កំណើនសេដ្ឋកិច្ចកម្ពុជា នឹងសម្រេចបាន ៤,៨% ក្នុងឆ្នាំ ២០២៧ គាំទ្រដោយវិស័យសំខាន់ចំនួន២
សេដ្ឋកិច្ចកម្ពុជាដោយប៉ាន់ស្មានថា នឹងសម្រេចបានកំណើនអត្រា ៤% ក្នុងឆ្នាំ ២០២៦ និង ៤,៨% ក្នុងឆ្នាំ ២០២៧ ដែលជាកំណើនមួយទាបជាងការវាយតម្លៃកាលពីដើមឆ្នាំ និងគ្រាំទ្រដោយវិស័យនាំចេញចំនួន២។ នេះបើយោងតាមការបញ្ជាក់ពី ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្នុងជំនួបពិភាក្សាការងារជាមួយលោក Kenichiro Kashiwase ប្រធានក្រុមការងារមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលថ្ងៃទ...
អានបន្ថែមវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs ដើម្បីជំរុញកំណើនសេដ្ឋកិច្ច និងភាពធន់ប្រកបដោយចីរភាព
ការលើកកម្ពស់សក្តានុពល និងការសម្រួលដល់ការទទួលបានទុនបង្វិលរបស់សហគ្រាសមីក្រូ តូច និងមធ្យម (MSMEs) ត្រូវបានជំរុញកម្រិតថ្មីមួយទៀត តាមរយៈវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់ MSMEs លើកទី១ ឆ្នាំ២០២៦ ដែលត្រូវបានរៀបចំឡើងយ៉ាងអធិកអធមក្រោមប្រធានបទ «លទ្ធភាពទទួលបានហិរញ្ញប្បទានរបស់ MSMEs»។ ពិធីបើកវេទិកានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២៦ នាមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ក្រោមអធិបតីភាពរបស់...
អានបន្ថែមជប៉ុនផ្ដល់ ២០០លានដុល្លារដល់កម្ពុជា ជួយដល់គម្រោងពង្រឹងភាពធន់សេដ្ឋកិច្ចនិងការផ្គត់ផ្គង់ថាមពល
ជប៉ុនបានផ្តល់ឥណទានសម្បទានចំនួន ២០០លានដុល្លារ ដល់កម្ពុជាអនុវត្តគម្រោង «ពង្រឹងភាពធន់សេដ្ឋកិច្ច និងការផ្គត់ផ្គង់ថាមពលប្រកបដោយចីរភាព»។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស ដែលបានចេញផ្សាយចេញកាលថ្ងៃទី ២៨ ខែតុលា ឆ្នាំ២០២៦។ ប្រភពដដែល បានឱ្យដឹងថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងឯកឧត្តម ISHIZUKI Hideo ឯកអគ្គរាជទូតជប៉ុនប្រចាំកម្...
អានបន្ថែមADB ផ្តល់ហិរញ្ញប្បទានដល់កម្ពុជា ៧២លានដុល្លារ ជួយពង្រឹងការធ្វើកសិកម្មនៅតាមជនបទ
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ហិរញ្ញប្បទានចំនួន ៧២ លានដុល្លារ ដើម្បីជួយប្រទេសកម្ពុជា ជាពិសេសពង្រឹងការធ្វើកសិកម្មនៅតាមជនបទ ពិសេសជួយបង្កើនរកចំណូលរបស់ស្ត្រីកម្ពុជាក្នុងវិស័យកសិកម្ម។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ផ្សាយចេញកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦។ ប្រភពដដែលបន្តថា កញ្ចប់ហិរញ្ញប្បទាននេះ រួមមាន៖ ឥណទានសម្បទានចំនួន ៥៧ លានដុល្លារ និងហិរញ្ញប្បទានឥតសំណងចំនួន ១...
អានបន្ថែមក្រសួងឧស្សាហកម្ម បើកវេទិកាសេដ្ឋកិច្ចចក្រាកម្ពុជាលើកទី៣ ជំរុញឱ្យប្រែក្លាយគោលនយោបាយទៅជាការអនុវត្តជាក់ស្តែងក្នុងរោងចក្រ
ឯកឧត្តម ហែម វណ្ណឌី គូសបញ្ជាក់ថា សេដ្ឋកិច្ចចក្រាមិនត្រឹមតែជាការគ្រប់គ្រងកាកសំណល់ប៉ុណ្ណោះទេ ប៉ុន្តែជាអាទិភាពយុទ្ធសាស្ត្រក្នុងការបង្កើនប្រសិទ្ធភាព ភាពធន់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មជាតិ រាជធានីភ្នំពេញ៖ ការផ្លាស់ប្តូរគំរូផលិតកម្មបែបប្រពៃណីទៅជាសេដ្ឋកិច្ចចក្រា (Circular Economy) បានក្លាយជាកម្លាំងចលករយ៉ាងសំខាន់ ក្នុងការរុញច្រានការអភិវឌ្ឍឧស្សាហកម្មកម្ពុជាឱ្យមានភាពប្រកួតប្រជែង ធន់នឹងវិបត្តិ និងមានចីរ...
