រដ្ឋបង្កើតលេខាធិការដ្ឋាន តាមដានត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម

រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចចេញអនុក្រឹត្យបង្កើត លេខាធិការដ្ឋាន ផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត និងផ្នែកតាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម សំដៅផ្តល់សេវាសម្របសម្រួលដល់វិស័យសហគ្រាសធុនតូចនិងមធ្យមនៅកម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

យោងតាម អនុក្រឹត្យដែលត្រូវបានចេញផ្សាយ និងប្រកាសនៅកាលថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៦ ចុះហត្ថលេខាដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឱ្យដឹងថា ការសម្រេចបង្កើតលេខាធិការដ្ឋាន តាមដាននិងត្រួតពិនិត្យ នៃអង្គភាពសម្របសម្រួលសហគ្រាសធុនតូចនិងមធ្យម គឺក្នុងគោលបំណង

រៀបចំឡើងដើម្បីជាច្រកចេញចូលតែមួយក្នុងការផ្តល់សេវាសម្របសម្រួលដល់ការស្នើសុំចុះបញ្ជី ការផ្តល់អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ក៏ដូចជាតាមដាន និងត្រួតពិនិត្យការងាររបស់សហគ្រាសធុនតូច និងមធ្យម (SME) នៅកម្ពុជា។

អនុក្រឹត្យខាងលើ បានបញ្ជាក់ថា លេខាធិការដ្ឋាននេះ មានតួនាទីផ្តល់ព័ត៌មាន ទទួលពាក្យស្នើសុំ និងពិនិត្យជាបឋមនូវភាពគ្រប់គ្រាន់  ទទួលសំណាកគំរូតម្រូវពីអ្នកស្នើសុំ ឬជូនដំណឹងទៅផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត ដើម្បីសម្របសម្រួលជាមួយក្រសួងស្ថាប័ន។ ផ្តល់សេវាជួយបំពេញពាក្យស្នើសុំ ដើម្បីបញ្ចូលក្នុងផ្ទាលឌីជីថល ឬបញ្ជូនទៅផ្នែកចុះបញ្ជី អាជ្ញាបណ្ណ និងលិខិតអនុញ្ញាត។ ផ្តល់លិខិតបញ្ជាក់ទទួលឯកសារនិងសំណាក។ រៀបចំផែនការ និងគ្រប់គ្រងថវិកា គណនេយ្យ ហិរញ្ញវត្ថុ ចំណូល និងកិច្ចលទ្ធកម្មរបស់ អ.ស.ត.ម. ព្រមទាំងធ្វើរបាយការណ៍ប្រចាំខែ ត្រីមាស ឆមាស នព្វមាស និងប្រចាំឆ្នាំជាដើម៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

SME Bank បានផ្តល់ឥណទានគោលនយោបាយសរុបជិត ៥០០ លានដុល្លារ គិតត្រឹមឆ្នាំ២០២៥

គិតត្រឹមឆ្នាំ២០២៥ តាមរយៈ SME Bank បានផ្តល់ឥណទានគោលនយោបា […]

កម្ពុជាមានអង្គភាពសេដ្ឋកិច្ចជាង ៧៥ម៉ឺន នៅទូទាំងប្រទេស បង្កើតការងារបានប្រមាណ ៣លានកន្លែង

រដ្ឋមន្ត្រី ហែម វណ្ណឌី ដឹកនាំសិក្ខាសាលាយុទ្ធសាស្ត្រថ្នា […]