ព័ត៌មានសំណង់
រដ្ឋទើបអនុម័តគម្រោងថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពសរុប ៥២០ មេហ្កាវ៉ាត់
រាជរដ្ឋាភិបាលកម្ពុជា បានអនុម័តគម្រោងវិនិយោគថាមពលកកើតឡើងវិញចំនួន៥ មានអនុភាពថាមពលសរុប ៥២០ មេហ្គាវ៉ាត់ សម្រាប់បង្កើនការផ្គត់ផ្គង់ថាមពលចូលបណ្តាញជាតិ និងចូលរួមកាត់បន្ថយការប្រើប្រាស់ឥន្ធនៈដែលបញ្ចេញឧស្ម័នកាបូនច្រើន និងធានារក្សាបាននូវបរិស្ថាន ធនធានធម្មជាតិ និងការប្រែប្រួលអាកាសធាតុ។ គម្រោងថាមពលកកើតឡើងវិញនេះ នឹងអនុម័តរបៀបវារៈគម្រោងអគ្គិសនីចំនួន៥ សម្រាប់ពិភាក្សានិងអនុម័ត សម្រាប់សម័យប្រជុំគណៈរដ្ឋមន្រ្តីនៅថ...
អានបន្ថែមគម្រោងសង់ស្ថានីយបំប្លែងភក់បង្គន់ដំបូងគេនៅភ្នំពេញ សម្រេចបាន ៩០%ហើយ
គម្រោងស្ថាបនាស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ដំបូងគេនៅរាជធានីភ្នំពេញ សម្រេចការសាងសង់បានប្រមាណ ៩០% ហើយ។ នេះបើតាមការឱ្យដឹងរបស់ឯកឧត្តម នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងស្ថានីយប្រព្រឹត្តកម្មសំណល់ភក់បង្គន់ជំហានទី១នេះ នឹងឈានទៅសម្រេចការសាងសង់ ១០០% នៅចុងខែមេសា ហើយរដ្ឋបាលរាជធានីភ្នំពេញ គ្រោងនឹងដាក់សម្ពោធឱ្យប្រើប្រាស់ជាផ្លូវកានៅពាក់កណ្តាលខែឧសភាខាងមុខនេ...
អានបន្ថែមរយៈពេល៥ឆ្នាំ សៀមរាបទទួលបានគម្រោងអភិវឌ្ឍន៍ជាង ២ពាន់គម្រោង តម្លៃសរុបជាង ១ពាន់លានដុល្លារ
ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ ខេត្តសៀមរាបទទួលបានគម្រោងសាងសង់សរុបចំនួន ២.៣០៥ គម្រោង មានផ្ទៃក្រឡាសរុបចំនួន ២,១៩លានម៉ែត្រក្រឡា ក្រោមទុនវិនិយោគសរុបចំនួន ១.៥៨៤លានដុល្លារអាមេរិក។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ ឯកឧត្តមបានលើកឡើងថា មួយរយៈចុងក្រោយនេះខេត្តសៀមរាបមានការរីកចម្រើនគួរឱ្យកត់សម្គាល់លើអភិវឌ្ឍវិស័យសំណង់ ក្នុងនោះមានការអភិវឌ្ឍលើប្រភេទ...
អានបន្ថែមជប៉ុនផ្តល់ ១៦ម៉ឺនដុល្លារ សម្រាប់គម្រោងសង្គ្រោះបន្ទាន់ដល់គិលានដ្ឋាន១ ក្នុងខេត្តព្រះសីហនុ
រដ្ឋាភិបាលជប៉ុន បានផ្តល់ថវិកាចំនួន ១៦៦,៨៣៧ដុល្លារ សម្រាប់គម្រោងធ្វើលទ្ធកម្មរថយន្តសង្គ្រោះបន្ទាន់ និងរថយន្តពន្លត់អគ្គិភ័យដែលប្រើប្រាស់រួចសម្រាប់គិលានដ្ឋានមិត្តភាពកម្ពុជា-វៀតណាម ក្នុងខេត្តព្រះសីហនុ។ នេះបើតាមពិធីចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយ កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ គួរបញ្ជាក់ថា គម្រោងនេះ មានផ្តល់ជារថយន្តសង្គ្រោះបន្ទាន់ចំនួន២គ្រឿង និងរថយន្តពន្លត់អគ្គិភ័យចំនួន២គ្រឿង ដែលត្រូវបានកែសម្រួល ន...
