ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦
កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម បង្ហាញពីសន្ទុះសេដ្ឋកិច្ចដ៏រឹងមាំ ខណៈការដោះដូរជាមួយដៃគូសំខាន់ៗកើនឡើងជិត ២០% ក្នុងសញ្ញាណដ៏ច្បាស់លាស់នៃភាពធន់នៃសេដ្ឋកិច្ច និងការពង្រីកសមាហរណកម្មជាសកល ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាបានឈានដល់ចំណុចរបត់ដ៏សំខាន់មួយក្នុងរយៈពេលបួនខែដំបូងនៃឆ្នាំ ២០២៦។ យោងតាមតួលេខចុងក្រោយដែលចេញផ្សាយដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជានាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២៦...
អានបន្ថែមឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ
នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានអនុម័តផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារអាមេរិក។ នេះបើយោងតាមហ្វេសប៊ុករបស់ ADB ផ្សាយចេញកាលពីថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦។ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានឱ្យដឹងបន្ថែមថា៖ «គិតត្រឹមថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៥ ADB បានអនុម័តផ្តល់កម្ចីសម្រាប់វិស័យសាធារណៈ ជំនួយឥតសំណង និងជំនួយបច្ចេកទេស ចំនួន ៣៥៩ គម្រោង ដែលមានតម្លៃសរុបច...
អានបន្ថែមវិស័យធំៗចំនួន៣ បានជួយជំរុញសេដ្ឋកិច្ចខេត្តតាកែវ និងបង្កើតការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព
វិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណង់ និងវិស័យសេវាកម្ម បានជួយជំរុញសេដ្ឋកិច្ចខេត្តតាកែវ ដោយបានបង្កើតការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រ...
អានបន្ថែមអូស្ត្រាលីសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា
ប្រទេសអូស្ត្រាលី បានសហការជាមួយរោងចក្រចំនួន២ ដើម្បីជួយពង្រឹងសមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីនៅកម្ពុជា សំដៅឈានទៅអភិវឌ្ឍវិស័យកសិ-ចំណីអាហារនៅកម្ពុជា។ នេះបើយោងតាមការចុះផ្សាយរបស់ស្ថានទូតអូស្រ្តាលីប្រចាំកម្ពុជា កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦។ ស្ថានទូតអូស្រ្តាលីបានឱ្យដឹងថា ប្រទេសអូស្រ្តាលីបានប្តេជ្ញាសហការជាមួយកសិ-ពាណិជ្ជកម្មកម្ពុជា ដើម្បីពង្រឹងសមត្ថភាពរបស់ពួកគេ ទាក់ទាញវិនិយោគ និងអភិវឌ្ឍវិស័យកសិ-ចំណីអាហារឲ...
អានបន្ថែមរោងចក្រកែច្នៃដំឡូងមីថ្មីមួយនៅកំពង់ស្ពឺ តម្លៃ២០លានដុល្លារ ចាប់ផ្តើមសាងសង់ជាផ្លូវការ
រោងចក្រផលិតម៉្សៅដំឡូងមី ដែលមានទីតាំងនៅក្នុងខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ ៧៤-៧៥ តម្លៃ ២០លានដុល្លារ បានចាប់ផ្តើមបើកការដ្ឋានសាងសង់ជាផ្លូវការហើយ កាលព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦។ នេះបើតាមការប្រកាសរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍។ រោងចក្រផលិតម៉្សៅដំឡូងមីថ្មីនេះ មានទីតាំងស្ថិតនៅក្នុងភូមិចេក ឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ចន្លោះគីឡម៉ែត្រ៧៤-៧៥។ ក្រសួងបានបញ្ជាក់ទៀតថ...
