ព័ត៌មានសំណង់
គម្រោងសហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ សម្ពោធលក់ជាផ្លូវការហើយ
ក្រុមហ៊ុន Integ Capital បានសម្ពោធបើកការដ្ឋានសាងសង់គម្រោងអភិវឌ្ឍន៍សហគមន៍អាជីវកម្មរាម ខេត្តព្រះសីហនុ ជាផ្លូវការនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ ពិធីនេះត្រូវបានអញ្ជើញចូលរួមជាអធិបតេយ្យភាពដោយលោក ឯម ភាព អភិបាលរងនៃគណៈអភិបាលខេត្តព្រះសីហនុ និងលោក ជិន ច័ន្ទឆាយា តំណាងឱ្យម្ចាស់គម្រោងព្រមទាំងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។ គួរបញ្ជាក់ថា គម្រោងអភិវឌ្ឍដ៏ធំនេះត្រូវបានសាងសង់ឡើងលើផ្ទៃដីទំហំ ៧ហិកតា ស្ថិតនៅ ភូមិរាម សង្កាត់...
អានបន្ថែមស្ពានថ្មីឆ្លងស្ទឹងសែន តម្លៃជាង១លានដុល្លារ សម្ពោធឱ្យប្រើប្រាស់ជាផ្លូវការហើយ
ស្ពានថ្មីឆ្លងស្ទឹងសែន “សំពៅត្រៃលោកត្រៃលក្ខណ៍” ដែលចំណាយថវិកាសាងសង់ ១,៣លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធកាលពីថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច។ ស្ពានថ្មីនេះ ត្រូវបានសាងសង់ឡើងដោយវិស្វករខ្មែរ និងបានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី ១៣ ខែក...
អានបន្ថែមស្ពាន០២ ក្នុងគម្រោងទីក្រុងរណបបឹងទំពន់-ជើងឯក តម្លៃ ៥លានដុល្លារ បើកការដ្ឋានហើយ
ស្ថានបេតុងថ្មី២កន្លែង ដែលមានប្រវែងសរុប១៨០ម៉ែត្រ ទទឹង២៨,៥ម៉ែត្រ ដែលគ្រោងចំណាយ ៥លានដុល្លារ ស្ថិតនៅលើមហាវិថីអ្នកឧកញ៉ាមហាភក្ដីសប្បុរិសភោគាធិបតី ហ៊ុន នាង ក្នុងតំបន់អភិវឌ្ឍន៍ភាគខាងត្បូងរាជធានីភ្នំពេញ ក្នុងភូមិសាស្ត្រខណ្ឌមានជ័យ ត្រូវបានបើកការដ្ឋានសាងសង់ហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ ក្រោមអធិបតេយ្យភាពឯកឧត្ដម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថាបន...
អានបន្ថែមគម្រោងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ សម្រេចបានជិត ២០%
គិតត្រឹមថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៣កន្លងទៅ គម្រោងពង្រីក និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៣៣ (ទីរួមខេត្តកំពត-ច្រកលក) សម្រេចបានលទ្ធផល ១៩%ហើយ។ នេះបើតាមការចុះត្រួតពិនិត្យរបស់ក្រុមការងាររនៃអង្គភាពអនុវត្តគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន (PIU) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ ក្រុមការងារ បានចុះត្រួតពិនិត្យលើការងារបច្ចេកទេស និងសុវត្ថិភាពក្នុងការដ្ឋានសាងសង់ ដើម្បីវាយតម្លៃលើវឌ្ឍនភាពការងាររបស...
អានបន្ថែមគម្រោងអភិវឌ្ឍឆ្នេរស្តង់ដារប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ
គម្រោងបង្កើតឆ្នេរខ្សាច់កម្រិតខ្ពស់ប្រវែង ២.៧០០ម៉ែត្រ នៅខេត្តកែប បើកដំណើរការជាផ្លូវការហើយ។ នេះបើតាមពិធីសម្ពោធដោយគណៈកម្មាធិការជាតិគ្រប់គ្រង និងអភិវឌ្ឍតំបន់ឆ្នេរសមុទ្រកម្ពុជា (គ.អ.ច.ក) កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៣។ គម្រោងនេះ ស្ថិតនៅក្នុងភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប ដែលមានបណ្តោយ ២.៧០០ម៉ែត្រ និងទទឹង ១៣០ម៉ែត្រ។ គួរបញ្ជាក់ថា ការបង្កើតគម្រោងនេះត្រូវបានបែងចែកជា ៦តំបន់រួមមាន៖ ១). ចំណែកដ...
