ព័ត៌មានសំណង់
ផ្លូវក្រវ៉ាត់ក្រុងទី៣ សម្រេចបាន៩០% នឹងបញ្ចប់ទាំងស្រុងក្នុងខែឧសភា ២០២៣នេះ
គម្រោងសាងសង់ផ្លូវក្រវាត់ក្រុងទី៣ ដំណាក់កាលទី១ ពាក់កណ្តាលរង្វង់ ចាប់ពីចំណុចផ្លូវជាតិលេខ៤ ដល់ផ្លូវជាតិលេខ១ សម្រេចបានប្រមាណជិត ៩០% ហើយ គិតត្រឹមថ្ងៃទី២៥ កុម្ភ: ឆ្នាំ២០២៣ នេះ។ នេះបើតាមការចុះពិនិត្យការដ្ឋានផ្ទាល់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី ស៊ុនចាន់ ផុល រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រុមការងារពាក់ព័ន្ធទាំងអស់នៅថ្ងៃទី ២៨ កុម្ភៈ ២០២៣។ ឯកឧត្តមបានបញ្ជាក់ថា ផ្លូវនេះនឹងត្រូវបញ្ចប់ការសាង...
អានបន្ថែមរដ្ឋាភិបាលកម្ពុជាគ្រោងប្រែក្លាយផ្លូវដែកទូរទាំងប្រទេសឱ្យទៅជាផ្លូវដែកល្បឿនលឿនទាំងអស់
សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន មានបំណងចង់ប្រែក្លាយផ្លូវរថភ្លើងទាំងអស់នៅប្រទេសកម្ពុជា ទៅជាផ្លូវរថភ្លើងល្បឿនលឿននាពេលអនាគត។ នេះបើយោងតាមប្រសាសន៍របស់សម្តេចតេជោ បានលើកឡើងក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់គរុនិស្សិតបច្ចេកទេស និងនិស្សិតនៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ២០២៣។ ទទ្ទឹមនិងការលើកឡើងពីបំណងចង់ប្រែក្លាយផ្លូវដែកទាំងអស់ក្នុងប្រទេសទៅជាផ្លូវដែកល្បឿនលឿន សម្តេចតេជោ ក៏បានបង្ហាញពីក...
អានបន្ថែម៧ចំនុចនេះ ធ្វើឱ្យក្រុងព្រះសីហនុជាប់ជ័យលាភីទីក្រុងស្អាតរំដួលបីទង
ក្រុងនិងខណ្ឌចំនួន៧ បានទទួលបានជ័យលាភីផ្ការំដួល៣ទង ពីការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ (២០២២~២០២៥) ដោយផ្អែកលើការវាយតម្លៃលើសូចនាករចំនួន៧ចំណុច។ ក្នុងការប្រឡងប្រណាំងទីក្រុងស្អាតលើកទី៣ នេះ គណៈកម្មាធិការជាតិវាយតម្លៃដោយផ្អែកលើ សូចនាករគោលចំនួន ៧ សូនាករលម្អិតចំនួន ៤១ និងចែកចេញជា ១១៣ លក្ខណវិនិច្ឆ័យ (ស្មើនឹង ១២០ពិន្ទុ)។ ក្នុងនោះ សូចនាករគោលមានចំនួន៧ រួមមាន ទី១ ការរៀបចំ និងគ្រប់គ្រងបរិស្ថាន ទី២ ភាព...
អានបន្ថែមសក្តានុពលនៃឧស្សាហកម្មកែច្នៃវត្ថុធាតុដើមនៅកម្ពុជាកំពុងទាក់ទាញខ្លាំង
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីកម្ពុជាមានប្រសាសន៍ថា វិស័យឧស្សាហកម្មកែច្នៃវត្ថុធាតុដើមពីកសិកម្ម មានសក្តានុពលច្រើនសម្រាប់វិនិយោគិនទាំងក្នុងស្រុក និងបរទេសធ្វើការវិនិយោគ ដើម្បីចូលរួមបង្កើតការងារ បង្កើនតម្លៃបន្ថែម សម្រាប់ផ្គត់ផ្គង់ទីផ្សារ និងនាំចេញ។ ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស ថ្ងៃទី២៧ ខែកុម្ភៈ សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា កសិផលសក្តានុពលសំ...
អានបន្ថែមរោងចក្រផលិតបរិក្ខារអគ្គិសនីដ៏ធំមួយនៅខេត្តពោធិ៍សាត់បើកដំណើរការជាផ្លូវការហើយ
រោងចក្រផលិតត្រង់ស្វូ និងគ្រឿងបរិក្ខារអគ្គិសនីមួយ ក្រោមទុនវិនិយោគ ៥លានដុល្លារអាមរិក ក្នុងទឹកដីស្រុកក្រគរ ខេត្តពោធិ៍សាត់ត្រូវបានសម្ពោធដាក់ឲ្យដំណើរការ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ។ មានទីតាំងស្ថិតក្នុងភូមិទទឹង ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្តពោធិ៍សាត់ វិនិយោគដោយក្រុមហ៊ុនថៃ Precise Electric Manufacturing Co., Ltd ត្រូវបានបើកសម្ពោធក្រោមអធិបតីភាពឯកឧត្តម កែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា ឯកឧត្តម ខូយ ...
