ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។

នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៦នេះ មានផលិតផលក្នុងស្រុកប្រមាណ ២.៦០០មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខផលិតផល បើធៀបនឹង ៩ ខែដូចគ្នាកាលពីឆ្នាំមុន (ប្រមាណ ១.៥០០ មុខផលិតផល) ។

សម្ដេចធិបតី បានចាត់ទុក ការគាំទ្រផលិតផលក្នុងស្រុក មិនត្រឹមតែជួយដល់ម្ចាស់សហគ្រាសផលិតនោះទេ ប៉ុន្តែជួយរក្សាការងារ បង្កើតចំណូល ជំរុញផលិតកម្ម និងរក្សាតម្លៃបន្ថែមឱ្យស្ថិតនៅក្នុងសេដ្ឋកិច្ចរបស់យើង។

ស្របពេលដែលផលិតផលក្នុងស្រុកកំពុងមានសម្ទុះកើនឡើងបែបនេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជាអ្នកប្រើប្រាស់ ព្រមទាំងផ្សារទំនើប អ្នកលក់ដុំ អ្នកចែកចាយ និងអ្នកនាំចេញ សូមបន្តគាំទ្រ និងផ្តល់អាទិភាពដល់ផលិតផលខ្មែរដែលមានគុណភាព។

ជាមួយគ្នានេះ សម្ដេចធិបតីបានណែនាំដល់ក្រសួងអប់រំ ក្រសួងការងារ និងមូលនិធិអភិវឌ្ឍន៍ជំនាញ រួមជាមួយវិស័យឯកជន ត្រូវពង្រឹងនិងពង្រីកកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស (TVET) ដែលឆ្លើយតបយ៉ាងពិតប្រាកដទៅនឹងតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារនៃ MSMEs ដូចជាជំនាញមេកានិច ជំនាញកែច្នៃម្ហូបអាហារ ជំនាញឌីជីថល និងសេវាកម្មជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

ក្រុមហ៊ុន Toyota សម្ពោធខ្សែច្រវាក់ដំឡើងរថយន្តដ៏ទំនើបម៉ូដែល Hilux Travo នៅកម្ពុជា

ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន ការពង្រី […]

កម្ពុជា-ឡាវ ឯកភាពរួមគ្នាសិក្សាលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនីទ្វេភាគីជាផ្លូវការ

ដោយមានការគាំទ្រពីធនាគារពិភពលោក កិច្ចព្រមព្រៀងដ៏សំខាន់រវ […]