វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិលរបស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពរបស់ឯកឧត្តឧបនាយករដ្ឋមន្រ្តី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

វេទិកាថ្នាក់ជាតិនេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងបំពេញចន្លោះប្រហោងផ្នែកហិរញ្ញវត្ថុ និងបង្កើតស្ពានតភ្ជាប់ដោយផ្ទាល់រវាងម្ចាស់សហគ្រាស មីក្រូ តូច និងមធ្យម ជាមួយស្ថាប័នហិរញ្ញវត្ថុ ធនាគារពាណិជ្ជ ធនាគារគោលនយោបាយ និងស្ថាប័នគាំទ្ររបស់រដ្ឋ។ តាមរយៈវេទិកានេះ ភាគីពាក់ព័ន្ធបានពិភាក្សាគ្នាលើដំណោះស្រាយជាក់ស្តែងក្នុងការដោះស្រាយបញ្ហាប្រឈមនៃការទទួលបានឥណទាន ការពង្រីកឱកាសអាជីវកម្ម និងការកសាងភាពធន់ក្នុងបរិបទសេដ្ឋកិច្ចសកលដែលមានការប្រែប្រួល។

សូមជម្រាបថា ការរៀបចំវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ គឺជាជំហានយុទ្ធសាស្ត្រដ៏មានអត្ថន័យជ្រាលជ្រៅក្នុងការគាំទ្រដល់កាតាលីករសេដ្ឋកិច្ចមូលដ្ឋាន។ ការពង្រឹងលទ្ធភាពទទួលបានទុន និងការសម្របសម្រួលប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុ នឹងជួយឱ្យសហគ្រាសមីក្រូ តូច និងមធ្យមនៅកម្ពុជាអាចពង្រីកប្រតិបត្តិការអាជីវកម្ម លើកកម្ពស់ផលិតភាព និងរួមចំណែកយ៉ាងសកម្មដល់ការអភិវឌ្ឍសេដ្ឋកិច្ចជាតិប្រកបដោយចីរភាព។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជា […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]

កម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]