កម្ពុជា-ឥណ្ឌាពិភាក្សាលើគម្រោងតភ្ជាប់គម្រោងហាយវេត្រីភាគីមកកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា បានពិភាក្សាគ្នាលើការគម្រោងតភ្ជាប់ផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

កិច្ចពិភាក្សានេះ ត្រូវបានធ្វើឡើង រវាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងនាយករដ្ឋមន្រ្តីឥណ្ឌា ឯកឧត្តម ណារិនដ្រា ម៉ូឌី (Narendra Modi) តាមប្រព័ន្ធវីដេអូអនឡាញ កាលពីថ្ងៃទី១៨ ខែឧសភា។

ក្នុងជំនួបនេះ ភាគីទាំងពីរ បានបញ្ជាក់ពីសារៈសំខាន់នៃការអនុវត្តគម្រោងផ្លូវល្បឿនលឿនត្រីភាគី ឥណ្ឌា មីយ៉ាន់ម៉ា ថៃ និងការពង្រីកមកកាន់ប្រទេសកម្ពុជា ឡាវ និងវៀតណាម។

ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា លើកឡើងថា នៅក្នុងគម្រោងនេះ ពិតជាសមស្របជាមួយនឹងផែនការមេ ក្នុងការតភ្ជាប់មកអាស៊ាន។

ទន្ទឹមនឹងនេះ ឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានបញ្ជាក់ថា ឥណ្ឌា និងផ្ដល់នូវឥណទានចំនួន ១ពាន់លានដុល្លារ សម្រាប់ប្រទេសកម្ពុជា ក្នុងការប្រើប្រាស់សម្រាប់កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា។
សូមបញ្ជាក់ថា កិច្ចសហប្រតិបត្តិការមេគង្គ-គង្គា (MGC) គឺជាគំនិតផ្តួចផ្តើមដោយប្រទេសចំនួនប្រាំមួយ គឺឥណ្ឌា និងប្រទេសអាស៊ានចំនួនប្រាំ រួមមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និង វៀតណាមសម្រាប់កិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ វប្បធម៌ អប់រំ ក៏ដូចជាការដឹកជញ្ជូន និងទំនាក់ទំនង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជាង៣០ឆ្នាំ៖ អូស្ត្រាលីបានផ្តល់ហិរញ្ញប្បទានឥតសំណងដល់កម្ពុជាប្រមាណ ១,៣ប៊ីលានដុល្លារ

“លោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្ត្រី […]

ម៉ាឡេស៊ីចាប់អារម្មណ៍ពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់កសិកម្ម និងបច្ចេកវិទ្យាកសិកម្មទំនើបៗនៅកម្ពុជា

បន្ទាប់ពីកិច្ចពិភាក្សាជាយុទ្ធសាស្ត្រជាមួយសភាពាណិជ្ជកម្ម […]