ស្ថានីយសូឡាអណ្តែតទឹកខ្នាតយក្សដំបូងបង្អស់នៅសិង្ហបូរីបើកដំណើរការជាផ្លូវការហើយ

បន្ទាប់ពីការសាងសង់អស់រយៈពេលជាង១ឆ្នាំ សិង្ហបុរីបានបើកដំណើរការស្ថានីយផលិតថាមពលពីពន្លឺព្រះអាទិត្យ (សូឡា) អណ្តែតទឹកខ្នាតធំដំបូងបង្អស់ ទំហំ ៤៥ហិកតា នៅឯអាងស្តុកទឹក Tengeh។ នេះបើយោងតាមសារព័ត៌មាន GCR កាលពីចុងខែកក្កដា។

រោងចក្រសូឡាអណ្តែតទឹកនេះ មានទំហំធំស្មើនឹងទីលានបាល់ទាត់ដល់ទៅ ៤៥ ដងឯណោះ ដែលមានបន្ទះសូឡាសរុបចំនួន ១២២ ០០០ បន្ទះ និងអានុភាពថាមពល ៦០មេហ្កាវ៉ាត់។

គម្រោងនេះចាត់ទុកថា ជាគម្រោងមួយក្នុងចំណោមរោងចក្រសូឡាអណ្តែតទឹកសាបធំជាងគេបំផុតនៅលើពិភពលោក ខណៈថាមពលពីរោងចក្រនឹងត្រូវប្រើដើម្បីផ្គត់ផ្គង់ថាមពលរោងចក្រប្រព្រឹត្តកម្មទឹកចំនួន ៥កន្លែង។

លើសពីនេះ គម្រោងនេះក៏អាចផ្គត់ផ្គង់អគ្គិសនីបៃតងដល់ផ្ទះចំនួន ១៦,០០០ខ្នង ដែលអាចបន្ថយការបញ្ចេញកាបូនប្រមាណ ៣២០០ តោនក្នុងមួយឆ្នាំ ឬស្មើនឹងការដកយករថយន្តចំនួន ៧,០០០គ្រឿងចេញពីផ្លូវ។

រោងចក្រនេះទៀតសោត នឹងចូលរួមចំណែក ៧% នៃតម្រូវការថាមពលសរុបប្រចាំឆ្នាំរបស់សិង្ហបុរី។

គួរបញ្ជាក់ផងដែរ គម្លាតរវាងបន្ទះសូឡានៅលើទឹក គឺធំគ្រប់គ្រាន់ ដើម្បីឱ្យមានលំហូរខ្យល់ និងពន្លឺព្រះអាទិត្យ ដើម្បីទ្រទ្រង់ជីវិតសត្វ និងរុក្ខជាតិក្នុងទឹក ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រមណីយដ្ឋានខ្នាតយក្សនៅឥណ្ឌាថ្មីមួយត្រូវបានសាងសង់ដោយប្រើ AI និង Digital Twin

ក្រុមហ៊ុន AVS ENGINEERS និង ISID STRUCTURES បានបញ្ចប់កា […]

Viscan បំលែងគម្រោងពង្រីកផ្លូវល្បឿនលឿន B29 ដោយប្រើបច្ចេកវិទ្យា Digital Twin

ក្រុមហ៊ុន Viscan GmbH បានបំលែងប្រព័ន្ធការងារ Reality Ca […]

AI អាចព្យាករណ៍បញ្ហា និងឱកាសបរាជ័យនៃសំណង់នានាបានមុនបើកការដ្ឋានទៅទៀត

បច្ចេកវិទ្យាវិភាគដែលប្រើ បញ្ញាសិប្បនិម្មិត (AI) កំពុងជួ […]

Bentley បង្ហាញពីកំណើនហិរញ្ញវត្ថុដ៏រឹងមាំ ព្រមទាំងបន្ដជំរុញការអភិវឌ្ឍ AI សម្រាប់សំណង់

Bentley Systems បានរាយការណ៍ពីលទ្ធផលហិរញ្ញវត្ថុដ៏រឹងមាំស […]

ក្រៅពីសំណង់៖ Digital Twin អាចប្រើក្នុងវិស័យអវកាស សុខភាព បេតិកភណ្ឌ និងរៀបចំក្រុង

និស្សិតស្រាវជ្រាវជំនាន់ថ្មីនៅសាកលវិទ្យាល័យ Louisiana St […]