សភាពាណិជ្ជកម្មកម្ពុជាពិភាក្សាស្វែងរកឱកាសវិនិយោគថ្មីៗក្នុងវិស័យសំណង់ និងអចលនទ្រព្យ

សភាពាណិជ្ជកម្មកម្ពុជា បានរៀបចំកិច្ចប្រជុំក្រុមការងារ «ផ្នែកសំណង់ និងអចលនទ្រព្យ» ដើម្បីពិគ្រោះពិភាក្សាលើបញ្ហាប្រឈម កង្វល់ សំណូមពរ និងឱកាសវិនិយោគថ្មីៗ ក្រោយវិស័យទាំង២ ទទួលរងសម្ពាធពីវិបត្តិកូវីដ ជាង២ ឆ្នាំ។។

កិច្ចប្រជុំនេះ ធ្វើនៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២ ដឹកនាំដោយ អ្នកឧកញ៉ា លី ហួរ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាសហប្រធានក្រុមការងារផ្នែកសំណង់ និងអចលនទ្រព្យ តំណាងសមាគមអ្នកសាងសង់នៅកម្ពុជា តំណាងសមាគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា និង ក្រុមហ៊ុនអ្នកអភិវឌ្ឍជាច្រើន។

កិច្ចប្រជុំ បានប្រមូលធាតុចូលស្ដីបញ្ហាប្រឈម កង្វល់ សំណូមពរថ្មីៗរបស់ផ្នែកឯកជន ហើយត្រៀមនឹងដាក់ស្នើសុំដំណោះស្រាយពីសំណាក់ដៃគូគឺ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់នាពេលខាងមុខ។

ក្រៅពីនេះ កិច្ចប្រជុំក៏បានជួយគ្នារិះរកវិធីដើម្បីស្ដារ និងពង្រីកសក្ដានុពលវិនិយោគក្នុងវិស័យទាំង២ ខាងលើនេះ ឱ្យរឹងមាំឡើងវិញ ពិសេសក្រោយវិបត្តិកូវីដបញ្ចប់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រុមហ៊ុនធំមួយ ចង់ផ្តល់សេវាដឹកជញ្ជូនទេសចរតាមយន្តហោះពីអាស្ដាណា ទៅក្រុងព្រះសីហនុ

ក្រុមហ៊ុន Selfie Travel Asia ដែលជាក្រុមហ៊ុនក្នុងវិស័យអា […]

CDC និងក្រុមហ៊ុនជប៉ុន ប្តេជ្ញាបន្តរួមគ្នាលើកកម្ពស់ឧស្សាហកម្មដំឡើងយានយន្តនៅកម្ពុជា

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC) និងក្រុមហ៊ុនជប៉ុន To […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

CICEE បណ្តាញតភ្ជាប់ធុរជនមកពី២៣ប្រទេសជាមួយនឹងការចូលទស្សនាដល់ទៅ ៣,២៨៧ លានដង

មកស្គាល់សៀវភៅណែនាំឌីជីថលពីរភាសានៃពិព័រណ៍ CICEE ឆ្នាំ២០២ […]