អានបន្ថែមថៃចំណាយជាង ១,៤ពាន់លានដុល្លារ សាងសង់ព្រលានយន្តហោះថ្មីចំនួន៧
ថ្មីៗនេះ នាយកដ្ឋានអាកាសយានដ្ឋាន (DOA) ប្រទេសថៃ គ្រោងនឹងចំណាយប្រមាណ ៥០ពាន់លានបាត ឬ ១,៤៦ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍព្រលានយន្តហោះក្នុងតំបន់ថ្មីចំនួន៧ទៀត ខណៈបច្ចុប្បន្នប្រទេសថៃបានសាងសង់អាកាសយានដ្ឋានចំនួន ៧២ទីតាំង ក្នុងចំណោមខេត្ត-ក្រុងសរុបចំនួន ៧៧។ នេះបើយោងតាមការចុះផ្សាយរបស់សាព័ត៌មាន thethaiger នៅថ្ងៃទី២២ មីនា ២០២៣។ គម្រោងអភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីនេះ ស្ថិតនៅក្នុងខេត្ត Nakhon Pathom, Bueng Khan,...
អានបន្ថែមឆ្នាំ២០២៣នេះ ក្រុងហាណូយនឹងអភិវឌ្ឍជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង៤ពាន់លានដុល្លារ
ក្នុងឆ្នាំ២០២៣នេះ ប្រទេសវៀតណាមនឹងចាប់ផ្តើមអភិវឌ្ឍទីក្រុងហាណូយជាទីក្រុងឆ្លាតវៃ ក្រោមទុនជាង ៤ពាន់លានដុល្លារ។ នេះបើយោងតាមការចុះផ្សាយរបស់ vnexpress នៅថ្ងៃទី១៧ មីនា ២០២៣។ គម្រោងទីក្រុងឆ្លាតវៃ (Smart City) នៅក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម នឹងត្រូវអភិវឌ្ឍដោយក្រុមហ៊ុនជប៉ុន Sumitomo និង ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យវៀតណាម BRG Group ដោយគ្រោងនឹងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំ២០២៣នេះហើយ។ ឯកអគ្គរដ្ឋទូតជប...
អានបន្ថែម៥ឆ្នាំខេត្តព្រៃវែង ប្រមូលចំណូលពីអាជីវកម្មច្នៃថ្មសំណង់គ្រប់ប្រភេទ បានជិត ៥លានដុល្លារ
រយៈពេល៥ឆ្នាំមកនេះ គិតពីឆ្នាំ២០១៨ -២០២២ ការងារប្រមូលចំណូលសារពើពន្ធពីទីតាំងកែច្នៃថ្មសំណង់គ្រប់ប្រភេទនៅទូទាំងខេត្តព្រៃវែងបានប្រមាណជា ៥លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែងនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា រយៈពេល៥ឆ្នាំនេះ រដ្ឋបាលខេត្តបានប្រមូលចំណូលពីទីតាំងអាជីវកម្មខ្សាច់ និង កែច្នៃថ្មសំណង់គ្រប់ប្រភេទ សរុបបានប្រមាណជា ៤,៥៧ លានដុល្លារ ខណៈក...
អានបន្ថែមក្រសួង និងអ្នកបច្ចេកទេសចិន កំពុងពន្លឿនសកម្មភាពគម្រោងផ្លូវដែកលឿនភ្នំពេញ-ប៉ោយប៉ែត ដើម្បី…
នាយកដ្ឋានមូលធនបរទេស និងការវិនិយោគក្រៅប្រទេសរបស់ចិន គាំទ្រយ៉ាងពេញទំហឹងលើគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធមួយចំនួននៅកម្ពុជា ជាពិសេសគម្រោងផ្លូវដែកល្បឿនលឿនភ្នំពេញ-ប៉ោយប៉ែត ។ នេះបើតាមជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងគណៈប្រតិភូនៃនាយកដ្ឋាននេះ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣។ ទន្ទឹមនឹងនេះ នាយកដ្ឋានគ្រោងនឹងបង្កើតក្រុមការងារបច្ចេកទេស ដើម្បីពន្លឿនសកម្មភាពគម...
អានបន្ថែមអាជ្ញាធរព្រះវិហាររម្លឹកវិនិយោគិនរ៉ែឱ្យប្រយ័ត្នរឿងនេះ ខណៈបច្ចុប្បន្នមានក្រុមហ៊ុនរ៉ែចំនួន ២២ កំពុងដំណើរការ
បច្ចុប្បន្នខេត្តព្រះវិហារ មានក្រុមហ៊ុនប្រកបអាជីវកម្មរុករករ៉ែចំនួន២២ ដែលបាននិងកំពុងដំណើរការរុករក និងស្រាវជ្រាវ ខណៈអភិបាលខេត្តបានក្រើនរម្លឹកដល់អ្នកវិនិយោគ និងចង់រកស៊ីក្នុងវិស័យរ៉ែ នៅក្នុងខេត្តព្រះវិហារឱ្យមានការប្រុងប្រយ័ត្ន និងកុំចាញ់បោកអ្នកគួកជេដីព្រោះកន្លងមកមានការឆបោកច្រើនលើបញ្ហានេះ។ នេះបើយោងតាមការបញ្ជាក់របស់ ឯកឧត្តម គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ នៅថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ។ ឯកឧត្តមបញ្ជ...
អានបន្ថែម