អានបន្ថែមបារាំងបង្កើនទំហំហិរញ្ញប្បទានដល់ ២០០លានអឺរ៉ូ ដល់កម្ពុជា ខណៈ ២៥លានអឺរ៉ូ សម្រាប់អភិវឌ្ឍផ្លូវជនបទ
ទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) នឹងបង្កើនទំហំហិរញ្ញប្បទានសហប្រតិបត្តិការទេ្វដងដល់កម្ពុជា ពី ១០០ លានអឺរ៉ូ ទៅ ២០០ លានអឺរ៉ូ ក្នុងមួយឆ្នាំ និងបានបញ្ជាក់អំពីជំហរក្នុងបន្ថែមជូននូវទឹកប្រាក់ចំនួន ២៥លានអឺរ៉ូ ស្មើនឹងជាង ២៧លានដុល្លារអាមេរិក ជូនក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅទីជនបទ។ នេះបើតាមកិច្ចប្រជុំរវាងរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយឯកឧត្តមវង្សី វិស្សុត រដ្ឋមន្រ្តីប្រត...
អានបន្ថែមអាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ
ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣នេះ។ គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត...
អានបន្ថែមក្រុមហ៊ុន PTT ប្រកាសបោះទុន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មបន្ថែមនៅក្រៅប្រទេស
ក្រុមហ៊ុនសញ្ជាតិថៃ PTT ដែលធ្វើអាជីវកម្មលើការលក់ប្រេងឥន្ធនៈ និងលក់រាយបានប្រកាសពីគម្រោងបោះទុនវិនិយោគបន្ថែម ក្នុងទំហំទឹកប្រាក់ចំនួន ៩០០លានដុល្លារ ដើម្បីពង្រីកអាជីវកម្មរបស់ខ្លួន នៅក្នុងប្រទេសថៃ និងក្រៅប្រទេស។ អគ្គនាយកក្រុមហ៊ុន លោក Disathat Panyarachun បានឱ្យដឹងថា ៤៥ភាគរយនៃទឹកប្រាក់សរុបនឹងត្រូវបែងចែសម្រាប់ការពង្រីកហ្វ្រេនឆាយហាងកាហ្វេអាម៉ាហ្សូន និងហាងមាន់បំពង Taxas Chicken ខណៈទឹកប្រាក់ ២២ភាគរយទៀតសម្រ...
អានបន្ថែមរោងចក្រដំឡើងរថយន្តរបស់ជប៉ុន ISUZU បើកដំណើរការជាផ្លូវការនៅកំពង់ស្ពឺហើយ
រោងចក្រផ្គុំដំឡើងរថយន្ត អ៊ីស៊ូហ្ស៊ុ (ISUZU) តម្លៃជាង ៧លានដុល្លារ របស់ក្រុមហ៊ុន ខេ (ខេមបូឌា) ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ត្រូវបានសម្ពោធបើកដំណើរការជាផ្លូវការហើយ ក្រោមអធិបតីឯកឧត្តម សុខ ចិន្តាសោភា អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៣។ គម្រោងរោងចក្រនេះត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តកាលពីដើមឆ្នាំ២០២២កន្លងមក មានទីតាំងស្ថិតនៅតាម...
អានបន្ថែមអ្នកជំនាញចិនចង់វិនិយោគកែច្នៃសំរាមនៅភ្នំពេញទៅជាថាមពលអគ្គិសនី
ក្រុមហ៊ុនចិន មីហ្ស៊ុដា Mizuda Waste Management Co., Ltd. ដែលជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនចំនួន៣ ដែលកំពុងប្រតិបត្តិការសេវាប្រមូលសំរាមនៅរាជធានីភ្នំពេញ បានបង្ហាញបំណងចង់វិនិយោគលើការកែច្នៃសំរាមទៅជាថាមពលអគ្គិសនី បន្ថែមពីលើការងារដែលក្រុមហ៊ុនកំពុងអនុវត្តន៍រាល់ថ្ងៃ។ គម្រោងកែច្នៃសំរាម ទៅជាថាមពលអគ្គិសនីរបស់ក្រុមហ៊ុនត្រូវបានលើកឡើងដោយលោកអគ្គនាយកក្រុមហ៊ុន មីហ្ស៊ុដា លោក Shan Jian Ming ក្នុងឱកាស...
អានបន្ថែមត្រឹមឆ្នាំ២០២៣ ក្រុមហ៊ុនបោះមូលបត្រប្រមូលចំណូលបាន ៣០៧លានដុល្លារ សម្រាប់អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ
គិតត្រឹមដើមឆ្នាំ២០២៣ ក្រុមហ៊ុនឯកជនទាំងអស់ ដែលបានបោះផ្សាយមូលបត្រកម្មសិទ្ធនៅក្នុងទីផ្សារកម្ពុជា អាចប្រមូលទុនពីទីផ្សារមូលបត្របានចំនួនប្រមាណ ៣០៧លានដុល្លារអាមេរិក ដោយទុនទាំងនោះត្រូវបានប្រើប្រាស់សម្រាប់ការអភិវឌ្ឍលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា។ នេះបើយោងតាមរបាយការណ៍ចេញផ្សាយដោយនិយតករមូលបត្រកម្ពុជា (SERC) នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣។ របាយការណ៍ខាងលើបានឱ្យដឹងថា សាច់ប្រាក់ទាំងអស់នោះត្រូវបានប្រើ...
អានបន្ថែម