អានបន្ថែមនាយករដ្ឋមន្ត្រី៖ កម្ពុជាត្រូវការអ្នកជំនាញបច្ចេកទេសច្រើនទៀត ខណៈបច្ចុប្បន្នវិស័យឧស្សាហកម្មកំពុងមានសន្ទុះ
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា មានប្រសាសន៍ថា កម្ពុជា មានតម្រូវការច្រើននៃអ្នកអ្នកជំនាញបច្ចេកទេសដើម្បីឆ្លើយតបនឹងការវិនិយោគឧស្សាហកម្មធំៗ ដែលប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ ខណៈកម្ពុជាកំពុងទទួលបានរោងចក្រគ្រឿងបង្គុំអគ្គិសនី រោងចក្រដំឡើង និងផ្គុំរថយន្ត ។ ថ្លែងនៅក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិត នៃវិទ្យាស្ថានជាតិបណ្តុះបណ្តាលបច្ចេកទេស នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន មានប្រសាស...
អានបន្ថែមរដ្ឋប្រកាសបើកឱ្យប្រើស្ពានអាកាសឬស្សីកែវបណ្តោះអាសន្ន ខណៈសំណង់សម្រេចជិត១០០ភាគរយ
រដ្ឋបាលរាជធានីភ្នំពេញ បានប្រកាសបើកឱ្យប្រើប្រាស់ស្ពានអាកាសឬស្សីកែវជាបណ្តោះអាសន្នចាប់ពីថ្ងៃទី0១ មីនា ២០២៣នេះតទៅ ខណៈបច្ចុប្បន្នសំណង់ស្ពានសម្រេចការសាងសង់បានស្ទើរតែ ១០០ភាគរយទៅហើយ។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៤ កុម្ភៈ ២០២៣។ តាមលិខិតដដែល បានបញ្ជាក់ថា សម្តេចនាយរដ្ឋមន្រ្តី ហ៊ុន សែន បានដាក់ចេញគោលការណ៍ដល់រដ្ឋបាលរាជធានីភ្នំពេញ ក្នុងការបើកស្ពានអាកាសឬស្សីកែវ ឱ្យពលរដ្ឋអាចប្រើប...
អានបន្ថែមឆ្នាំ២០២២ រដ្ឋចំណាយជាង ១ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនៅមូលដ្ឋាន
ក្នុងឆ្នាំ២០២២ រដ្ឋបាលថ្នាក់ក្រោមជាតិទទួលបានថវិកាជាង ១ពាន់លានដុល្លារ ក្នុងសាងសង់ហេដ្ឋារចនាសម្ព័ន្ធខ្នាតតូច និងអនុវត្តគម្រោងសេវាសង្គមប្រមាណជាង ២ពាន់គម្រោងក្នុងមួយឆ្នាំៗ។ នេះបើតាមការលើកឡើងរបស់ សម្តេចក្រឡាហោម ស ខេង ក្នុងពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៣។ សម្តេចក្រឡាហោម បានថ្លែងថា រយៈ ពេល៥ឆ្នាំ (២០១៨-២០២២) ...
អានបន្ថែមព្រលានតារាសាគរ-កោះកុង កំណត់បើកដំណើរការពាក់កណ្តាល២០២៣ ដោយមិនពន្យាពេលទៀតទេ
អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងគ្រោងបើកដំណើរការនៅពាក់កណ្តាល ឆ្នាំ២០២៣ ខាងមុខនេះ ខណៈក្រុមហ៊ុនអភិវឌ្ឍន៍កំពុងពន្លឿនបញ្ចប់ដំណើរការសាងសង់ និងបំពេញនិតិវិធីសំខាន់ៗមួយចំនួន ដើម្បីឈានទៅកាន់ការប្រកបអាជីវកម្មអាកាសចរណ៍ ដោយមិនចង់ឱ្យមានការពន្យារពេលទៀតទេ។ នេះបើតាម ប្រសាសន៍របស់លោកជំទាវ ភូថង មិថុនា អភិបាលខេត្តកោះកុង នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣។ លោកជំទាវ បានអះអាងថា អាកាសយានដ្ឋានអន្ដរជាតិតារាសាគរ ស្ថិ...
អានបន្ថែមជប៉ុនផ្តល់ជំនួយជាង ៣០លានដុល្លារ ដើម្បីពង្រីកប្រព័ន្ធទឹកស្អាតនៅស្វាយរៀង
រាជរដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ហិរញ្ញប្បទានឥតសំណងចំនួន ៣.៩៨៦លានយ៉េន ស្មើនឹង ៣០,៦ លានដុល្លារអាមេរិកដល់កម្ពុជា ដើម្បីពង្រីកប្រព័ន្ធផ្អត់ផ្គង់ទឹកស្អាតនៅខេត្តស្វាយរៀង។ នេះបើតាមសេចក្តីប្រកាសពត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៣។ ជំនួយនេះ ត្រូវបានផ្តល់តាមរយៈលិខិតប្តូរសារ ដែលចុះហត្ថលេខាដោយ ឯកឧត្តម អ៊ុច បូររិទ្ធ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជ...
អានបន្ថែម