ព័ត៌មានសំណង់
សិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤
សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។ កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក...
អានបន្ថែមថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនតម្លៃ ១២ពាន់លានដុល្លារ ត្រឹមឆ្នាំ២០២៨
ថៃប្តេជ្ញានឹងបញ្ចប់ការសាងសង់ផ្លូវរថភ្លើងល្បឿនលឿនភ្ជាប់ទៅនឹងខេត្តយូណានប្រទេសចិន ដែលបានពន្យារការសាងសង់អស់រយៈពេលជាយូរមកហើយនោះ ឱ្យរួចត្រឹមឆ្នាំ២០២៨។ នេះបើតាមការចុះផ្សាយរបស់សារពត៌មាន Bloomberg កាលពីថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០២២។ ចំពោះការសន្យានេះ ថៃនឹងសាងសង់ឱ្យចប់ដំណាក់កាលទី១ និងដាក់ឱ្យសាកល្បងក្នុងឆ្នាំ២០២៦ និងសម្ពោធប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំបន្ទាប់។ គម្រោងដ៏ធំនេះត្រូវបានចំណាយថវិកាប្រ...
អានបន្ថែមអឺរ៉ុបបោះទុន ៨ពាន់លានដុល្លារសង់ទំនប់អគ្គិសនីខ្ពស់ជាងគេលើពិភពលោក ដើម្បីបង្អាក់ឥទ្ធិពលថាមពលរបស់រុស្ស៊ី
សហភាពអឺរ៉ុបគ្រោងសង់ទំនប់វារីអគ្គិសនីដ៏ធំនិងខ្ពស់ជាងគេបំផុតលើពិភពលោកនៅក្នុងប្រទេសតាជីគីស្ថាន នេះបើយោងតាមសារព័ត៌មានរ៉យទ័រ កាលពីថ្ងៃទី០៦ កក្កដា ២០២២។ សហភាពអឺរ៉ុបធ្វើបែបនេះគឺចង់ជួយអាស៊ីកណ្តាលឱ្យកាត់បន្ថយការពឹងផ្អែកលើថាមពលរបស់រុស្ស៊ី ដែលនេះក៏ជាការឆ្លើយតបទៅនឹងគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវរបស់ចិន។ គម្រោងដ៏ធំនេះ ត្រូវបានគេរំពឹងថានឹងចំណាយទុនប្រមាណជា ៨០០០លានដុល្លារអាមេរិក ដែលក្នុងនោះ ៣០០០លានដុល...
អានបន្ថែមសម្តេចតេជោ៖ រដ្ឋចំណាយលើការខាតបង់អគ្គិសនីប្រមាណ ១០០លានដុល្លារ ក្នុងឆ្នាំនេះ
រដ្ឋាភិបាលកម្ពុជា បានប៉ាន់ប្រមាណថា ក្នុងឆ្នាំ២០២២នេះ កម្ពុជាអាចនឹងខាតបង់ថវិកាជាតិប្រមាណជា ១០០លានដុល្លារ លើថាមពលអគ្គិសនី នេះគឺដោយសារតែការឡើងថ្លៃនៃតម្លៃប្រេងឥន្ធនៈ ដែលបណ្តាលមកពីវិបត្តិសង្គ្រាមរុស្សុី-អ៊ុយក្រែន ។ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងកាលទី០៦ កក្កដា ថាការវិនិយោគលើថាមពលអគ្គិសនីបានឈានចូលដល់ការខាតបង់ហើយ តែរាជរដ្ឋាភិបាលមិនបានដំឡើងថ្លៃទេ ព្រោះមិនចង់ឱ្យប៉ះពាល់ដល់ការចំណាយរបស់ប្រជាពលរដ្ឋ។ «បើគ្ម...
អានបន្ថែមផែនការធំ! ចិនគ្រោងចាយ ១,៥ ទ្រីលានដុល្លារ សង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃ ១៣០០គម្រោង
សហគ្រាសគ្រប់គ្រងរដ្ឋរបស់ចិន បានបង្ហាញផែនការចង់វិនិយោគប្រមាណ ១,៥ ទ្រីលានដុល្លារ (១៥០០ពាន់លានដុល្លារ) សាងសង់ហេដ្ឋារចនាសម្ព័ន្ធឆ្លាតវៃជាង ១៣០០ គម្រោង ទូទាំងប្រទេសពីឆ្នាំ ២០២១ ដល់ឆ្នាំ ២០២៥ ទិសដៅជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព។ យោងតាមរបាយការណ៍របស់ China Daily ចេញផ្សាយកាលពីខែមិថុនា គម្រោងទាំងនោះមិនមែនធម្មតាដូចជាផ្លូវដែក ផ្លូវថ្នល់ និងផ្លូវទឹកទេ ប៉ុន្តែជាគម្រោងហេដ្ឋារចនាសម្ព័ន្ធដែល ផ្អែកលើបច្ចេកវ...
