ព័ត៌មានសំណង់
កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង
ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំដែនឡាវនឹងផ្លាស់ប្តូរព័ស្តុភារកម្មក្នុងតំបន់ និងពង្រឹងបណ្តាញពាណិជ្ជកម្មឆ្លងដែន ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង ដោយចាប់ផ្តើមពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើង...
អានបន្ថែមBentley និង NXT BLD រួមានគ្នាផ្ដល់ជំនួយ ៣លានដុល្លារដល់វិស្វករច្នៃប្រឌិតជំនាន់ថ្មី
Bentley Systems និង NXT BLD បានសហការគ្នាបង្កើតកម្មវិធីមួយឈ្មោះថា NXT Activate ដែលជាកម្មវិធីជម្រុញ និងគាំទ្រដល់អ្នកច្នៃប្រឌិតទាក់ទងនឹងវិស័យសំណង់ជំនាន់ក្រោយជុំវិញពិភពលោក។ កម្មវិធីនេះមានទំហំទឹកប្រាក់ ៣លានដុល្លារ ដែលនឹងផ្ដល់ជូនក្រុមហ៊ុន Startups កំពុងបង្កើតកម្មវិធីកុំព្យូទ័រថ្មីៗទាក់ទងនឹងវិស័យស្ថាបត្យកម្ម វិស្វកម្ម និងការសាងសង់។ កម្មវិធីនេះមានរយៈពេល ៣ឆ្នាំនេះ ដែលនឹងជ្រើសរើសក្រុមក្រុមហ៊ុន Startup...
អានបន្ថែមរដ្ឋសិក្សាលើសំណើគម្រោងថ្មីចំនួន៧ ក្នុងទុនវិនិយោគសរុបប្រមាណ ៤៥០លានដុល្លារ
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាវាយតម្លៃគំនិតផ្តួចផ្តើមសំខាន់ៗចំនួនប្រាំពីរ ដែលគ្របដណ្តប់លើហេដ្ឋារចនាសម្ព័ន្ធថាមពលបៃតង កសិ-ឧស្សាហកម្ម និងផលិតកម្ម ដើម្បីបង្កើតការងាររាប់រយកន្លែង រាជរដ្ឋាភិបាល តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ចំនួន ៧គម្រោង ក្រោមទុនវិនិយោគ ៤៥០លានដុល្លារអាម៉េរិក។ នេះបើយោងតាមកិ...
អានបន្ថែមជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម
បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្លារដល់កម្ពុជា រដ្ឋាភិបាលជប៉ុនក៏បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨លានដុល្លារអាមេរិក ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម សំដៅជួយពង្រឹងប្រព័ន្ធអប់រំ និងគ្រូបង្រៀននៅកម្ពុជា។ (អានបន្ថែម) សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន បានធ្វើឡើ...
អានបន្ថែមតើអ្នកជំនាញផ្នែកសំណង់មានវិធីសាស្ដ្រអ្វីដើម្បីទប់ទល់នឹងបាតុភូត El Niño ឆ្នាំ ២០២៦ នេះ?
ដើម្បីទប់ទល់នឹងបាតុភូត Super El Niño ដែលនឹងគំរាមកំហែងពិភពលោកខ្លាំងក្នុងឆ្នាំ ២០២៦ នេះ ក្រុមហ៊ុនសំណង់ជាច្រើន ពិសេសផ្នែកផ្គត់ផ្គង់បណ្ដាញអគ្គិសនី កំពុងផ្លាស់ប្តូរចេញពីការប្រើវិធីសាស្ដ្រទាល់តែខូចទើបជួសជុលបែបធម្មតាៗ មកជាការការពារមុនបញ្ហាកើតឡើងដោយប្រើទិន្នន័យឌីជីថលតាមរយៈកម្មវិធីរបស់ Bentley Systems។ នៅក្នុងឆ្នាំ ២០២៥ ក្រុមហ៊ុនអគ្គិសនីកំពុងប្រឈមមុខនឹងគ្រោះថ្នាក់ថ្មីមួយពីអាកាសធាតុដែលទាយមិនដឹង ពោលគឺការ...
អានបន្ថែមBentley មានកំណើនប្រាក់ចំណេញដ៏រឹងមាំក្នុងត្រីមាសទី១ ដែលជំរុញដោយ AI
Bentley Systems ដែលជាក្រុមហ៊ុនបង្កើតកម្មវិធីសំណង់ឌីជីថលឈានមុខគេលើពិភពលោក បានចាប់ផ្តើមឆ្នាំ២០២៦ ជាមួយនឹងសន្ទុះហិរញ្ញវត្ថុដ៏ខ្លាំង ដោយបានរាយការណ៍ពីចំណូលសរុបចំនួន ៤២៤,២ លានដុល្លារ។ តួលេខនេះ គឺជាការកើនឡើង ១៤,៥% ធៀបនឹងឆ្នាំមុននេះ ដែលភាគច្រើនត្រូវបានជំរុញដោយសេវាកម្ម subscription និងតម្រូវការដ៏ខ្លាំងក្លានៅក្នុងផ្នែកធនធាន និងវិស័យសាធារណការ។ របាយការណ៍នេះក៏បានបង្ហាញថា អ្នកជំនាញទូទាំងសកលលោក កំពុងមានភាព...
