ជប៉ុនផ្តល់កម្ចីសម្បទានជិត ១៦៣លានដុល្លារ ជួយគម្រោងរំដោះទឹកនៅភាគនិរតីភ្នំពេញ

លិខិតប្តូរសារថ្មីដែលមានតម្លៃជាង ១៦០ លានដុល្លារផ្តោតលើការស្តារប្រព័ន្ធធារាសាស្ត្រ និងការកាត់បន្ថយទឹកជំនន់នៅទូទាំងច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ

រាជរដ្ឋាភិបាលជប៉ុនបានសម្រេចផ្តល់ឥណទានសម្បទានទឹកប្រាក់ចំនួនជិត ១៦៣លានដុល្លារអាម៉េរិក សម្រាប់គម្រោងស្តារប្រព័ន្ធស្រោចស្រព និងរំដោះទឹកនៅភាគនិរតីរាជធានីភ្នំពេញ។ នេះបើយោងតាមសេចក្តីប្រកាសរបស់ក្រសួងការបរទស និងសហប្រតិបត្តិការអន្តរជាតិ កាលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ឥណទានសម្បទានប្រាក់យ៉េនរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុប ២៤.២៣៧ លានយ៉េន (ប្រមាណ១៦២.៧លានដុល្លារអាម៉េរិក) ដើម្បីអនុវត្តគម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣)។

គម្រោងនេះ មានគោលបំណងលើកកម្ពស់ផលិតភាពកសិកម្មនៅតំបន់ជនបទ និងកាត់បន្ថយការ ខូចខាតដោយគ្រោះទឹកជំនន់ តាមរយៈការស្ដារ និងកែលម្អប្រព័ន្ធស្រោចស្រព និងប្រព័ន្ធរំដោះទឹកដែលមាន ស្រាប់ នៅច្រករបៀងភាគនិរតីនៃរាជធានីភ្នំពេញ។

សូមជម្រាបដែរថា កម្ពុជា -ជប៉ុន បានចាត់ទុកថា ការបន្តផ្តល់ជំនួយហិរញ្ញវត្ថុនេះឆ្លុះបញ្ចាំងពីការប្ដេជ្ញាចិត្តដ៏មុតមាំរបស់ជប៉ុន ក្នុងការលើកកម្ពស់ការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់កម្ពុជា និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុននិងអាមេរិក បន្តផ្តល់ជំនួយជាង១លានដុល្លារ ជួយដល់គម្រោងអភិរក្ស និងជួសជុសប្រាសាទខ្មែរ

រដ្ឋាភិបាលប្រទេសជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែបានបន្តផ្ […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]

ជប៉ុនផ្តល់ឥណទាន ៤៧លានដុល្លារ ជួយគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ជប៉ុនបានផ្តល់ឥណទាន ៤៧ លានដុល្លារអាមេរិក សម្រាប់គម្រោងកា […]

ជប៉ុន ផ្តល់ឥណទាន ៤៦លានដុល្លារ ជួយអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ជប៉ុន បានប្រកាសផ្ដល់ឥណទានសប្បទានប្រមាណ ៤៦លានដុល្លារអាម៉ […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]