អានបន្ថែមគម្រោងស្តារទំនប់ដ៏សំខាន់បីនៅមណ្ឌលគីរី រួមចំណែកក្នុងផែនការមេវិស័យទេសចរណ៍ខេត្តមណ្ឌលគិរី
គម្រោងជួសជុល និង ស្តារឡើងវិញនូវប្រភពទឹកដ៏សំខាន់ ៣កន្លែង នៅខេត្តមណ្ឌលគីរី បានបង្ហាញនូវវឌ្ឍនភាពការងាររបស់ខ្លួនដើម្បីគាំទ្រដល់ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ក្នុងខេត្តមណ្ឌលគិរី។ នេះបើយោងតាមពិធីផ្សព្វផ្សាយសមាសភាពគណៈកម្មាធិការដឹកនាំអនុវត្តផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី ឆ្នាំ២០២១-២០៣៥ កាលពីថ្ងៃទី ០៤ កក្កដា ២០២២ នៅសណ្ឋាគារពេជ្រាដា ខេត្តមណ្ឌលគិរី៖ តាមរយៈក្រសួងធនធានទឹក និងឧតុនិយម ដើម្បីចូលរួមគ...
អានបន្ថែមក្រុមហ៊ុនយក្សអាមេរិកឈ្នះការដេញថ្លៃ ខ្សែរថភ្លើងដ៏ធំនិងវែងបំផុតរបស់សិង្ហបុរី
ក្រុមហ៊ុនវិស្វកម្មដ៏ធំរបស់អាមេរិក Jacobs បានឈ្នះការដេញថ្លៃដើម្បីដើរតួយ៉ាងសំខាន់ គឺជាអ្នកប្រឹក្សាលើការរចនាប្លង់ការសាងសង់ស្ថានីយ៍ Tavistock និងផ្លូវរូងក្រោមដីក្នុងដំណាក់កាលដំបូងនៃខ្សែរថភ្លើងឆ្លងកាត់កោះធំ (MRT) របស់ប្រទេសសិង្ហបុរី។ កិច្ចសន្យាតម្លៃ ៣០២លានដុល្លារអាមេរិក នេះគឺជាផ្នែកដ៏សំខាន់មួយនៃខ្សែរថភ្លើងក្រោមដី ២៩គីឡូម៉ែត្រ ដែលនឹងក្លាយជាផ្លូវធំបំផុត និងវែងបំផុតរបស់ប្រទេសសិង្ហបុរី ដែលតភ្ជាប់គ្រប់ផ្...
អានបន្ថែមADB អនុម័តកម្ចីដ៏ធំបំផុតនៅអាស៊ីប៉ាស៊ីហ្វិក សម្រាប់គម្រោងផ្លូវដែកនៅហ្វីលីពីន
ធនាគារអភិវឌ្ឍន៍អាស៊ីបានប្រកាសពីការអនុម័តប្រាក់កម្ចីចំនួន 4.3 ពាន់លានដុល្លារអាមេរិកសម្រាប់ការសាងសង់គម្រោងផ្លូវដែកប្រវែង 55គីឡូម៉ែត្រខាងត្បូងរវាង Metro Manila និង Calamba នៅប្រទេសហ្វីលីពីន។ គម្រោងនេះនឹងរួមបញ្ចូលស្ថានីយចំនួន ១៨ និងផ្លូវរូងក្រោមដីដែលតភ្ជាប់ជាផ្លូវបំបែកជាមួយរថភ្លើងក្រោមដី Metro Manila ដែលបានគ្រោងទុក។ ទីបំផុតផ្លូវមួយខ្សែនេះនឹងក្លាយជាផ្នែកមួយនៃផ្លូវរថភ្លើង North-South Commuter Rail...
អានបន្ថែមហ្វីលីពីនខិតកាន់តែកៀកនៃការបង្កើតគម្រោងថាមពលព្រះអាទិត្យដ៏ធំបំផុតរបស់ពិភពលោក
ក្រុមហ៊ុន Solar Philippines បានដាក់សំណើដើម្បីចុះកិច្ចសន្យានៃគម្រោង ១០ ជីហ្គាវ៉ាត់ដែលជាការគ្រោងទុករបស់ខ្លួន រួមទាំងគម្រោងថាមពលសូឡាធំជាងគេលើពិភពលោកផងដែរ ខណៈប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ស្វែងរកប្រភពថាមពលដើម្បីឆ្លើយបតទៅនឹងតម្រូវការអគ្គិសនីដែលកំពុងកើនឡើង ស្របពេលប្រទេសនេះ កំពុងងាកចេញពីប្រភពថាមពលដុតធ្យូងថ្ម។ ប្រធានាធិបតីហ្វីលីពីនលោក Leandro Leviste បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា រោងចក្រដែលបានគ្រោងទុក...
អានបន្ថែមរថយន្ត ៤ម៉ាកថ្មីទៀត នឹងបង្កើតរោងចក្រដំឡើងលើទឹកដីកម្ពុជា
ក្រៅពីរថយន្ត Ford នៅមានរថយន្តម៉ូដែលថ្មីចំនួន ៤ទៀត នឹកបើករោងចក្រដំឡើងរថយន្តនៅក្នុងប្រទេសកម្ពុជា។ ទីតាំងរោចចក្រថ្មីនេះ នឹងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស Cam MJ Industrial Park ផ្លូវជាតិលេខ៣ ក្នុងភូមិអង្រ្គង ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ១៥,៦លានដុល្លារអាមេរិក នេះបើយោងតាមការចេញផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) កាលពីថ្ងៃទី ១៧ មិថុនា នេះ។ រថយន្តទាំង ៤ម៉ាកនេះ ...
អានបន្ថែម