ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្លារដល់កម្ពុជា រដ្ឋាភិបាលជប៉ុនក៏បានប្រកាសផ្ដល់ហិរញ្ញប្បទានឥតសំណងប្រមាណ ៨លានដុល្លារអាមេរិក ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម សំដៅជួយពង្រឹងប្រព័ន្ធអប់រំ និងគ្រូបង្រៀននៅកម្ពុជា។ (អានបន្ថែម)

សេចក្តីប្រកាសរបស់ក្រសួងការបរទេសកម្ពុជា ផ្សាយនៅថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦ បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន បានធ្វើឡើងកាលពីថ្ងៃទី១៩ឧសភា ឆ្នាំ២០២៦ ក្រោមអធិតីភាព ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម អ៊ូអ៊ីណូ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតប្រទេសជប៉ុនប្រចាំកម្ពុជា។ ហិរញ្ញប្បទានឥតសំណងដែលមានទឹកប្រាក់ចំនួន១ ១៨៩ ០០០ ០០០យ៉េន (ឬប្រមាណ៨លានដុល្លារអាម៉េរិក) គឺសម្រាប់អនុវត្តគម្រោងបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម។

ក្រោមជំនួយឥតសំណងនេះ វិទ្យាស្ថានគរុកោសល្យខេត្តកំពង់ចាម នឹងត្រូវបំពាក់ដោយសម្ភារបរិក្ខារ និងធនធានអប់រំចាំបាច់ ដែលនឹងចូលរួមចំណែកក្នុងការពង្រឹងប្រព័ន្ធអប់រំ គ្រូបង្រៀន និងលើកកម្ពស់គុណភាពអប់រំកម្រិតមូលដ្ឋាន។ ជាមួយគ្នា ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ជប៉ុនក្នុងការលើកកម្ពស់ ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច និងធនធានមនុស្សកម្ពុជា ក៏ដូចជាធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ជប៉ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]

ជប៉ុនផ្តល់ឥណទាន ៤៧លានដុល្លារ ជួយគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ជប៉ុនបានផ្តល់ឥណទាន ៤៧ លានដុល្លារអាមេរិក សម្រាប់គម្រោងកា […]

ជប៉ុន ផ្តល់ឥណទាន ៤៦លានដុល្លារ ជួយអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ជប៉ុន បានប្រកាសផ្ដល់ឥណទានសប្បទានប្រមាណ ៤៦លានដុល្លារអាម៉ […]

ជប៉ុនផ្តល់ជំនួយជាង៣០ម៉ឺនដុល្លារដល់កម្ពុជាជួយដំឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកស្អាត និងសង់សាលាបឋមសិក្សា

ជប៉ុនបានសម្រេចផ្តល់ជំនួយថវិកាជាង ៣០ម៉ឺនដុល្លារ ដល់កម្ពុ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជាង ៣០ ម៉ឺនដុល្លារ ដើម្បីពង្រឹងប្រព័ន្ធធារាសាស្ត្រ និងហេដ្ឋារចនាសម្ព័ន្ធអប់រំនៅកម្ពុជា

ជំនួយថ្មីរបស់ជប៉ុនផ្តោតលើការលើកកម្ពស់វិស័យកសិកម្មនៅខេត្ […]

ជប៉ុនផ្តល់ជំនួយឥតសំណងជិត ៧០ម៉ឺនដុល្លារ ដល់កម្ពុជាដើម្បីបោសសម្អាតគ្រាប់បែកចង្កោម

រដ្ឋាភិបាលជប៉ុន បានប្រកាសផ្ដល់ថវិកាសរុបចំនួនជិត៧០ម៉ឺនដុ […]