រដ្ឋប្រកាស៖ អគារជាប់គាំងចំនួន ៤០ នៅព្រះសីហនុ កំពុងដំណើរការសាងសង់ឡើងវិញ

អគារជាប់គាំងចំនួន ៤០ ក្នុងចំណោមអគារទាំងអស់ ១០១អគារ បាននឹងកំពុងសាងសង់ឡើងវិញ ក្រោយទទួលបានការលើកទឹកចិត្តពិសេសពីរដ្ឋាភិបាលកម្ពុជា។​ នេះបើតាមការលើកឡើងរបស់លោក ម៉ាង ស៊ីណេត អភិបាលនៃគណៈអភិ​បាលខេត្តព្រះសីហនុ កាលពីពេលថ្មីៗនេះ។

លោកបានឱ្យដឹងថា បញ្ហាជាប់គាំងសំណង់អគារនៅខេត្តព្រះសីនុ កើតឡើងដោយសារកត្ដាវិបត្ដិកូវីដ១៩ ដែលម្ចាស់អភិវឌ្ឍន៍មិនបានត្រឡប់មកបន្ដគម្រោងវិញ។ ប៉ុន្ដែនៅពេលដែលប្រមុខរាជរដ្ឋាភិបាល បានដាក់ចេញនូវគោលនយោបាយជំរុញការវិនិយោគខេត្ដព្រះសីហនុឆ្នាំ២០២៤ នេះជាការបំពេញបែបបទនីតិវិធីនៃការចុះបញ្ជីត្រូវបានសម្រួ​ល រួមទាំងផ្នែកពន្ធក៏ត្រូវបានលើកទឹកចិត្ដជាច្រើនផងដែរ។

លោកបានបន្តថា ជាមួយនឹងគោលនយោបាយនេះ អគារចំនួន៤០បាននិងកំពុងដំណើរការសាងសង់ឡើងវិញ ខណៈអគារចំនួន៧បានសាងសង់រួចរាល់ ក្នុងចំណោមអគារជាប់គាំងសរុបចំនួន១០១ ដែលបានសម្របសម្រួលឱ្យវិនិយោគបន្ត។​

ឯកឧត្តមបានបន្ថែមថា ចំពោះរោងចក្រផលិតសូឡាដើម្បីនាំចេញទៅទីផ្សារអឺរ៉ុប គឺក្រុមការងារពិសេស និងរដ្ឋបាលខេត្តព្រះសីហនុ បានជួយសម្របសម្រួលការងារជាច្រើន ពាក់ព័ន្ធនឹងទំនិញចេញ-ចូល ដែលកកស្ទះ ធ្វើយ៉ាងណាឱ្យ​ទំ​និ​ញអាចនាំចេញបានលឿន ដើម្បីឱ្យស្របតាមគោលនយោបាយរបស់ប្រមុខរាជរដ្ឋាភិបាលដែលបានដាក់ចេ​ញ​ សំ​ដៅចាប់ផ្តើមការសាងសង់អគារជាប់គាំង និងធ្វើឱ្យសេដ្ឋកិច្ចក្នុងតំបន់ មានភាពរស់រវើកឡើងវិញ។

បើតាមរបាយការណ៍ រយៈពេល ១១ខែ ចាប់ពីការបង្កើតក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ នៅថ្ងៃទី៣១ ខែមករាមក ក្រុមការងារ បានសម្រេចជាគោលការណ៍ផ្ដល់ការលើកទឹកចិត្ត ការអនុគ្រោះ ការសម្រួលនីតិវិធី និងការសម្របសម្រួលដោះស្រាយវិវាទសរុបចំនួន ២១៣គម្រោង ដែលមានទុនវិនិយោគ ៦.០២៦លានដុល្លារអាម៉េរិក និងបង្កើតការងារជូនកម្មករ និយោជិតចំនួនប្រមាណ ៣៩.៥៧៨កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋដាក់ផែនការធំៗ៤ ដើម្បីផ្តល់បរិយាកាសអំណោយផលដល់វិនិយោគិនក្នុងរយៈពេលវែង

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចដាក់ចេញផែនការ និងជំរុញលើ […]