ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក្នុងស្រុកប្រមាណ ២.៦០០ មុខ បានចុះបញ្ជីផលិតផលនៅក្រសួងឧស្សាហកម្ម កើនឡើងប្រមាណ ១.១០០ មុខ។ នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយកក្នុងឱកាសប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០» កាលថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៦។ នាឱកាសនោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា ក្នុងរយៈពេ...

អាន​បន្ថែម

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារអាមេរិក ខណៈរាជរដ្ឋាភិបាលបានចាតុទុកថា សហគ្រាសធុនមីក្រូតូច និង មធ្យម (MSMEs)  គឺជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចកម្ពុជា។ នេះបើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន មាណែត នាយករដ្ឋមន្រ្តីកម្ពុជា នាពិធីប្រកាសជាផ្លូវការយុទ្ធសាស្រ្តជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូតូច និងមធ្យមឆ្នាំ២០២៦-២០៣០ កាលព្រឹកថ្ងៃទី២២​ ខែតុលា​ ឆ្នាំ២០២៦។ សម្ដេចធិប...

អាន​បន្ថែម

រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម សំដៅផ្តល់សេវាសម្របសម្រួលដល់វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។ យោងតាម អនុក្រឹត្យដែលត្រូវបានចេញផ្សាយ និងប្រកាសនៅកាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីន...

អាន​បន្ថែម

ជប៉ុនប្តេជ្ញាជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមកបោះទុនវិនិយោគនៅកម្ពុជា

កិច្ចពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកជំនាញ AOTS លោក Michiaki Takahashi បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងតូក្យូចំពោះសហគ្រាសធុនតូច និងមធ្យម ខណៈពេលដែលគាំទ្រដល់អាជីវកម្មជប៉ុនដែលមានស្រាប់ អ្នកជំនាញការជប៉ុន ពីសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) បានបង្ហាញការប្តេជ្ញាក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនឱ្យមកវិនិយោគន...

អាន​បន្ថែម

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។ នេះបើតាមសិក្ខាសាលាពិគ្...

អាន​បន្ថែម