ជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល

ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជាអនុវត្តគម្រោង «ពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយចេញកាលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦។

ប្រភពដដែល បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្តូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនពីរដ្ឋាភិបាលជប៉ុនចំនួន ៣០ ប៊ីលានយ៉េន ឬស្មើប្រមាណ ២០០ លានដុល្លារ សម្រាប់អនុវត្ត «គម្រោងគាំទ្របន្ទាន់លើការពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។

សេចក្តីប្រកាសបញ្ជាក់ថា គម្រោងនេះ មានគោលបំណងគាំទ្រការពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់ និងការកាត់បន្ថយផល ប៉ះពាល់សង្គម-សេដ្ឋកិច្ច តាមរយៈវិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាល ក្នុងការរក្សាស្ថិរភាពសេដ្ឋកិច្ច ក៏ដូចជាការទ្រទ្រង់ជីវភាពរស់នៅ ការគ្រប់គ្រងនិងក្នុងអន្តរកាលនៃបញ្ហាថាមពល។

ក្រសួងការបរទេស ចាត់ទុកថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះ បានបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រដ្ឋាភិបាលជប៉ុន ក្នុងការលើកកម្ពស់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា ក៏ដូចជាការពង្រឹងបន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

វេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព

ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិ […]

ADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានច […]

ADB​ ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០ល […]

កម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា

ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្ […]

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]