អានបន្ថែមADB ផ្ដល់កម្ចីបន្ទាន់ ២៥០លានដុល្លារ ជួយកម្ពុជាទប់ទល់ផលប៉ះពាល់ពីវិបត្តិសង្គ្រាមនៅមជ្ឈិមបូព៌ា
ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) អនុម័តកម្ចីបន្ទាន់ចំនួន ២៥០លានដុល្លារ ដើម្បីជួយកម្ពុជាទប់ទល់ផលប៉ះពាល់អវិជ្ជមានពីសង្គ្រាមនៅមជ្ឈិមបូព៌ា។ ឥទ្ធិពលនៃសង្គ្រាមនេះ បានធ្វើឱ្យតម្លៃប្រេងឥន្ធនៈ និងស្បៀងអាហារនៅលើទីផ្សារពិភពលោកឡើងខ្ពស់ជាលំដាប់ ដែលបង្កជាសម្ពាធលើជីវភាពប្រជាពលរដ្ឋ និងស្ថិរភាពសេដ្ឋកិច្ចជាតិ។ យោងតាមសេចក្តីប្រកាសរបស់ ADB បានឱ្យដឹងថា ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាន ២៥០លានដុល្លារ បានធ្វើឡើងក...
អានបន្ថែមកម្ពុជាគ្រោងចំណាយថវិកា ១.២៤៤ លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា
ក្របខ័ណ្ឌអន្តរាគមន៍គាំទ្រជនក្រីក្រ ដែលត្រូវបានកំណត់ដើម្បីការពារជីវភាពរស់នៅ ជំរុញជំនាញវិជ្ជាជីវៈ និងផ្លាស់ប្តូរហេដ្ឋារចនាសម្ព័ន្ធថាមពលនៅទូទាំងប្រទេស... រដ្ឋាភិបាល បានប្រកាសត្រៀមដាក់ឱ្យអនុវត្ត «កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ» ដែលគ្រោងចំណាយថវិកាជាង ១.២០០លានដុល្លារ ដើម្បីពង្រឹងភាពធន់សេដ្ឋកិច្ចនិងសង្គមកម្ពុជា។ នេះយោងតាមសេចក្តីប្រកាសស្តីពីលទ្ធផលកិច្ចប្រជុំបូកសរុបការងារ របស់ក្រុមបេសកកម្ម Article ...
អានបន្ថែមឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ
លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes van Wijngaarden ឯកអគ្គរដ្ឋទូតហូឡង់ សន្យាពង្រីកការតភ្ជាប់វិស័យឯកជន និងការផ្គូផ្គងអាជីវកម្ម ដើម្បីចាប់យកសក្តានុពលសេដ្ឋកិច្ចដែលមិនទាន់បានប្រើប្រាស់ កម្ពុជា-ហូឡង់ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ឱ្យកាន់តែរីកចម្រើនខ្លាំងក្លាថែមទៀត ខណៈនៅឆ្នាំ២០២៥ កន្លងទៅនេះ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើង រហូតដល់ជាង ១ប៊ីលានដុល...
អានបន្ថែមកម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង
ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំដែនឡាវនឹងផ្លាស់ប្តូរព័ស្តុភារកម្មក្នុងតំបន់ និងពង្រឹងបណ្តាញពាណិជ្ជកម្មឆ្លងដែន ក្រសួងសាធារណការ និងដឹកជញ្ជូនកម្ពុជា និងទីប្រឹក្សាសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន បានសម្រេចចុះហត្ថលេខាលើកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង ដោយចាប់ផ្តើមពីខេត្ដក្រចេះទៅ ត្រពាំងក្រៀល ខេត្ដស្ទឹងត្រែង។ កិច្ចព្រមព្រៀងនេះ បានធ្វើឡើង...
អានបន្ថែមកម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ
ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូតសភា ជាស្នូលនៃកិច្ចពិភាក្សាជាន់ខ្ពស់នៅភ្នំពេញ សាមគ្គីភាពជាប្រពៃណី និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរវាងកម្ពុជា និងវៀតណាម ត្រូវបានរំពឹងថានឹងឈានដល់កម្រិតថ្មីមួយទៀត ខណៈដែលប្រទេសទាំងពីរបានកំណត់គោលដៅរួមគ្នាកក្នុងការពង្រីកទំហំពាណិជ្ជកម្មទ្វេភាគីឱ្យឈានដល់ ២០ ប៊ីលានដុល្លារអាមេរិក នាពេលខាងមុខ។ គោលដៅដ៏មានមហិច្ឆតានេះ គឺជាប្រធានបទដ៏សំខាន់នៃកិច្ចពិភាក្សា...
អានបន្ថែម