វិស័យធំៗចំនួន៣ បានជួយជំរុញសេដ្ឋកិច្ចខេត្តតាកែវ និងបង្កើតការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព

វិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម វិស័យឧស្សាហកម្ម និងសំណង់ និងវិស័យ​សេវាកម្ម បានជួយជំរុញសេដ្ឋកិច្ចខេត្តតាកែវ ដោយបានបង្កើតការងារមូលដ្ឋានកាន់តែមានប្រសិទ្ធភាព។ នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ នៅក្នុងពិធីជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរអង្គភាពនានានៃខេត្តតាកែវ ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទីនៃព្រះរាជាណាចក្រកម្ពុជា កាលថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦។

យោងតាមរបាយការណ៍របស់ឯកឧត្តម វ៉ី សំណាង អភិបាលខេត្តតាកែវ បានឱ្យដឹងថា សមិទ្ធផល​ជា​ច្រើន ដែលខេត្តសម្រេចបាន គឺបានធ្វើឱ្យជីវភាព​ប្រជា​ពល​រដ្ឋ បានល្អប្រសើរ។ សេដ្ឋកិច្ចខេត្តតាកែវបានមកពីវិស័យធំៗចំនួន៣ រួមមាន៖ វិស័យកសិកម្ម ៥៣% វិស័យឧស្សាហកម្ម និងសំណង់ ៣១% និងវិស័យ​សេវាកម្ម១៦%។ តាកែវជាខេត្តប្រកបដោយសក្ដានុពលកសិកម្ម តំបន់ទេសចរណ៍សំខាន់ៗ និង​ជា​ខេត្តដែលមានសក្តានុពលសេដ្ឋកិច្ចខ្ពស់។ បច្ចុប្បន្នខេត្តតាកែវ មានរោងចក្រ សហ​គ្រាស​ធំៗកំពុងធ្វើអាជីវកម្ម និងបន្តមកបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ទៀត។

នាឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានវាយតម្លៃខ្ពស់ចំពោះភាគីពាក់ព័ន្ធ ខេត្តតាកែវទាំងអស់ ដែលបានខិតខំរួមសហការគ្នាអភិវឌ្ឍខេត្តមួយនេះឱ្យទទួលបាននូវការរីកចម្រើនជាបន្តបន្ទាប់។

សូមរំឭកថា នៅក្នុងឆ្នាំ ២០២៥ ខេត្តតាកែវ មានគម្រោងវិនិយោគបង្កើតរោងចក្រតាមរយៈការចុះបញ្ជីនៅ CDC មានចំនួន ៤៤ក្រុមហ៊ុន បើធៀបនឹងឆ្នាំ២០២៤ កើនឡើង១២០%។ ចំណែកនៅអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ មានចំនួន ៥១ក្រុមហ៊ុន កើនឡើង២៩២%៕ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រោងចក្រផលិតកែច្នៃកៅស៊ូនៅខេត្តត្បូងឃ្មុំ​ តម្លៃប្រមាណ៣០លានដុល្លារ បើកសម្ពោធជាផ្លូវការ

កិច្ចសម្ពោធរួមគ្នានៃរោងចក្រ​កៅស៊ូ មស៍ រ៉ាប់ប៊ើរ ដោយ​សម្ […]

ឆ្នាំ២០២៥៖ ទំហំពាណិជ្ជកម្មកម្ពុជា-ហូឡង់ បានកើនឡើងរហូតដល់ជាង ១ប៊ីលានដុល្លារ

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត និងលោក Remco Johannes va […]

កម្ពុជា-ចិន ចុះកិច្ចព្រមព្រៀងអនុវត្តគម្រោងធ្វើឱ្យប្រសើរឡើងវិញកំណាត់ផ្លូវជាតិលេខ៧ ប៉ែកខាងជើង

ការធ្វើឱ្យប្រសើរឡើងនូវផ្លូវតភ្ជាប់ខេត្តក្រចេះទៅកាន់ព្រំ […]

កម្ពុជា និងវៀតណាម ប្ដេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យសម្រេចបាន ២០ ប៊ីលានដុល្លារ

ការតភ្ជាប់ផ្លូវល្បឿនលឿនយុទ្ធសាស្ត្រ និងការរឹតចំណងការទូត […]

ការដោះដូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាហក់ឡើងដល់ជិត ២៤ប៊ីលានដុល្លារក្នុងរយៈពេល ៤ ខែដំបូងនៃឆ្នាំ ២០២៦

កំណើននាំចេញយ៉ាងខ្លាំងក្លា និងការថយចុះនៃឱនភាពពាណិជ្ជកម្ម […]

ឆ្នាំ២០២៥៖ ADB បានផ្តល់កម្ចីសម្រាប់វិស័យសាធារណៈដល់កម្ពុជា ក្នុងតម្លៃ ៥,៥ពាន់លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) ប […]