ជនជាតិជប៉ុនផ្តល់ដីជាង៣ហិកតា​ និងជាអំណោយដល់រដ្ឋបាលរាជធានីភ្នំពេញ ដើម្បីធ្វើសួនសាធារណៈ

ក្រុមគ្រួសារជនជាតិជប៉ុនមួយគ្រួសារ បានសម្រេចប្រគល់ដីទំហំជាង ៣ហិកតា​ ជូនរដ្ឋបាលរាជធានីភ្នំពេញ ហើយបច្ចុប្បន្នអាជ្ញាធរបានកំពុងពិនិត្យរៀបចំសួនសាធារណៈ។ នេះបើតាមដំណើរចុះពិនិត្យ​របស់ឯកឧត្តម ​ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​កាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ឯកឧត្តម ​ ឃួង​ ស្រេង​ បានឱ្យដឹងថា ទីតាំងដី​ដែលជាអំណោយរបស់ជនជាតិជប៉ុន​ មានភូមិសាស្រ្តនៅភូមិព្រៃល្វា​ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ​ រាជធានីភ្នំពេញ។ ក្នុងដំណើរចុះពិនិត្យនេះដែរ ឯកឧត្តម ឃួង ស្រេង បានអះអាងថា ដីនេះ នឹងរៀបចំសួនសាធារណៈនេះ ហើយនឹងលេញចេញជារូបរាងឆាប់ៗ។ ជាមួយគ្នានេះ ឯកឧត្តមក៏បានណែនាំឱ្យអាជ្ញាធរកែលម្អ ទាំងការដាំដើមឈើបន្ថែម និងកែលម្អហេដ្ឋារចនាសម្ព័ន្ធមួយចំនួនផងដែរ។ ឯកឧត្តម អះអាងថា ការដាំដើឈើបន្ថែមលើដីនេះ ដើម្បីរៀបចំជាសួនសាធារណៈ​ អាចឱ្យប្រជាពលរដ្ឋដើរលំហែកម្សាន្ត​ និងហាត់ប្រាណ​បាន​ ដើម្បីលើកកម្ពស់សុខុមាលភាព​ប្រជាពលរដ្ឋ។

សូមរំឭកដែរថា ដីទំហំ៣ហិកតានេះ គឺទទួលបានពីលោកស្រី មិឈិកូ កាន់ហ្សាគិ (MICHIKO KANSAKI) ភរិយារបស់លោក កូជិ កាន់ហ្សាគិ (KOJI KANZAKI) ជនជាតិជប៉ុន ហើយមូលហេតុដែលប្រគល់ដីជូនអាជ្ញាធរ គឺដោយសារការស្រឡាញ់កម្ពុជា និងចង់ឱ្យមានសួនច្បារ ដែលអ្នកនៅទីក្រុងអាចមកលេងបាន។

រដ្ឋបាលរាជធានីភ្នំពេញ ធ្លាប់បានបញ្ជាក់ដែរថា ដី​សួនច្បារ​មួយកន្លែង​ខាងលើនេះ រដ្ឋបាល​រាជធានី​ភ្នំពេញ នឹង​ស្ថាបនា​ឡើង​អោយ​ក្លាយជា​កន្លែង​កម្សាន្ត​សាធារណៈ មាន​សួនច្បារ មាន​ដើមឈើ កន្លែង​ហាត់ប្រាណ មាន​ជា​ផ្លូវ​សម្រាប់​ធាក់​កង់ ជាមួយ​កសាង​ជា​ហេដ្ឋារចនាសម្ព័ន្ធ ជាច្រើន​ទៀត ដូចជា​រៀបចំ​ជា​បន្ទប់ទឹក​សាធារណៈ ការកាយ​ប្រឡាយ​បង្ហូរទឹក​ជាដើម​។ ចំពោះ​សួនច្បារ​មួយកន្លែង​នេះដែរ រដ្ឋបាល​រាជធានី​ភ្នំពេញ បានឱ្យ​ជំនាញ​ចុះ​សិក្សា​រួចរាល់​ហើយ ក្រោយពី​ស្ថាបនា​រួចរាល់ រដ្ឋបាល​រាជធានី​ភ្នំពេញ​នឹង​អញ្ជើញ ក្រុមគ្រួសារ​សព​លោក KOJI Kanzaki គឺ​លោកស្រី MICHIKO, Kanzaki ព្រមទាំង​កូនបង្កើតមក​ពិនិត្យ​ជាថ្មី​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ជប៉ុននិងអាមេរិក បន្តផ្តល់ជំនួយជាង១លានដុល្លារ ជួយដល់គម្រោងអភិរក្ស និងជួសជុសប្រាសាទខ្មែរ

រដ្ឋាភិបាលប្រទេសជប៉ុន និងសហរដ្ឋអាមេរិក សុទ្ធតែបានបន្តផ្ […]

ជប៉ុនផ្ដល់ជំនួយឥតសំណងប្រមាណ៨លានដុល្លារ ជួយបង្កើតវិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម

បន្ទាប់ពីប្រកាសផ្តល់ហិរញ្ញប្បទានឥតសំណងប្រមាណ ១១លានដុល្ល […]

ជប៉ុនផ្តល់ជំនួយឥតសំណងដល់កម្ពុជា១១លានដុល្លារ ជួយបោសសម្អាតផ្ទៃដីចម្ការមីន

រដ្ឋាភិបាលជប៉ុន បានប្រកាស​ផ្តល់​ហិរញ្ញប្បទានឥតសំណងប្រមា […]

ជប៉ុនផ្តល់ឥណទាន ៤៧លានដុល្លារ ជួយគម្រោងការពារទឹកជំនន់ និងអភិវឌ្ឍន៍បណ្តាញបង្ហូរទឹកកខ្វក់នៅភ្នំពេញ

ជប៉ុនបានផ្តល់ឥណទាន ៤៧ លានដុល្លារអាមេរិក សម្រាប់គម្រោងកា […]