ព័ត៌មានសំណង់
គម្រោងខ្សែកាបក្រោមសមុទ្រប្រវែងជាង ៤ពាន់គីឡូម៉ែត្រ នឹងបើកដំណើរការឆ្នាំ២០២៤
គម្រោងខ្សែកាបក្រោមសមុទ្ររបស់ក្រុមហ៊ុន Sun Cable គ្រោងនឹងចាប់ផ្តើមដំណើរការនៅឆ្នាំ ២០២៤ ដោយកំណត់គោលដៅប្រតិបត្តិការពេញលេញនៅឆ្នាំ ២០២៩។ នេះបើយោងតាមការចុះផ្សាយរបស់ Nikkei នៅថ្ងៃទី១៨ សីហា ២០២២។ គម្រោងនេះ បង្កើតឡើងដើម្បីបញ្ជូនថាមពលពន្លឺព្រះអាទិត្យពីអូស្រ្តាលីទៅឱ្យសិង្ហបុរី ដែលបានចំណាយអស់ប្រមាណជាង ៣០ពាន់លានដុល្លារអូស្ត្រាលី (២១ពាន់លានដុល្លារ)។ កសិដ្ឋានថាមពលពន្លឺព្រះអាទិត្យដ៏ធំមួយនេះត្រូវបានសាងសង់នៅ...
អានបន្ថែមអាជ្ញាធរចាត់វិធានការក្ដៅរឹតបន្ដឹងច្បាប់សំណង់ ក្រោយមេការសំណង់ត្រូវឃាត់ខ្លួនករណីរន្ទារលំ
ក្រោយច្បាប់សំណង់ចូលជាធរមាន ការដ្ឋានសំណង់នានាទូទាំងប្រទេស ត្រូវបានគ្រប់គ្រងតឹងរឹងជាងមុខ ដោយកាលពីថ្ងៃទី ១០ សីហា កន្លងមកនេះ មេការសំណង់ម្នាក់ នៅខណ្ឌសែនសុខ ត្រូវបានឃាត់ខ្លួន និងពិន័យតាមច្បាប់ ដោយធ្វេសប្រហែសធ្វើឱ្យរន្ទាប្លង់សេដួលរលំលើមនុស្សស្លាប់។ ឯកឧត្តម ឆាន់ សូរ្យផល អគ្គនាយក នៃអគ្គនាយកដ្ឋានសំណង់ នៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានឱ្យដឹងថា ការឃាត់ខ្លួន និងពិន័យតាមផ្លូវច្បាប់នេះ គឺជាផ្នែកមួយ...
អានបន្ថែមស្ពានតភ្ជាប់ពីកោះនរាទៅកាន់ផ្លូវជាតិលេខ១ គ្រោងដាក់ដំណើរការនៅខែកញ្ញាខាងមុខនេះ
ក្រុមហ៊ុនអភិវឌ្ឍន៍កោះនរា គ្រោងដាក់ដំណើរការស្ពានតភ្ជាប់កោះនរា ទៅផ្លូវជាតិលេខ១ នៅខែកញ្ញាខាងមុខ ខណៈបច្ចប្បន្នការដ្ឋានស្ពាននេះ បានសម្រេចជាង ៩០ភាគរយ។ លោក ទូច សំណាង អគ្គនាយករងក្រុមហ៊ុន OCIC ដែលអភិវឌ្ឍន៍កោះនរា បានឱ្យដឹងនៅថ្ងៃទី១០ ខែសីហានេះថា ការដ្ឋានសាងសង់កំពុងបន្តតាមការគ្រោងទុក ដោយរំពឹងថានៅខែកញ្ញាខាងមុខ និងអាចដាក់ឱ្យប្រើប្រាស់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ លោក ទូច សំណាង ថ្លែងថា៖ “ស្ពានហ្នឹង...
អានបន្ថែមសិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤
សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។ កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក...
អានបន្ថែមថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨
ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹងខេត្តយូណានប្រទេសចិន ដែលបានពន្យារការសាងសង់អស់រយៈពេលជាយូរមកហើយនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យសាកល្បងក្នុងឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រ...
អានបន្ថែមអឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី
សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល...
អានបន្ថែមសម្តេចតេជោ៖ រដ្ឋចំណាយលើការខាតបង់អគ្គិសនីប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងខាតបង់ថវិកាជាតិប្រមាណជា ១០០លានដុល្លារ លើថាមពលអគ្គិសនី នេះគឺដោយសារតែការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សុី-អ៊ុយក្រែន ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលទី០៦ កក្កដា ថាការវិនិយោគលើថាមពលអគ្គិសនីបានឈានចូលដល់ការខាតបង់ហើយ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។ «បើគ្ម...
អានបន្ថែមផែនការធំ! ចិនគ្រោងចាយ ១,៥ ទ្រីលានដុល្លារ សង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ១៣០០គម្រោង
សហគ្រាសគ្រប់គ្រងរដ្ឋរបស់ចិន បានបង្ហាញផែនការចង់វិនិយោគប្រមាណ ១,៥ ទ្រីលានដុល្លារ (១៥០០ពាន់លានដុល្លារ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃជាង ១៣០០ គម្រោង ទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទិសដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ China Daily ចេញផ្សាយកាលពីខែមិថុនា គម្រោងទាំងនោះមិនមែនធម្មតាដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល ផ្អែកលើបច្ចេកវ...
អានបន្ថែមគម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
គម្រោងជួសជុល និង ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគ...
អានបន្ថែមក្រុមហ៊ុនយក្សអាមេរិកឈ្នះការដេញថ្លៃ ខ្សែរថភ្លើងដ៏ធំនិងវែងបំផុតរបស់សិង្ហបុរី
ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។ កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្...
អានបន្ថែម