដ្ឋាន បែបខុនដូរ កម្ពស់២៨ជាន់ នៅខណ្ឌទួលគោក។ គម្រោងអភិវឌ្ឍន៍ ដែលមានឈ្មោះ Royal Platinum Condominium ត្រូវបានបើកការដ្ឋានសាងសង់ហើយ កាលពីថ្ងៃអង្គារ ទី០៧ ខែឧសភា ឆ្នាំ២០១៩កន្លងទៅនេះ ដោយគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោង Ro...

អាន​បន្ថែម

គម្រោង«One Central Tower»តម្លៃ២០០លានដុល្លារចាប់ផ្តើមដំណើរការសាងសង់នៅតំបន់បឹងស្នោ

ក្រុមហ៊ុនវិនិយោគអន្តរជាតិ B.I.C Group កាលពីថ្ងៃទី ០៦ ខែ មេសា បានចាប់ផ្តើមដំណើរការសាងសង់គម្រោងអភិវឌ្ឍន៍ដំបូងបង្អស់របស់ខ្លួន «One Central Tower» ដើម្បីប្រែក្លាយតំបន់ខាងកើតរាជធានីភ្នំពេញ ឲ្យទៅជាទីក្រុងដ៏ទំនើបថ្មីលំដាប់អន្តរជាតិ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មាន។ មានទីតាំងស្ថិតចំកណ្តាលនៃតំបន់បឹងស្នោ គម្រោង«One Central Tower» គឺជាគម្រោងអភិវឌ្ឍន៍ពហុដំណាក់កាល ក្រោមទុនវិនិយោគប្រមាណជា ២០០ លានដុល្លារអាមេរិ...

អាន​បន្ថែម

ជប៉ុនផ្តល់ជំនួយសាងសង់វិទ្យាស្ថានគរុកោសល្យនៅរាជធានីភ្នំពេញ

រូបភាពដោយ JICA Cambodia Office រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា និងឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ០៧ ខែឧសភា បានរួមគ្នាអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកការដ្ឋាន សាងសង់វិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ។ ក្រោមជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃប្រទេសជប៉ុន វិទ្យាស្ថានគរុកោសល្យនេះនឹងមានការសាងសង់ អគារសិក្សា អគាររដ្ឋបាល អគារបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ និងសិល្បៈ អគារបណ្ណាល័យ អគារប្រជុំធំ និង...

អាន​បន្ថែម