អានបន្ថែមទំនប់អាងទឹកសួង៧៨ អាចស្រោចស្រពជាង៣០០០ហិចតា នៅខេត្តសៀមរាប សង់បាន៥៧%
ទំនប់អាងទឹកសួង៧៨ ខេត្តសៀមរាប ដែលមានសត្ថភាពស្រោចស្រពទឹកទាំងរដូវប្រាំង និងវស្សាប្រមាណជាង៣០០០ហិចតា សាងសង់សម្រេចបានប្រមាណ ៥៧ %ហើយ។ នេះបើយោងតាមលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្មក្រសួងធនធានទឹក និងឧតុនិយម ក្នុងឱកាសចុះពិនិត្យវឌ្ឍនភាពការងារជូសជុលទំនប់អាងទឹកសួង៧៨ កាលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៦។ លោក ថាំង វីយុទ្ធដា បានឱ្យដឹងថា ទំនប់អាងទឹកសួង៧៨ (ជំហាន៣ តចប់) ដែលស្ថិតនៅក្នុងឃុំស្ពានត្នោត ស្រុកជីក្រែង...
អានបន្ថែមតើមានអ្វីថ្មីក្នុងកម្មវិធី iTwin Engage របស់ក្រុមហ៊ុន Bentley?
Bentley Systems បានដាក់បង្ហាញ iTwin Engage ដែលជាកម្មវិធីថ្មីដ៏មានប្រសិទ្ធភាព ដែលអាចបំប្លែងទិន្នន័យហេដ្ឋារចនាសម្ព័ន្ធដ៏ស្មុគស្មាញ ឱ្យទៅជាទិដ្ឋភាពដូចពិតមួយសម្រាប់បង្ហាញដល់ទៅមនុស្សទូទៅបានដោយងាយ។ នេះមានន័យថាអ្នកដែលមិនមែនជាវិស្វករ ឬអ្នកគ្មានចំណេះដឹងផ្នែកសំណង់សោះ ក៏អាចយល់ពីគម្រោងដោយងាយបានដែរ។ ជាទូទៅ ក្រុមការងារហេដ្ឋារចនាសម្ព័ន្ធតែងតែជួបការលំបាកទាក់ទងនឹងការបង្ហាញគម្រោងដល់ភាគីពាក់ព័ន្ធដែលគ្មានចំណះដឹងផ្...
អានបន្ថែមប្រឡាយស្វាយមាសខេត្តកំកំពង់ចាម សមត្ថភាពស្រោចស្រពជាង ៩០០ហិកតា ស្តារបាបាន ៥៥%
ប្រឡាយស្វាយមាស ដែលស្ថិតនៅក្នុងខេខេត្តកំកំពង់ចាម មានសមត្ថភាពស្រោចស្រពជាង៩០០ហិកតា សម្រេចបាន ៥៥% ហើយ។ នេះបើយោងតាមលោក ថាំង វីយុទ្ធដា ប្រធាននាយកដ្ឋានវិស្វកម្ម នៃក្រសួងធនធានទឹក និងឧតុនិយមក្នុងពេលអអញ្ជើញចុះពិនិត្យវឌ្ឍនភាពការងារផ្ទាល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦។ ប្រឡាយស្វាយមាស មានទីតាំងស្ថិតក្នុងភូមិសាស្ត្រឃុំសំពងជ័យ ស្រុកជើងព្រៃ និងឃុំបឹងណាយ ស្រុកព្រៃឈរ ខេត្តកំពង់ចាម។ គម្រោងស្តារប្រឡាយស្វាយមាសដែលមានប្រ...
អានបន្ថែមគម្រោងពង្រីករោងចក្រផលិតទឹកស្អាតបាក់ខែងជំហាន៣ សាងសង់សម្រេចបាន ៧០%
វឌ្ឍនភាពការងារជំហានទី៣ សម្រេចបានជាង ៧០% ខណៈកម្ពុជាពង្រីកហេដ្ឋារចនាសម្ព័ន្ធសេវាសាធារណៈដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចយ៉ាងរហ័ស ការដ្ឋានសាងសង់រោងចក្រផលិតទឹកស្អាតបាក់ខែង ជំហានទី៣ បានឈានដល់សមិទ្ធផលដ៏សំខាន់មួយទៀត ដោយបច្ចុប្បន្នគម្រោងនេះត្រូវបានបញ្ជាក់ថាសម្រេចការងារបានជាង ៧០%ហើយ។ ការពង្រីកហេដ្ឋារចនាសម្ព័ន្ធនេះ នឹងដើរតួនាទីយ៉ាងសំខាន់ក្នុងការលើកកម្ពស់សមត្ថភាពចែកចាយទឹកស្អាតនៅក្នុងរាជធានី ព្រមទាំងធានាបាននូវស...
អានបន្ថែម