កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នាក់ជាតិ ដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម និងធ្វើទំនើបកម្មកម្លាំងពលកម្មរបស់ព្រះរាជាណាចក្រ សម្រាប់ឆ្នាំ២០២៦ ដល់ ២០៣០

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង ខណៈភាគីពាក់ព័ន្ធ ប្តេជ្ញាជំរុញការកែលម្អបរិយាកាសការងារនៅតាមអង្គភាពសេដ្ឋកិច្ចទាំងនោះ ឱ្យកាន់តែប្រសើរថែមទៀត។

នេះបើតាមសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងយុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ ក្រោមវត្តមានឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ កាលថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦។

សិក្ខាសាលាខាងលើ បានឱ្យដឹងថា យោងតាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់ក្រសួងផែនការ កម្ពុជាមានអង្គភាពសេដ្ឋកិច្ចចំនួន ៧៥៣.៦៧០ នៅទូទាំងប្រទេស ដែលផ្តល់ការងារប្រមាណ ៣ លានកន្លែង។ លើសពីនេះ កម្លាំងពលកម្ម ដែលគាំទ្រដោយសហគ្រាសធុនមីក្រូ តូច និងមធ្យម រួមទាំងសហគ្រាសនិងអ្នកប្រកបមុខរបរអាជីវកម្ម និងធ្វើការងារក្នុងសេដ្ឋកិច្ចក្រៅប្រព័ន្ធ មានប្រមាណជាង៦លាននាក់។

ជាមួយគ្នានេះ ឯកឧត្តម ហែម វណ្ណឌី បានរំលេចពីតួនាទីស្នូលរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម នៅក្នុងសេដ្ឋកិច្ចជាតិ។ ឯកឧត្តមបន្តថា សហគ្រាសធុនមីក្រូ តូច និងមធ្យមគឺជាកន្លែងបង្កើតការងារ និងបណ្តុះនវានុវត្តន៍។ សហគ្រាសទាំងនេះហើយ ដែលអាចធ្វើឱ្យផលិតផលកម្ពុជាពង្រីកខ្លួនចូលទៅកាន់ទីផ្សារតំបន់ និងទីផ្សារពិភពលោក។

ក្រសួងឧស្សាហកម្ម បានបញ្ជាក់ដែរថា  នៅក្នុងសិក្ខាសាលាខាងលើ ក៏បានប្រមូលធាតុចូលទាំងកម្រិតគោលនយោបាយ និងបច្ចេកទេស ដើម្បីធានាថា យុទ្ធសាស្ត្រជាតិស្តីពីការអភិវឌ្ឍសហគ្រាសធុនមីក្រូ តូច និងមធ្យម ឆ្នាំ២០២៦-២០៣០ គាំទ្រចក្ខុវិស័យ ២០៥០ របស់រាជរដ្ឋាភិបាល រួមចំណែកដោះស្រាយបញ្ហាប្រឈមជាក់ស្តែង ព្រមទាំងលើកកម្ពស់បរិយាបន្ន សមភាពយេនឌ័រ ការលើកទឹកចិត្ត និងភាពជាដៃគូរវាងរដ្ឋ-ឯកជនឱ្យកាន់តែរឹងមាំផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ត្រឹម ៩ខែ ឆ្នាំ២០២៦ កម្ពុជាបានចុះបញ្ជីផលិតផលក្នុងស្រុករហូត ២.៦០០មុខ កើនឡើងជាង ១ពាន់មុខ

ក្នុងរយៈពេល ៩ ខែឆ្នាំ២០២៦នេះ កម្ពុជា បានចុះបញ្ជីផលិតផលក […]

កម្ពុជាជំរុញការផ្តល់ឱកាសដឹកនាំគម្រោងនវានុវត្តន៍អាស៊ាន

វេទិកា COSTI-90 នៅប្រទេសវៀតណាមដាក់ចេញនូវចក្ខុវិស័យរួមលើ […]

ក្រសួងឧស្សាហកម្មជំរុញការវិនិយោគ និងការផ្ទេរបច្ចេកវិទ្យាជប៉ុនក្នុងវិស័យទឹកស្អាតនៅកម្ពុជា

កិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យទឹកស្អាតនៅកម្ពុជាត្រូ […]

ក្រុមហ៊ុន Toyota សម្ពោធខ្សែច្រវាក់ដំឡើងរថយន្តដ៏ទំនើបម៉ូដែល Hilux Travo នៅកម្ពុជា

ក្រោមអធិបតីភាពមន្ត្រីជាន់ខ្ពស់កម្ពុជា និងជប៉ុន ការពង្រី […]