ព័ត៌មានសំណង់
រដ្ឋាករប្តេជា្ញផ្គត់ផ្តង់ទឹកឱ្យបាន ៨៤ម៉ឺនម៉ែត្រគូបចាប់ពីខែ៥ ខណៈបច្ចុប្បន្នខ្វះ ២៥ម៉ឺនម៉ែត្រគូបក្នុង១ថ្ងៃ
រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (រ.ទ.ស.ភ) សង្ឃឹមជឿជាក់ថា នៅដើមខែឧសភា ឆ្នាំ២០២៣ នឹងអាចបន្ថែមសមត្ថភាពផលិតទឹកស្អាតបានរហូតដល់ ៨៤ម៉ឺនម៉ែត្រគូប ខណៈបច្ចប្បន្ន រ.ទ.ស.ភមានសមត្ថភាពផ្គត់ផ្គង់ទឹកបានត្រឹមតែ ៦៤ម៉ឺនម៉ែត្រគូបប៉ុណ្ណោះ នៅខ្វះដល់ទៅជាង ២៥ម៉ឺនម៉ែត្រក្នុងមួយថ្ងៃ ហើយតម្រូវការប្រើប្រាស់ជាក់ស្តែងមានរហូតដល់ ៨៩ម៉ឺនម៉ែត្រគូប ឯណោះ។ ជាមួយគ្នានេះផងដែរ រ.ទ.ស.ភ ក៏សុំការយោគយល់ និងអធ្យាស្រ័យពីអតិថិជន ដែលខ្វះទឹកប្រ...
អានបន្ថែមរដ្ឋតម្រូវម្ចាស់អគារ ឬរោងចក្រ ដែលសង់មុនច្បាប់សំណង់ចេញ ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានប្រកាសឱ្យម្ចាស់អគាររោងចក្រ ឬឃ្លាំងទាំងអស់ ដែលបានសាងសង់មុនច្បាប់ស្តីពីសំណង់២០១៩ ចូលជាធរមាន ត្រូវមានវិញ្ញាបនបត្រប្រើប្រាស់សំណង់។ នេះបើតាមលិខិតចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ការតម្រូវនេះ គឺអនុលោមតាមប្រកាសលេខ១៧៧ ដនស/ ប្រក ចុះថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីបែបបទនិងនីតិវិធីនៃការផ្តល់វិញ្ញាបនបត្រប្រើប្រាស់សំណង់ដែលបានសាងសង់រួចមុនច្បាប់ស្ដីពីសំណង់ចូលជាធរមាន។ (អាន...
អានបន្ថែមរយៈពេល៥ឆ្នាំ ខេត្តព្រៃវែង មានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាផ្សេងៗ មានតម្លៃជិត២០០លានដុល្លារ
រយៈពេល៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១៨-២០២២ ខេត្តព្រៃវែងមានការវិយោគលើវិស័យអចលនទ្រព្យ និងសេវាកម្មផ្សេងៗ មានទំហំទឹកប្រាក់ជិត ២០០លានដុល្លារ។ នេះបើតាមការបញ្ជាក់របស់ ឯកឧត្តម ជា សុមេធី អភិបាល នៃគណៈអភិបាលខេត្តព្រៃវែង នៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានឱ្យដឹងថា ខេត្តព្រៃវែងបានជំរុញឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិមកបណ្តាក់ទុនក្នុងខេត្តនេះជាបន្តបន្ទាប់ និងមានការកើនឡើងគួរឱ្យកត់សម្គាល់ ជាក់ស្ដែងក្នុងរយៈ៥ឆ្ន...
អានបន្ថែមគណៈប្រតិភូអូស្ត្រាលីជាច្រើននាក់បានមកស្វែងរកឱកាសវិនិយោគនៅកម្ពុជា
គណៈប្រតិភូផ្នែកធុរកិច្ចអូស្ត្រាលីជាច្រើននាក់ បានមកសិក្សា និងស្វែងរកឱកាសវិនិយោគលើវិស័យសំខាន់ៗនៅកម្ពុជា នៅទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Prince Real Estate Group និងមានកិច្ចសហជាមួយក្រុមហ៊ុនផ្សេងៗទៀតរួមមាន AusCham Cambodia, DCG, និងក្រុមហ៊ុនពាក់ព័ន្ធជាច្រើនថែមទៀតផងដែរ។ ដោយឡែក គណៈប្រតិភូធុរកិច្ចអូស្ត្រាលីរួមមាន ស្ថាបនិក និងមន្ត្រីប្រតិបត្តិកម្រិត C មកពី Compass Education, Flooring Xtra, Chen Foods...
អានបន្ថែមត្រឹមឆ្នាំ២០២២ អាជ្ញាធរខេត្តព្រៃវែងសង់ផ្លូវជាតិ-ខេត្ត ៤៣ខ្សែ ប្រវែងជាង ៨៥២គ.ម
ខេត្តព្រៃវែងមានផ្លូវជាតិ និងផ្លូវខេត្តសរុប ៤៣ខ្សែ ប្រវែងជាង ៨៥២គីឡូម៉ែត្រ ខណៈផ្លូវជនបទមាន ១.០៩៧ខ្សែ ប្រវែង ៣៥៧០គីឡូម៉ែត។ នេះបើតាមសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តព្រៃវែង កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣។ ក្នុងនោះ ខេត្តមានផ្លូវជាតិចំនួន ៦ខ្សែ ប្រវែង ២១៤,២៤គីឡូម៉ែត្រ និងមានផ្លូវខេត្តចំនួន ៣៧ខ្សែ មានប្រវែង ៦៣៨,១៨គីឡូម៉ែត្រ។ ទន្ទឹមនឹងនេះផងដែរ...
