ព័ត៌មានសំណង់
ថៃសង់ទីក្រុងអាកាសចរណ៍តម្លៃជិត ៩ពាន់លានដុល្លារភ្ជាប់ព្រលានយន្តហោះធំៗ៣
រដ្ឋាភិបាលថៃនឹងចាប់ផ្តើមដំណើរការសាងសង់គម្រោងទីក្រុងអាកាសចរណ៍ភាគបូព៌ា ដោយផ្តោតលើអាកាសយានដ្ឋាន U-Tapao Airport ក្រោមទុនវិនិយោគចំនួនជាង ៨,៨២ ពាន់លានដុល្លារអាមេរិក នៅដើមឆ្នាំ២០២៣នេះ។ អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោកស្រី Tipanan Sirichana បានលើកឡើងនៅថ្ងៃទី២៧ ខែមករា ថា គម្រោងនេះគ្របដណ្តប់លើផ្ទៃដី ១.០៤០ ហិកតា នៅក្នុងស្រុក Ban Chang ហើយត្រូវការទុនវិនិយោគចំនួន ២៩០ ពាន់លានបាតក្នុងទម្រង់នៃភាពជាដៃគូសាធារណៈ និង...
អានបន្ថែមមូលបត្ររដ្ឋដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារ ដើម្បីកៀងគរមូលធននាពេលអនាគត
រាជរដ្ឋាភិបាលកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋ ដំណាក់កាលដំបូង ជាការសាកល្បងយន្តការទីផ្សារមូលបត្រ ដើម្បីកៀងគរមូលធនពីទីផ្សារក្នុងស្រុក នាពេលអនាគត។ ថ្លែងក្នុងវេទិកាសាធារណៈ ស្តីពីគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ កាលពីថ្ងៃទី២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការប្រចាំការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើ...
អានបន្ថែមម៉ាឡេស៊ីសន្យាកៀងគរធុរជននិងទេសចរម៉ាឡេស៊ីមកវិនិយោគនៅខេត្តព្រះសីហនុឱ្យបានច្រើន
តំណាងប្រទេសម៉ាឡេស៊ីបានសន្យាកៀងគរនាំយកអ្នកធុរកិច្ច និងអ្នកទេសចរជនជាតិម៉ាឡេស៊ីមកទស្សនា និងវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដោយថ្នាក់ដឹកនាំរដ្ឋបាលខេត្តលើកទឹកចិត្តមកវិនិយោគលើគ្រប់វិស័យ ខណៈខេត្តព្រះសីហនុមានសក្តានុពលគ្រប់វិស័យ។ លោក ដុតុ អិលដេន ហ៊ូស៊ៃនី ម៉ានហាស៊ុន ឯកអគ្គរដ្ឋទូត នៃស្ថានទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានថ្លែងអំណរគុណរដ្ឋបាលខេត្តព្រះសីហនុ ដែលបានជួយសម្របសម្រួលប្រជាពលរដ្ឋម៉ាឡេស៊ីដែលបានមកធ្វើការនៅក្នុ...
អានបន្ថែមរដ្ឋត្រៀមដីប្រវែង ១៦ គ.ម សង់សួនច្បារទុកជាប្រវត្តិសាស្ត្រ តាមបណ្តោយដងទន្លេសាប
រដ្ឋបាលខេត្តកំពង់ឆ្នាំ បានត្រៀមដីប្រវែង ១៦ គីឡូម៉ែត្រតាមបណ្តោយដងទន្លេសាប ដើម្បសាងសង់សួនច្បារសាធារណៈ ទុកជាប្រវត្តិសាស្ត្រ ក្រោយជម្លៀសប្រជាពលរដ្ឋជាង ៥០០គ្រួសារ ដែលរស់នៅជាប់មាត់ទន្លេនេះ។ នេះបើតាមសន្និសីទសារព័ត៌មានស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣។ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់ក្នុងសន្និសីទឱ្យដឹ...
អានបន្ថែមអន្តរក្រសួង កំពុងដាក់គោលដៅទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍អគារជាប់គាំងនៅព្រះសីហនុ
គណៈកម្មាធិការអន្តរក្រសួងទទួលបន្ទុកដោះស្រាយអគារជាប់គាំងនៅខេត្តព្រះសីហនុ បានដាក់ចេញក្របខណ្ឌគោលនយោបាយដើម្បីដោះស្រាយអគារជាប់គាំងជាង ១ពាន់អគារនៅខេត្តព្រះសីហនុ តាមរយៈទាក់ទាញវិនិយោគថ្មីៗ មកអភិវឌ្ឍន៍បញ្ចប់អគារជាប់គាំងទាំងអស់ ដោយផ្តល់ការលើកទឹកចិត្តពន្ធដារ និងដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ។ គណៈកម្មាធិការ បានសម្រេចចេញនូវសេចក្តីព្រាងនេះ ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២២កន្លងទៅ។ នេះបើយោងតា...
