ចាប់ពីឆ្នាំ២០១៨  ចិនបានជួយបោសសម្អាតមីននៅកម្ពុជាបានប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ

ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោសសម្អាតមីន និងតំបន់ដែលរងការបំពុលដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ។ នេះបើយោងតាមការបញ្ជាក់ពី  ឯកឧត្តម  វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានបង្ហោះសារនៅលើហ្វេសប៊ុក កាលថ្ងៃទី៨ កក្កដា​ ឆ្នាំ២០២៦។

ការបញ្ជាក់ពីសំណាក់ ឯកឧត្តម  វ៉ាង វិនពីន ធ្វើឡើងបន្ទាប់ពីឯកឧត្តមបានចូលរួមពិធីបិទបញ្ចប់គម្រោងសហប្រតិបត្តិការបោសសម្អាតមីនឡានឆាង-មេគង្គ ជាមួយឯកឧត្តមបណ្ឌិត លី ធុជ ទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១ អាជ្ញាធរមីន។

ឯកឧត្តម  វ៉ាង វិនពីន បានបញ្ជាក់ឱ្យដឹងថា ចាប់តាំងពីឆ្នាំ ២០១៨ មក ភាគីចិនបានជួយកម្ពុជាក្នុងការបោសសម្អាតមីន និងតំបន់ដែលរងការបំពុលដោយយុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណ ១៩០ គីឡូម៉ែត្រការ៉េ ដោយបានរកឃើញនិងបំផ្លាញមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះចំនួន ១០៤០០០ គ្រាប់ ដែលផ្តល់អត្ថប្រយោជន៍ដល់មនុស្សជាង ១,៤ លាននាក់។ ឯកឧត្តមបានប្រកាសជំហរថា ប្រទេសចិននឹងបន្តគាំទ្រយ៉ាងមុតមាំចំពោះប្រតិបត្តិការបោសសម្អាតមីននៅកម្ពុជា និងជួយកម្ពុជាសម្រេចបាននូវគោលដៅគ្មានមីនឱ្យបានឆាប់រហ័ស។

សូមរំឭកដែរថា “រយៈពេល៣៣ឆ្នាំកន្លងមកនេះ គិតចាប់ពីឆ្នាំ១៩៩២ ដល់ឆ្នាំ២០២៥ ផ្ទៃដីកម្ពុជាទំហំ ៣.៥៤១គីឡូម៉ែត្រការ៉េ ត្រូវបានបោសសម្អាតសម្រាប់យកទៅប្រើប្រាស់ និងបង្កបង្កើនផល ក្នុងនោះវិស័យកសិកម្មមាន ៧៨% ហេដ្ឋារចនាសម្ព័ន្ធមាន ៥% និងផ្សេងៗមាន ១៧% ដែលរួមមានការសាងសង់លំនៅឋាន ភូមិករ សាលារៀន មណ្ឌលសុខភាពជាដើម…”។ នេះបើយោងតាមសារលិខិតរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងឱកាសប្រារព្ធខួបលើកទី២៧ នៃទិវាជាតិយល់ដឹងអំពីមីន កាលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៦៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អូស្ត្រាលីផ្តល់​ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ជួយសកម្មភាពដោះមីននៅតាមព្រំដែន

អូស្ត្រាលី ផ្តល់ហិរញ្ញប្បទាន ១,៥លានដុល្លារអូស្រ្តាលី ដើ […]

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]

ក្រោមជំនួយចិន៖ CMAC បានរំដោះផ្ទៃដីចម្ការមីន និងយុទ្ធភណ្ឌសង្គ្រាម​បានជិត ២ម៉ឺនហិកតា

តាមរយៈជំនួយចិនលុបបំបាត់គ្រាប់មីននៅកម្ពុជា ដោយគិតចាប់ពីឆ […]

អាម៉េរិកជាម្ចាស់ជំនួយលើសកម្មភាពដោះមីននៅកម្ពុជាធំជាងគេ រហូតជាង ២០០លានដុល្លារ

ជំនួយ​ជាង 200 លាន​ដុល្លារ​របស់​អាម៉េរិក​ក្នុង​រយៈពេល​បី […]

រយៈពេល៣៣ឆ្នាំមកនេះ កម្ពុជាបានបោសសម្អាតគ្រាប់មីននៅផ្ទៃដីទំហំ ៣ ៥៤១គីឡូម៉ែត្រការ៉េ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត រំលឹកខួបលើកទី២៧ នៃទិវាជា […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង១១លានដុល្លារ ដល់កម្ពុជា ដើម្បីបោសសម្អាតមីន

គំនិតផ្តួចផ្តើមដំណាក់កាលទី 3 ថ្មីផ្តោតលើខេត្តបាត់ដំបន់ […]