អានបន្ថែមតើកម្ពុជាទទួលបានអត្ថប្រយោជន៍អ្វីខ្លះ ក្រោមកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង?
ប្រទេសកម្ពុជាបានទទួលអត្ថប្រយោជន៍យ៉ាងច្រើនសន្ធឹកសន្ធាប់ ពីមូលនិធិពិសេស នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង លើគម្រោងចំនួន៨០ ដែលមានទឹកប្រាក់ ៣១លានដុល្លារ ក្នុងនោះរួមមានទាំងការអភិវឌ្ឍលើហេដ្ឋារចនាសម្ព័ន្ធផងដែរ។ នេះបើតាមឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ក្នុងឱកាសអបអរសារទរ «ទិវាសប្តាហ៍នៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដែលចេញផ្សាយ...
អានបន្ថែមក្រុមហ៊ុនថៃចង់វិនិយោគរុករកប្រេងក្នុងតំបន់ត្រួតស៊ីគ្នា(កម្ពុជា-ថៃ) ខណៈភាគីទាំងពីរកំពុងពន្លឿនការចរចារ
ថ្មីៗនេះមានក្រុមហ៊ុន Onshore Logistics Services Co., Ltd (OLS) របស់ថៃ ចង់វិនិយោគលើការរុករកប្រេងប្រេងក្នុងនៅតំបន់ត្រួតស៊ីគ្នា (OCA) រវាងកម្ពុជា-ថៃ។ នេះបើតាមជំនួបរវាងលោក ធុច ដាលីន អគ្គទីប្រឹក្សានៃស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃ និងលោកអគ្គនាយក Phakin Pataradittakul ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។ ក្នុងជំនួបនេះក្រុមហ៊ុន បានបង្ហាញនូវគម្រោងវិនិយោគអភិវឌ្ឍប្រេង និងឧស្ម័នលក្ខណៈ Multi-Client Seismic 3...
អានបន្ថែមផ្លូវថ្មី១ខ្សែភ្ជាប់ឧទ្យានជាតិបូកគោ និងផ្លូវជាតិលេខ៤ សម្រេចបាន ៥២គ.ម
គិតត្រឹមថ្ងៃ១៨ ខែមីនា ឆ្នាំ២០២៣ នេះ ផ្លូវតភ្ជាប់ឧទ្យានជាតិ ព្រះមុនីវង្សបូកគោ ឆ្ពោះទៅកាន់ផ្លូវជាតិលេខ៤ ដែលមានប្រវែងសរុប ៦១គីឡូម៉ែត្រ ឈូសឆាយសម្រេចបានប្រមាណជា ៥២គីឡូម៉ែត្រហើយ សល់ប្រមាណជា៩គីឡូម៉េត្រទៀតប៉ុណ្ណោះអាចភ្ជាប់គា្នបានហើយ។ នេះបើតាមការចុះពិនិត្យការដ្ឋានដោយផ្ទាល់របស់ អ្នកឧកញ៉ា បណ្ឌិត សុខ គង់ នៅពីថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៣។ ផ្លូវថ្មីមួយខ្សែនេះ តភ្ជាប់ពីផ្លូវជាតិលេខ៤ ត្រង់គីឡូម៉ែត្រលេខ១៥៨+២០០ ឆ...
អានបន្ថែមមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិបើកដំណើរការនៅភ្នំពេញហើយ
សកលវិទ្យាល័យ ឡានម៉ី កម្ពុជា បានបើកដំណើរការជាផ្លូវការ មជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញអាកាសចរណ៍ខ្នាតអន្តរជាតិ មានទីតាំងនៅជិតអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដែលនឹងចូលរួមអភិវឌ្ឍន៍ធនធានមនុស្សក្នុងវិស័យអាកាសចរណ៍នៅកម្ពុជា។ ពិធីបើកសម្ភោធមជ្ឈមណ្ឌលនេះ ត្រូវបានធ្វើឡើង ក្រោមវត្តមានរបស់ ឯកឧត្តម ម៉ៅ ហាល់វណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក Li Kun ប្រធានក្រុមហ៊ុន Lanmei Aviation Grou...
អានបន្ថែមជប៉ុន ចាប់អារម្មណ៍ចង់បង្កើតរោងចក្រផលិតអេតាណុលចេញពីដំឡូងមីនៅកម្ពុជា
ក្រុមហ៊ុនជប៉ុន KOJIMA HOLDINGS Co., Ltd ចង់វិនិយោគបង្កើតរោងចក្រអេតាណុល (Ethanol) ដែលផលិតចេញពីដំឡូងមី តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា និងឧបករណ៍ទំនើប ដើម្បីជួយកាត់បន្ថយឧស្ម័នកាបូនិចក្នុងបរិស្ថាននៅកម្ពុជា។ នេះបើយោងតាមការបញ្ជាក់របស់លោក KOJIMA Masanobu អគ្គនាយកក្រុមហ៊ុន KOJIMA HOLDINGS Co.,Ltd នៅក្នុងជំនួបជាមួយឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី១៧ ខែមីនា ...
អានបន្ថែម