អានបន្ថែម២០២៣ ខេត្តកំពង់ឆ្នាំងមានគម្រោងអាទិភាពហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ៣
រដ្ឋបាលខេត្តកំពង់ឆ្នាំងនឹងទទួលបានគម្រោងហេដ្ឋារចនាសម្ព័ន្ធចំនួន៣ ដែលរំពឹងនឹងក្លាយជាចលករជំរុញវិស័យដឹកជញ្ជូននៅក្នុងខេត្ត។ ក្នុងនោះ គម្រោងមួយត្រូវបានរដ្ឋាភិបាលអនុម័តរួចរាល់ហើយ ខណៈគម្រោងចំនួន២ទៀតកំពុងរង់ចាំការអនុម័ត។ លោក ស៊ុន សុវណ្ណរិទ្ធ អភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន ស្ដីពី "ភាពជោគជ័យក្នុងរយៈពេល ៥ឆ្នាំកន្លងមក" របស់រដ្ឋបាលខេត្តកំពង់ឆ្នាំង នៅថ្ងៃទី២៦ ខែមករា ឆ្ន...
អានបន្ថែមគម្រោងសង់ប្រព័ន្ធទឹកស្អាតថ្មី នៅបាត់ដំបងតម្លៃជាង ២៩លានដុល្លារ ចាប់ផ្តើមហើយ
គម្រោងសាងសង់ប្រព័ន្ធទឹកស្អាតថ្មីមួយនៅខេត្តបាត់ដំបង ដែលមានទឹកប្រាក់ប្រមាណ ២៩,៨៧ លានដុល្លារអាមេរិក បើកការដ្ឋានសាងសង់ជាផ្លូវការហើយ។ នេះបើតាមពិធីបើកការដ្ឋានសាងសង់ក្រោមអធិបតីភាពឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣។ គម្រោងសាងសង់នេះ ស្ថិតក្រោមគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យខេត្ត (Provin...
អានបន្ថែមរដ្ឋគ្រោងសង់អគារអន្តេវាសិកនៅរាជធានី និងខេត្ត ឱ្យច្រើនបន្ថែមទៀតសម្រាប់និស្សិតស្រី
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានគម្រោងសាងសង់អគារអន្តេវាសិកសម្រាប់និស្សិតស្ត្រី និងនិស្សិតក្រីក្របន្ថែមទៀត ដើម្បីជាការលើកទឹកចិត្ត និងជំរុញនិសិ្សតស្រីទាំងអស់ បានស្នាក់នៅ និងបន្តការរៀនសូត្រឱ្យបានខ្ពង់ខ្ពស់។ នេះបើតាមប្រសាសន៍របស់សម្ដេចនាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី២៦ ខែមករា ២០២៣។ នាឱកាសនោះ សម្ដេចបានលើកឡើងថា៖«ខណៈចំនួនស្ត្រីនៅឧត្តមសិក្សាមានការធ្លាក់ចុះ ហេតុនេះខ្ញុំកំពុងពិចារណាកសាងអន្តេវា...
អានបន្ថែមក្រសួង៖ ការបើកឡើងវិញនៃសេដ្ឋកិច្ចចិន នឹងចូលរួមជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា
មន្រ្តីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លើកឡើងថា កាបើកប្រទេសចិន នឹងចូលរួមចំណែកខ្លាំងដល់កំណើនសេដ្ឋកិច្ចកម្ពុជា តាមរយៈការវិនិយោគពីបរទេស ពីប្រទេសចិន និងទេសចរណ៍ ខណៈដែលFDI ពីប្រទេសចិននៅកម្ពុជា តំណាងប្រមាណ ៤២ភាគរយនៃវិនិយោគសរុប កាលពីឆ្នាំ២០២២។ ក្នុងវេទិកាសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូហិរញ្ញវត្ថុ និងច្បាប់ថវិការឆ្នាំ ២០២៣ នៅថ្ងៃទី ២៥ ខែមករា ឯកឧត្តម វង្សី វិស្សុត រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋម...
អានបន្ថែមរដ្ឋជំរុញអនុវត្តគម្រោងគ្រប់គ្រងសំរាម ដើម្បរៀបចំខេត្តនេះឱ្យសមជាទីក្រុងទេសចរណ៍ដ៏ល្បីរបស់ពិភពលោក
រដ្ឋបាលខេត្តសៀមរាប កំពុងជំរុញអនុវត្តគម្រោងការលើកកម្ពស់ការគ្រប់គ្រងសំរាម សំណង់រឹងនៅតាមទីប្រជនក្នុងទីក្រុង នៃបណ្តាប្រទេសនៅអាស៊ាន (AMUSE) ដែលនេះជាផែនការមួយជួយជំរុញនិងលើកកម្ពស់សោភ័ណភាពក្រុងសៀមរាបឱ្យសក្កិសមជាទីក្រុងទេសចរណ៍ដ៏ល្បីល្បាញរបស់ពិភពលោក។ នេះបើតាមសិក្ខាសាលារៀបចំផែនការសម្រាប់គម្រោងនេះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣។ គម្រោងនេះ ទទួលបានកិច្ចសហប្រតិបត្តិការពីក្រសួងបរិស្ថាន និងភ្នាក់ងារប្រតិបត្ត...
អានបន្ថែម