អានបន្ថែមគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ ក្នុងខេត្តព្រះសីហនុ សម្រេចបានជិត៦៥%
គម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ដែលស្ថិតនៅក្នុងខេត្តព្រះសីហនុសាងសង់សម្រេចបានប្រមាណជិត ៦៥%។ នេះបើយោងតាមកិច្ចប្រជុំប្រចាំខែ មីនា ឆ្នាំ ២០២៦ ស្តីពីការត្រួតពិនិត្យវឌ្ឍនភាព និងសុវត្ថិភាពការដ្ឋានសាងសង់ នៃការអនុវត្តគម្រោងអភិវឌ្ឍន៍ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី ១ ក្រោមវត្តមានឯកឧត្តម លូ គឹមឈន់ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាប្រធានអគ្គនាយកកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃ៣១ ...
អានបន្ថែមស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ តម្លៃ១១១លានដុល្លារ បើកឱ្យពលរដ្ឋឆ្លងកាត់ជាផ្លូវការហើយ
ដូចការគ្រោងទុក “ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ” បានបើកឱ្យប្រជាពលរដ្ឋអាចឆ្លងកាត់ជាអចិន្ត្រៃយ៍ចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២៦នេះតទៅហើយ។ អ្នកនាំពាក្យក្រសួងសារធារណការ ឯកឧត្តម ផន រឹម បានបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-ចិន មេគង្គក្រចេះ បានបើកការដ្ឋានសាងសង់កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធៀន អតីតឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា។...
អានបន្ថែមគម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មថ្មីមួយ ទំហំ៤៩ហិចតា នឹងលេចរូបរាងនៅខេត្តព្រះសីហនុ
មន្ត្រីរដ្ឋាភិបាល និងអ្នកវិនិយោគ ជួបជុំគ្នាដើម្បីបង្ហាញដំណាក់កាលដំបូងនៃមជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ ដែលមានគោលបំណងជំរុញការប្រកួតប្រជែងជាសកលរបស់កម្ពុជា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្តុភារកម្មក្រុងព្រះសីហនុ(SHV-LC) ដែលជាគំនិតផ្តួចផ្តើមថ្មីមួយរបស់រាជរដ្ឋាភិបាលកម្ពុជា នឹងលេចរូបរាងនៅលើផ្ទៃដីទំហំប្រមាណ៤៩ហិកតា នាពេលឆាប់ខាងមុខនេះ។ នេះបើយោងតាមសន្និសីទអ្នកវិនិយោគសម្រាប់គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលព័ស្ត...
អានបន្ថែមកម្ពុជា-កូរ៉េ ប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន ៦
ជំនួបកម្រិតខ្ពស់រវាងសម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងឯកឧត្តមឯកអគ្គរដ្ឋទូត គីម ចាងយ៉ុង បង្ហាញការប្តេជ្ញាចិត្តចំពោះកំណើនសេដ្ឋកិច្ច និងសន្តិសុខក្នុងតំបន់ កម្ពុជា-កូរ៉េ បានប្តេជ្ញាជំរុញកិច្ចសហប្រតិបត្តិការលើវិស័យសំខាន់ៗមួយចំនួន៦ ដើម្បីពង្រីកទំនាក់ទំនងប្រទេសទាំងពីរឱ្យកាន់តែប្រសើរថែមទៀត។ ការប្តេជ្ញានេះ ធ្វើឡើងក្នុងជំនួបរវាងសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ជាមួយឯកឧត្តម គីម ឆាងយ៉ុង...
អានបន្ថែមខេត្តចំនួន៦ នឹងទទួលបានគម្រោងវិនិយោគថ្មី ក្រោមទុនប្រមាណ ១៧៤លានដុល្លារ ខណៈក្រចេះទទួលបាន ៤៥០លានដុល្លារ
គម្រោងវិនិយោគចំនួន ៦ ក្រោមទុនវិនិយោគប្រមាណ ១៧៤លានដុល្លារអាម៉េរិក ត្រៀមបោះទីតាំងនៅខេត្តចំនួន៦ នាពេលខាងមុនេះ ខណៈបច្ចុប្បន្នគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកកិច្ចប្រជុំពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់រួចរាល់ហើយ ស្របពេលដែលគម្រោងវិនិយោគបង្កើតរោងចក្រផលិតសំបកកង់រថយន្ត និងពោះវៀនកង់ ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេស យូ.ប៊ី.អ៊ី.ស្នួល ក្ន...
អានបន្ថែម