ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជាសំដៅឈានទៅពង្រឹងកិច្ចសហប្រតិបត្តិការសភា និងការទូតទ្វេភាគីឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ការប្តេជ្ញាចិត្តនេះ បានធ្វើឡើងនៅក្នុងជំនួបរវាងឯកឧត្តម ឡូយ សុផាត ប្រធានក្រុមមិត្តភាពរដ្ឋសភាកម្ពុជា-ប៉ាគីស្ថាន និងជាប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា ជាមួយលោកជំទាវ Rana Shamaila សមាជិកសភានៃសាធារណរដ្ឋឥស្លាមប៉ាគីស្ថាន និងជាសមាជិកក្រុមមិត្តភាពរដ្ឋសភាប៉ាគីស្ថាន-កម្ពុជា ក្នុងឱកាសលោកជំទាវអញ្ជើញមកចូលរួមសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ នៅរាជធានីភ្នំពេញ នាថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦។

ក្នុងជំនួបនេះ ឯកឧត្តម ឡូយ សុផាត បានឱ្យដឹងថា ភាគីទាំងពីរបានប្តេជ្ញាបន្តពង្រឹង និងពង្រីកទំនាក់ទំនងរវាងរដ្ឋសភា និងក្រុមមិត្តភាពសភានៃប្រទេសទាំងពីរ តាមរយៈការផ្លាស់ប្តូរទស្សនកិច្ច ការចែករំលែកបទពិសោធន៍លើវិស័យនីតិកម្ម និងការជំរុញកិច្ចសហប្រតិបត្តិការដែលផ្តល់ផលប្រយោជន៍រួមដល់ប្រជាជន និងប្រទេសទាំងពីរ។

ជាមួយគ្នានេះ លោកស្រី  Rana Shamaila បានបង្ហាញការប្តេជ្ញាចិត្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ ផ្លូវដែក និងយោធាជាមួយកម្ពុជា ព្រមទាំងស្នើឱ្យកម្ពុជាពិចារណាបើកស្ថានទូតនៅប្រទេសប៉ាគីស្ថាន ដើម្បីជំរុញ និងសម្រួលទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរផងដែរ។

តាមរយៈជំនួបនេះភាគីទាំងពីរ ក៏បានរំលេចពីឆន្ទៈរួមក្នុងការបន្តពង្រឹងមិត្តភាព ការទូតសភា និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ប៉ាគីស្ថាន ដើម្បីរួមចំណែកដល់សន្តិភាព ស្ថិរភាព និងវិបុលភាពនៃប្រទេសទាំងពីរថែមទៀត៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-វៀតណាម នឹងរួមគ្នាសាងសង់សាលាមិត្តភាពទ្វេភាគី ក្នុងតម្លៃ ៨ លានដុល្លារ ឆាប់ៗនេះ

អភិបាលរាជធានីភ្នំពេញ និងមេបញ្ជាការយោធាទីក្រុងហូជីមិញ បា […]

អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព […]