អាមេរិកជួយជាង ២៣៥ លានដុល្លារ សម្រាប់ការបោសសម្អាតមីនចាប់តាំងពីឆ្នាំ ១៩៩៣

ខេត្តសៀមរាប៖ កិច្ចសហប្រតិបត្តិការរវាងសហរដ្ឋអាមេរិក និងព្រះរាជាណាចក្រកម្ពុជា បាននិងកំពុងបង្កើតនូវផលប្រយោជន៍យ៉ាងជាក់ស្តែងសម្រាប់សហគមន៍ក្នុងខេដ្ឋានសៀមរាប តាមរយៈការគ្របដណ្តប់លើវិស័យសំខាន់ៗជាច្រើន រួមមាន ការអនុវត្តច្បាប់ ការពង្រឹងសុខាភិបាលសាធារណៈ ការអភិរក្សបេតិកភណ្ឌវប្បធម៌ និងការបោសសម្អាតមីន។ តាមរយៈដំណើរទស្សនកិច្ចកាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា បានចូលជួបពិភាក្សាការងារជាមួយលោក យុន លីនណេ អភិបាលរងខេដ្ឋានសៀមរាប ដើម្បីផ្លាស់ប្តូរយោបល់លើការបង្កើតឱកាសសេដ្ឋកិច្ចសម្រាប់ក្រុមហ៊ុនអាមេរិក ព្រមទាំងការប្តេជ្ញាចិត្តរួមគ្នាក្នុងការលុបបំបាត់បទល្មើសឆ្លងដែន។

នៅក្នុងជំនួបនោះ ភាគីទាំងពីរបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់ដ៏សំខាន់ ក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Cyber Scams) ដែលបានបង្កការខូចខាតដល់ពលរដ្ឋអាមេរិក និងកម្ពុជា ព្រមទាំងការទប់ស្កាត់ការកេងប្រវ័ញ្ចលើកុមារ និងការជួញដូរគ្រឿងញៀន។ ដើម្បីពង្រឹងសមត្ថភាពឆ្លើយតបចំពោះបទល្មើសទាំងនេះ អាមេរិកបានផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីនគរបាល មន្ត្រីអន្តោប្រវេសន៍ និងបុគ្គលិកក្រុមហ៊ុនអាកាសចរណ៍កម្ពុជាប្រមាណ ១៧០ នាក់ក្នុងឆ្នាំនេះ ដើម្បីបង្កើនប្រសិទ្ធភាពនៃការការពារសុវត្ថិភាពសាធារណៈ។

បន្ថែមលើកិច្ចការសន្តិសុខ កិច្ចសហការទ្វេភាគីនេះបានលាតសន្ធឹងយ៉ាងជ្រៅដល់ការកសាងកម្លាំងពលកម្ម និងការថែរក្សាសម្បត្តិវប្បធម៌។ ចាប់តាំងពីឆ្នាំ២០០៤ មក សហរដ្ឋអាមេរិកបានវិនិយោគថវិកាជាង ៤ លានដុល្លារ ក្នុងការជួសជុលប្រាសាទភ្នំបាខែង ព្រមទាំងបានផ្តល់ជំនួយថ្មីចំនួន ៧៥ ០០០ ដុល្លារ សម្រាប់ការធ្វើទំនើបកម្មបណ្ណាល័យអាមេរិក (American Corner) នៅសៀមរាប ដើម្បីលើកកម្ពស់ការអប់រំ និងជំនាញឌីជីថលសម្រាប់យុវជន។ ទន្ទឹមនឹងនេះ នៅមន្ទីរពេទ្យបង្អែកខេដ្ឋានសៀមរាប កម្មវិធីជំនួយអាមេរិកបានកំពុងពង្រឹងសន្តិសុខសុខភាព ដោយផ្តោតលើការលុបបំបាត់ជំងឺអេដស៍ ជំងឺរបេង និងជំងឺគ្រុនចាញ់។ លើសពីនេះ តាមរយៈជំនួយជាង ២៣៥ លានដុល្លារចាប់តាំងពីឆ្នាំ១៩៩៣ អាមេរិកបានជួយបោសសម្អាតផ្ទៃដីមានគ្រាប់មីនជាង ៧១៥ លានម៉ែត្រការ៉េ ដែលស្មើនឹងទីលានបាល់ទាត់ជាង ១០០ ០០០ ទីលាន ផ្តល់សុវត្ថិភាពជូនប្រជាពលរដ្ឋរាប់សែននាក់។

សូមរំឭកផងដែរថា លទ្ធផលផ្លែផ្កានៃជំនួបរវាងតំណាងស្ថានទូតអាមេរិក និងរដ្ឋបាលខេដ្ឋានសៀមរាប ស្តែងឱ្យឃើញយ៉ាងច្បាស់ពីតម្លៃនៃទំនាក់ទំនងទ្វេភាគីដែលផ្តោតលើកិច្ចសហប្រតិបត្តិការជាក់ស្តែង។ ការរួមបញ្ចូលគ្នារវាងការជួយសង្គ្រោះជីវិតតាមរយៈការបោសសម្អាតមីន និងការបម្រើសេវាសុខាភិបាល ជាមួយនឹងការការពារសន្តិសុខសង្គម និងការថែរក្សាបេតិកភណ្ឌប្រវត្តិសាស្ត្រ នឹងមិនត្រឹមតែជួយឱ្យសហគមន៍ក្នុងខេដ្ឋានសៀមរាបមានសុវត្ថិភាព និងអភិវឌ្ឍន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាគ្រឹះយ៉ាងរឹងមាំក្នុងការកសាងវិបុលភាពរួមគ្នារវាងប្រជាជាតិទាំងពីរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិក និងអង្គការ HALO Trust ពង្រឹងកិច្ចសហប្រតិបត្តិការបោសសម្អាតមីន

លោកស្រី Aleks Zittle ភារធារីស្ថានទូតអាមេរិក ចុះពិនិត្យម […]

កម្ពុជាប្តេជ្ញាបោសសម្អាត​មីន​និង​សំណល់ជាតិផ្ទុះ​ឲ្យអស់​នៅ​ឆ្នាំត្រឹមឆ្នាំ ​២០៣៥

កម្ពុជាបានប្រកាសដាក់ចេញនូវ​គោលនយោបាយជាតិ​ស្តីពី​សកម្មភា […]

ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោស […]

អូស្ត្រាលីផ្តល់​ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ជួយសកម្មភាពដោះមីននៅតាមព្រំដែន

អូស្ត្រាលី ផ្តល់ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ដើ […]

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]