ជប៉ុនប្តេជ្ញាជួយជំរុញសហគ្រាសធុនតូច និងមធ្យមឱ្យមកបោះទុនវិនិយោគនៅកម្ពុជា

កិច្ចពិភាក្សាទ្វេភាគីរវាងលោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល និងអ្នកជំនាញ AOTS លោក Michiaki Takahashi បានបញ្ជាក់ជាថ្មីនូវការគាំទ្ររបស់ទីក្រុងតូក្យូចំពោះសហគ្រាសធុនតូច និងមធ្យម ខណៈពេលដែលគាំទ្រដល់អាជីវកម្មជប៉ុនដែលមានស្រាប់

អ្នកជំនាញការជប៉ុន ពីសមាគមសម្រាប់កិច្ចសហប្រតិបត្តិការបច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) បានបង្ហាញការប្តេជ្ញាក្នុងការជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនឱ្យមកវិនិយោគនៅកម្ពុជាឱ្យកាន់តែច្រើនថែមទៀត។ នេះបើតាមរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយអ្នកជំនាញការជប៉ុន លោក Michiaki Takahashi ពីសមាគមសម្រាប់កិច្ចសហប្រតិបត្តិការ បច្ចេកទេសក្រៅប្រទេស និងភាពជាដៃគូប្រកបដោយចីរភាព (AOTS) ដែលកំពុងបំពេញបេសកកម្មនៅកម្ពុជា ចាប់ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦។

នាឱកាសនោះ ឯកឧត្តម ស៊ុន ចាន់ថុល បានស្វាគមន៍រដ្ឋាភិបាល និងប្រជាជនជប៉ុន ដែលតែងតែផ្តល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រយ៉ាងសកម្មដល់ការអភិវឌ្ឍកម្ពុជាលើគ្រប់វិស័យ។ លោកថា ជំនួយរបស់ជប៉ុនបានរួមចំណែកយ៉ាងសំខាន់ដល់កំណើនសេដ្ឋកិច្ចកម្ពុជា ជាពិសេសលើការកសាងហេដ្ឋារចនាសម្ព័ន្ធរូបវន្តជាយុទ្ធសាស្ត្រ រួមមាន ស្ពានធំៗ ផ្លូវជាតិ និងការពង្រីកវិសាលភាព និងសមត្ថភាពកំពង់ផែទឹកជ្រៅជាដើម។

ជាការឆ្លើយតប លោក Michiaki Takahashi បានបញ្ជាក់ថា ការប្តេជ្ញាចិត្តរបស់ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មជប៉ុន នឹងជំរុញសហគ្រាសធុនតូច និងមធ្យមជប៉ុនឱ្យមកវិនិយោគនៅកម្ពុជា ព្រមទាំងការគាំទ្រដល់ការថែរក្សានិរន្តរភាព និងការពង្រីកប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនជប៉ុនដែលមានស្រាប់ក្នុងប្រទេសកម្ពុជាផងដែរ។

តាមរយៈជំនួបខាងលើ ភាគីទាំងពីរ ក៏បានសម្តែងនូវឆន្ទៈយ៉ាងមុតមាំក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួលការងារឱ្យកាន់តែមានប្រសិទ្ធភាពរវាង ក.អ.ក. និង AOTS ក្នុងក្របខណ្ឌ BCT ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាដោយចីរភាព៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]